Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការផ្សាយ​របស់​គេហទំព័​រ​អន​ឡាញ​បរទេសមួយ មួលបង្កាច់​មកលើ រាជរដ្ឋាភិបាល​កម្ពុជា​ថា អនុញ្ញាត​ឲ្យ​ប្រទេស​ចិន ដាក់​មូលដ្ឋានទ័ព​នៅក្នុង​ខេត្តកោះកុង ​គឺជា​ការ​លាប​ពណ៌​យ៉ាង​គឃ្លើន​

spot_img

​ភ្នំពេញ ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ បានប្រកាសថា គេហទំព័រ​អន​ឡាញ​បរទេសមួយ​ឈ្មោះ War On The Rocks បាន​ព្យាយាម​ផ្សព្វផ្សាយ​ចោទប្រកាន់ មួលបង្កាច់​មកលើ រាជរដ្ឋាភិបាល​កម្ពុជា​ថា អនុញ្ញាត​​ឲ្យ​ប្រទេស​ចិន ដាក់​មូលដ្ឋានទ័ព​នៅក្នុង​ខេត្តកោះកុង គឺជា​ការ​លាប​ពណ៌​យ៉ាង​គឃ្លើន និង​មាន​ចេតនា​នយោបាយ​ទុច្ចរិត ធ្វើឱ្យ​ពិភពលោក មានការ​ភាន់ច្រឡំ​ចំពោះ​ប្រទេស​កម្ពុជា ព្រមទាំង​ប៉ុនប៉ង​រំខាន​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស ក្នុង​សហការ​ពី​វិនិយោគិន​បរទេស និង​ធ្វើឱ្យប៉ះពាល់​ដល់​ភ្ញៀវទេសចរ​។​

​លោក​ឈុំ សុជាត អ្នក​ពាក្យ​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​១១​ឧសភា​នេះ បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា កាលពី​ថ្ងៃទី​៩៩ ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅនេះ មាន​គេហទំព័រ​អន​ឡាញ​បរទេសមួយ​ឈ្មោះ War On The Rocks បាន​ព្យាយាម​ផ្សព្វផ្សាយ​ចោទប្រកាន់ មួលបង្កាច់​មកលើ រាជរដ្ឋាភិបាល​កម្ពុជា​ថា អនុញ្ញាត​ឲ្យ​ប្រទេស​ចិន ដាក់​មូលដ្ឋានទ័ព​នៅក្នុង​ខេត្តកោះកុង បើទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​យ៉ាងច្បាស់​លាស់ ដោយមាន​រដ្ឋធម្មនុញ្ញ ជា​ច្បាប់កំពូល​ប្រទេស មក​សំអាង​យ៉ាងណាក៏ដោយ​។​

​ការផ្សព្វផ្សាយ​លាប​ពណ៌​យ៉ាង​គឃ្លើន របស់​គេហទំព័រ​នោះ គឺជា​ចេតនា​នយោបាយ​ទុច្ចរិត ធ្វើឱ្យ​ពិភពលោក មានការ​ភាន់ច្រឡំ​ចំពោះ​ប្រទេស​កម្ពុជា ព្រមទាំង​ប៉ុនប៉ង​រំខាន​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស ក្នុង​សហការ​ពី​វិនិយោគិន​បរទេស និង​ធ្វើឱ្យប៉ះពាល់​ដល់​ភ្ញៀវទេសចរ ដែល​នឹង​មកកាន់​ប្រទេស​កម្ពុជា កាន់តែច្រើន នាពេលខាងមុខ​។​

​ពាក់ព័ន្ធ​នឹង​មូលដ្ឋានទ័ព​បរទេស​នេះ​, សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់បាន​បញ្ជាក់​ជំហរ យ៉ាងច្បាស់​រួចហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស នៅលើ​ទឹកដី​កម្ពុជា​នោះឡើយ ហើយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ប្រកាស​ទៀតថា កម្ពុជា​ក៏​មិន​កែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស ឬ​បញ្ជូន​យោធា​កម្ពុជា​ទៅ​ក្រៅប្រទេស ក្រៅពី​បេសកកម្ម​ជាមួយ អង្គការសហប្រជាជាតិ​ផងដែរ​។​

​គម្រោង អភិវឌ្ឍន៍​តំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ នៅក្នុង​ខេត្តកោះកុង ដែល​វិនិយោគទុន​រាប់ពាន់​លាន​ដុល្លារ ដោយ​ក្រុមហ៊ុន​ចិន គឺជា​ការរួមចំណែក​លើ​ក​កម្ពស់ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​កម្ពុជា​។

​ប្រជាជន​កម្ពុជា ពិតជា​ត្រេកអ​រណាស់ ដែល​វិនិយោគិន​ចិន បាន​ជឿជាក់​លើ​ស្ថិរភាព​នយោបាយ មក​បណ្តាក់ទុន​រកស៊ី​នៅក្នុង​ប្រទេស​ខ្លួន ជាមួយគ្នានេះ ប្រជាជន​ខ្មែរ ក៏​ស្វាគមន៍​រាល់​ការវិនិយោគ​ពី​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​៕​ ដោយ ៖ កូឡាប

spot_img
×