Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្នងការ​នគរបាល​ខេត្តកំពង់ធំ ធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញ​មេក្លោង ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​

spot_img

​កំពង់ធំ​៖ ​ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បានធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញ​មេក្លោង​ជួញដូរ​ចែកចាយ​ចំនួន ០២ នាក់​និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​ចំនួន​១០​នាក់​ស្រី ០១ នាក់ ដែល​ធ្វើ​សកម្មភាព​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​យ៉ាងសកម្ម ក្នុងភូមិ​សាស្ត្រ​ក្រុង​ស្ទឹងសែន ដែល​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មួយ​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ អង្គភាព នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ជានិច្ចកាល បាន​យកចិត្តទុកដាក់​អនុវត្តតាម​គោលការណ៍ និង​សេចក្តីណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ ឯកឧត្តម​តែងតែមាន​ប្រសាសន៍ ផ្តាំផ្ញើ​ជំរុញ​អោយ​យកចិត្តទុកដាក់ ក្នុងការ​បង្ការ បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ជាការ​ងារ​រួម ។ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ​មន្ត្រីនគរបាល​ជំនាញ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ​ចែកចាយ ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​ចំនួន ០២​ករណី​ផ្ទួនៗ​គ្នា នៅ​​ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤ និង ៤០ នាទី ដោយមាន​ការសម្របសម្រួល​នីតិវិធី ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ធំ មន្ត្រីនគរបាល​ជំនាញ​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន ០១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន ០៤​នាក់​ ក្នុងនោះ​ឃាត់ខ្លួន​មេក្លោង​ជួញដូរ​ចែកចាយ​បាន ០១​នាក់​ឈ្មោះ ចាន់ ភក្តី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​សង្កាត់​​ស្រ​យ៉ូ​វ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់ ០៣​នាក់ ដកហូត​វត្ថុតាង​ថ្នាំញៀន​៖ ០៨​កញ្ចប់​តូច ​និង ០១ កញ្ចប់​ធំ ។ បន្ទាប់មក​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ ម៉ោង ១៥ និង ០៥​នាទី សមត្ថកិច្ច​ជំនាញ​បាន​ប្រើប្រាស់​វិធាន​ការជំនាញ​របស់ខ្លួន បាន​ចុះបង្ក្រាប​ករណី​ជួញដូរ ០១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន ១១​នាក់​ ​ក្នុងនោះ ឃាត់ខ្លួន​មេក្លោង​មុខសញ្ញា​​ជួញដូរ​ចែកចាយ​​ចំ​នួ ០១​នាក់​ឈ្មោះ វ៉ាន់ ឆេង​ប៉ាវ ភេទ​ប្រុស នៅ​ភូមិ​ស្ទឹងសែន សង្កាត់ កំពង់​ក្របៅ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ​ ​និង​ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់ ១០​នាក់​ស្រី ០១​នាក់​ ​វត្ថុតាង​ញៀន​ចំនួន ០១ កញ្ចប់។​
