Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់ លួច​បំរើសេវា​ផ្លូវភេទ ​”​សញ្ចរ​កម្ម​” ៥ ​គោលដៅ​ផ្សេងគ្នា នៅក្នុង​ទឹកដី​ស្រុក​សំរោង​ទង​

spot_img

កំពង់ស្ពឺ ៖ កំលាំង​អធិការដ្ឋាន​នគ​បាល​ស្រុក​សំរោង​ទង សហការ​ជាមួយ​កា​រិ​.​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចុះបង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​លួច​បំរើសេវា​ផ្លូវភេទ​”​សញ្ចរ​កម្ម​” ៥​គោលដៅ​ផ្សេងគ្នា នៅ​រសៀល​ថ្ងៃ​សៅ​វ ទី​១១ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៥និង៣០ នាទី​។

​កិច្ចប្រតិបត្តិការ​ខាងលើ​បានការ​ដឹកនាំ​និង​សម្របសម្រួល​ពី​លោក អ៊ូ ផាត ព្រះរាជអាជ្ញា អយ្យការ អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ លោកស្រី​ឧត្ដមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង ទទួល​យេនឌ័រ​សហការ​ជាមួយ​កំលាំង​គណៈ​ឯកភាព​ស្រុក​សំរោង​ទង និង​អាជ្ញាធរ ភូមិ​ឃុំ យុ​ទ្ឋ​នា​ការចុះ​ធ្វើការ​ឆែកឆេរ​ទីតាំង​ម៉ាស្សា កោស​ជប់​ចំនួន ០៥ គោលដៅ រកឃើញ​ភាពមិនប្រក្រតី ក្នុងការ​ប្រកបមុខរប​រ​ខាងលើ​និង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ១៥​នាក់ ស្រី​ទីតាំង​ទាំងអស់​ស្ថិតនៅ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

​តាម​ការបញ្ជាក់​ពី​ជំនាញ លោកស្រី​ឧត្ដមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង ទទួល​យេនឌ័រ​បាន​ឲ្យ ដឹងថា ការចុះ​បង្ក្រាប​ទីតាំង​បើ​ក​ផ្ដល់​ការ​ប្រ​ព្រឹ​ត្ដ​”​សញ្ចរ​កម្ម​”​គឺ​ទទួលបាន​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ​ល្អ​ដែល​បាន​ប្ដឹង​ថា​ទីតាំង​ខាង​លើគឺ​កំពុងតែ​ប្រកបមុខរបរ​ជ្រក​ក្រោម​ស្លាក ម៉ាស្សា​កោស​ជប់ ប៉ុន្តែ​ធាតុពិត​គឺ​បំ​រើ​ផ្លូវភេទ​ផ្ទុយ​និង​ច្បាប់ ជាក់ស្ដែង​កំលាំង​ចុះ​សហការ​ស្រាវជ្រាវ ជាល​ទ្ឋ​ផល ទីតាំង​ទី​០១ យីហោ ៩១៩ មាន​នារី​ជា​អ្នក​បំ​រើសេវា​ផ្លូវភេទ ម៉ាស្សា​កោស​ជប់ ៥​នាក់ មាន ២​បន្ទប់ ឈ្មោះ ផន ស​ម្ជ​ស្ស ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ​(​ម្ចាស់​ហាង​) ទីតាំង​ទី​០២ យីហោ ៩៩ មាន​នារី ២​នាក់ (​មាន ៣​បន្ទប់​)​ឈ្មោះ អៀង សារឹម ភេទ​ស្រី អាយុ​២៧​ឆ្នាំ​(​ម្ចាស់​ហាង​) ទីតាំង​ទី​០៣ យីហោ តារា​រះ មាន​នារី ៥​នាក់ (​មាន​៣​បន្ទប់​) ឈ្មោះ គី ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ​(​ម្ចាស់​ហាង​) ទីតាំង​ទី​០៤ យីហោ ១៦៧ មាន​នារី ៣ នាក់​(​មាន​២​បន្ទប់​)​ឈ្មោះ ចិន រុំ ភេទ​ស្រី អាយុ​២៨​ឆ្នាំ​(​ម្ចាស់​ហាង​) ទីតាំង​ទី​០៥ យីហោ ៧៧៧៧ វិមាន​សុខ មាន​ម្ចាស់​ហាង​(​ប្ដី​ប្រពន្ធ​)​គ្មាន​នារី​នោះទេ ។ វត្ថុតាង​រួមមាន​ស្រោមអនាម័យ ជាច្រើន​ប្រអប់​(​មិនទាន់​ប្រើការ​និង​ប្រេី​រួច​ដែល​ទុក​ក្នុង​ធុងសំរាម​ជាច្រើន​) កែវ​ជប់​ជា​ច្រេី​ន​ឡូ ប្រេងរំអិល ចំនួន ១៣ កញ្ចប់​។

​បច្ចុប្បន្ន​ម្ចាស់​ទីតាំង​ជា​ថៅកែ​ហាង និង​ក្រុម​នារីៗ​ប្រកបមុខរបរ​កោស​ជប់ បំរើសេវា​ផ្លូវភេទ​ទាំង​១៥ នាក់​ត្រូវបាន បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​នឹង​ការពារ​អនីតិជន​ខេត្តកំពង់ស្ពឺ ដើម្បី​ធ្វើការ​សាកសួរ កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ដោយ ៖ កូឡាប

 

spot_img
×