Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​បោះឆ្នោត​គាំទ្រ​លោក យិន ប៊ុនណាង ជា​តំណាងរាស្ត្រ​ខេត្ត​កំពង់ចាម

spot_img

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ រដ្ឋសភាជាតិ បាន​ប្រកាស​សុពលភាព​សមាជិក​ថ្មី​១​រូប គឺ​លោក យិន ប៊ុនណាង និង បោះឆ្នោត​ជ្រើសតាំង លោក លី ឆេង ដើម្បី​ជា​សមាជិក​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា​។​

​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​៩ នីតិកាល​ទី​៥ ថ្ងៃ​អង្គារ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​វត្តមាន​សមាជិក​រដ្ឋសភា​ចំនួន​១១០​រូប​។​

​បន្ទាប់ពី​បាន​ពិភាក្សា និង​អនុម័ត តាម​របៀបវារៈ​នៃ​សម័យប្រជុំ បានសម្រេច​៖ ១.​ប្រកាស​សុពលភាព​អាណត្តិ​សមាជិក​ថ្មី​គឺ​លោក​យិន ប៊ុនណាង ជា​តំណាងរាស្ត្រ​ថ្មី​មណ្ឌល​ខេត្ត​កំពង់ចាម ជំនួស​លោក​អ៊ឹម សិទ្ធី ដែល​ទទួលមរណភាព​។ ២.​បោះឆ្នោត​ជ្រើសតាំង លោក លី ឆេង ជា​សមាជិក​គណៈកម្មកា​រ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ដោយ​ទទួលបាន​សំឡេង​ព្រម​ចំនួន​១១១​សំឡេង​៕ ដោយ ៖ កូឡាប​

 

spot_img
×