​មេក្លោង វ៉ាន់ ឆេង​ប៉ាវ ជា​មុខសញ្ញា​ចាស់ ហើយ​មាន​ល្បិចកល​ច្រើន​ប្រភេទ ដែល​បានធ្វើ​សកម្មភាព​ចែកចាយ​ដោយ​ផ្ញើ​តាមរយ​:​ម៉ូតូឌុប​យកទៅអោយ​អ្នកប្រើប្រាស់​បន្ត ព្រមទាំង​ប្រើប្រាស់​ល្បិចកល​លួងលោម​អូសទាញ​ក្មេងៗ ជា​អ​និតិ​ជន ឲ្យ​យក​ថ្នាំញៀន​ទៅអោយ អ្នកប្រើប្រាស់​ជា​បន្តបន្ទាប់ ដោយ​ក្នុង ០១​លើក​មេក្លោង វ៉ាន់ ឆេង​ប៉ាវ​ ​បានអោយ​កំ​រ៉ៃ​ទៅ​ក្មេងៗ ចាប់ពី ៥ ពាន់​រៀល ទៅ ១​មឺ​ុ​ន​រៀល តាម​ថ្នាំញៀន​តិច​ឬ​ច្រើន ។​ហើយ​ពួកគេ​បាន​ប្រមូល​ផ្ដុំគ្នា​ដើម្បី​ប្រើប្រាស់ និង​មានការ​ផ្លាស់ប្តូរ​ទីតាំង និង​ពេលវេលា​ជា​បន្តបន្ទាប់ ក្រោយមក​ត្រូវបាន​សមត្ថកិច្ច​យើង​បង្ក្រាបបាន​តែម្ដង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត បានបញ្ជាក់​ថាបើ​ត្រួតពិនិត្យ​តាម​ទិន្នន័យ​បទល្មើស​គ្រឿងញៀន​ក្នុង​ឆ្នាំ​២០១៩ បើ​ប្រៀបធៀប​និង​ទិន្នន័យ​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ បទល្មើស​គ្រឿងញៀន មានការ​ថយចុះ ។ យោងតាម​ការពិនិត្យ​វិភាគ តាមដាន​មុខសញ្ញា​នានា ជាពិសេស​មុខសញ្ញា​ដែលមាន​ល្បិចកល​ច្រើន​ប្រភេទ​ដែល​សមត្ថកិច្ច​យើង​ពុំបាន​បង្ក្រាប​ក្នុង​ឆ្នាំ​២០១៨ ដូចជា​មេក្លោង វ៉ាន់ ឆេង​ប៉ាវ យើង​បាន​បង្ក្រាប​​ក្នុង​ឆ្នាំ​២០១៩​នេះ អ្វី​ជា​បទពិសោធន៍ និង​ប្រើប្រាស់​វិធានការ​ជំនាញ រួមផ្សំ​ដោយមាន​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ល្អ តាម​មូលដ្ឋាន ទើប​សមត្ថកិច្ច​ឈានទៅ​បង្ក្រាប​ករណី​ខាងលើ​បាន​ជោគជ័យ ។​
​កត្តា​ថយចុះ នៃ​បទល្មើស​គ្រឿងញៀន គឺ​ដោយសារ​មានការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដំណាក់កាល​នីមួយៗ ផ្សព្វផ្សាយ​ដល់​ស្រទាប់​មហាជន​គ្រប់លំដាប់​តាម​មូលដ្ឋាន​ឃុំ​សង្កាត់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង ផលប៉ះពាល់​នៃ​គ្រឿងញៀន ។ លើសពីនេះ​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​អនុវត្ត​ផែនការ​បាន​ត្រឹមត្រូវ​ច្បាស់លាស់ ដល់​អធិការដ្ឋាន​នគ​របាល​ទាំង ០៨ ក្រុង​ស្រុក និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង ៨១ ឃុំ សង្កាត់​ផ្សព្វផ្សាយ​ផលប៉ះពាល់​នៃ​គ្រឿងញៀន និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដល់​ស្រទាប់​មហាជន​គ្រប់លំដាប់​ថ្នាក់ រួមមាន​រោងចក្រ គ្រិះ​ស្ថាន សាលារៀន ខារ៉ាអូខេ ក្លឹប​កំសាន្ត ទីកន្លែង​សប្បាយភាព​នានា តំបន់​ងាយ​រងគ្រោះ ក្នុង​គោលបំណង​ប​ញ្រៀ​ប​ការយល់ដឹង និង​អោយមាន​ចូលរួម​ក្នុង​បង្កា​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​។​ខណៈនោះ​មាន​អាណាព្យាបាល​មួយចំនួន មានការ​សង្ស័យ​ទៅលើ​បុត្រាបុត្រី របស់ខ្លួន មានការ​ពាក់ព័ន្ធ ប្រើប្រាស់​សារធាតុ​ញៀន គាត់​បាន​នាំ​បុត្រាបុត្រី មក​សមត្ថកិច្ច ដើម្បី​ធ្វើ​តេស​ន៍ ស្វែងរក​សារធាតុ​ញៀន​ខុសច្បាប់ ព្រមទាំង​សហការ​ក្នុង​ការបញ្ជូន​បុត្រាបុត្រី​ទៅ​បន្សាប​សារធាតុ​ញៀន​នៅតាម​មណ្ឌល​កែប្រែ​សារធាតុ​ញៀន​មួយចំនួន​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ធំ និង​ទូទាំងប្រទេស​កម្ពុជា សូម​គិតថា​បញ្ហា​គ្រឿងញៀន​ជាការ​ងារ​រួម ហើយ​បើ​ឃើញ​មាន​សកម្មភាព​ជួញដូរ​ចែកចាយ ប្រើប្រាស់​សារធាតុ​ញៀន សូម​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ឲ្យ​សមត្ថកិច្ច​មាន​មូលដ្ឋាន​បង្ក្រាប​ទាន់ពេលវេលា ៕​ ដោយ​៖​កូ​ឡាប​

spot_img
×