Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករងរបួស​ធ្ងន់ ស្រាល ១១​នាក់ កំពុង​ជួយសង្គ្រោះ​និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដោយសារ​រថយន្ត​២​គ្រឿង​បុក​គ្នា​

spot_img

​កំពង់ស្ពឺ ៖ កាលពី​ម៉ោង​១៣និង៤០​នាទី ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៩ មាន​ករ ណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​ដឹកទំនិញ​បុក​រថយន្ដ ប្រភេទ​តូ​រី​ស នៅ​លេ​ី​ផ្លូវជាតិ​លេខ​៥១ ចំណុច​រោងចក្រ​ព្រៃ​ឡ ភូមិ​ស្រះកែវ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ តាម​ព័ត៌មាន​បឋម​ពី​អធិការ​ស្រុក​ឧដុង្គ ថា​មាន​អ្នករងរបួស​ធ្ងន់ ស្រាល ១១​នាក់ កំពុង​ជួយសង្គ្រោះ​និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​រថយន្ត​បើក​បញ្ច្រាសទិស​គ្នា បង្កឡើង​ដោយ​រថយន្ត​ម៉ាក HYUNDAI ប្រភេទ​(​ភ្លៅ​2)​ពណ៌​ស ពាក់​ស្លា ក​ភ្នំពេញ 3D.1820 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​ខាងលើ បែក​កង់​រួច​រេ​ចង្កូត​ទៅបុក​រថយន្តម៉ាកសាំ​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​ភ្នំពេញ 2Y.7394 បើកបរ​ដោយ​ឈ្មោះ សេង ហៀ​ង ភេទ​ប្រុស អាយុ 54​ឆ្នាំ​នៅ​ភូមិ​ព្រែក​ប្រសព្វ ឃុំ​ព្រះ​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្កក្រចេះ បណ្ដាល​ឲ្យ​អ្នកដំណើរ​ក្នុង​រថយន្ដ​តូ​រី​ស រងរបួស​ធ្ងន់ ស្រា ល ចំនួន ១១​នាក់ ស្រី ៧​នាក់​។

​តាម​ការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​ចរាចរណ៍​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​គឺ​មកពី​អ្នក​បើកបរ​រថយន្ត HYUN DAI បា​បាត់​ម្ចាស់ការ​នៅពេល​ដែលមាន​ឧប្បទ្ទវហេតុ​ចៃដន្យ​កើត​ឡើង ចំណែក​អ្នក​បើកបរ​បាន​រត់គេចខ្លួន​បាត់ អ្នកដំណើរ​ដែល​រងរ​បួស ជិះ​ក្នុង​រថយន្ដ សាំង​យ៉ុង​ទាំង​១១​នាក់ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ឧដុង្គ​និង​ទៅ​រាជធានី​ភ្នំពេញ​បន្ដ​។

​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍ កំពុង​ជួយ​សម្រួល​ការងារ​និង​ស្ទួ​ច​យក​មធ្យោបាយ​បង្ក​ទាំង​២​គ្រឿង យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ កសាង​សំណុំរឿង បញ្ជូន​ទៅកាន់ កា​រិ​.​ចរាចរណ៍​ខេត្ដ និង​ស្រាវជ្រាវ​រក​អ្នក​បើកបរ​រថយន្ដ​បង្ក ដើ​ម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​

spot_img
×