Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ប្រុស​ស្នេហ៍ សម្លាប់​ស្រី​ស្នេហ៍ ទៅ​តុលាការ​ខេត្តព្រៃវែង​

spot_img

​ព្រៃវែង​ ៖ ជនសង្ស័យ​ម្នាក់ ដែលជា​សង្សារ​ជាមួយជនរងគ្រោះ ជា​ស្រី​ស្នេហ៍​របស់ខ្លួន នៅក្នុង​ផ្ទះសំណាក់​រំ​ចង់ នា​អ្នក​លឿង​ត្រើយ​ខាងកើត ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី 11 ខែឧសភា​ឆ្នាំ 2019 ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ក្រោម​បញ្ជា​ផ្ទាល់ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ឈួន គឹម​សាន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត ព្រៃវែង និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តព្រៃវែង និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកណ្តាល កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​ចុះ​ស្រាវជ្រាវ​រក​ជនសង្ស័យ ករណី​ឃាតក​ម្មរឹតក​សម្លាប់ ជនរងគ្រោះ​ឈ្មោះ ផែ ស្រី​ម៉ាក់ ភេទ​ស្រី​អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ព្រែកបាក់ ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល កាលពី​វេលា​ម៉ោង ១៥ និង​៤២ នាទី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច ផ្ទះសំណាក់​រំ​ចង់ បន្ទប់​លេខ​២០៧ ស្ថិតនៅ​ភូមិ​០៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​

​បន្ទាប់ពី​បានកំណត់​បាន មុខសញ្ញា​ជនសង្ស័យ​រួច នៅ​ម៉ោង​៧ និង​១៥​នាទី ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កម្លាំង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ជា ជាង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ សួន​ឧស្សាហកម្ម​សំរោង​ធំ មាន​ទីលំនៅ​ភូមិ​ជ្រោ​ដង ឃុំ​សំរោង​ធំ ស្រុក​គៀនស្វាយ ខេត្តកណ្តាល និង​ចាប់យក​វត្ថុតាង​ម៉ូតូ​ចំនួន ១​គ្រឿង និង​ទូរ​សព្ទ័​ដៃ ១​គ្រឿង​។​

​បន្ទាប់ពី​ធ្វើការ​ស្តាប់​ចម្លើយ ជនសង្ស័យ ឈ្មោះ ជា ជាង បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​រូបគេ និង​ជនរងគ្រោះ ជា​គូរ​សង្សារ​នឹង​គ្នា ហើយ​មានទំនាស់​គ្នា នៅក្នុង​ផ្ទះសំណាក់ បាន​ប្រវាយប្រតប់​គ្នា រហូតដល់​ជនសង្ស័យ បាន​ស្រ​វ៉ា​យក​ខ្សែ​កាបូប របស់​ជនរងគ្រោះ មក​រឹត​ក ជនរងគ្រោះ បណ្តាលឱ្យ​ស្លាប់​តែម្តង ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ កងរាជអាវុធហត្ថ​ខេត្តព្រៃវែង កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​សូមបញ្ជាក់ថា នារី​រងគ្រោះ នឹង​សង្សារ លួច​ទាក់ទង​គ្នា​ដោយ​លួចលាក់ មិន​ឲ្យ​ប្ដី​ឬក៏​ប្រពន្ធ​របស់ខ្លួន ដឹង​ឡើយ ហើយ​នាំគ្នា​ឡើងផ្ទះ​សំណាក់​រំ​ចង់ នៅ​អ្នក​លឿង​ត្រើយ​ខាងកើត ដើម្បី​រួម​រ័ក្ស​មេត្រី ប៉ុន្តែ​ពេល​ពួកគេ​ទាំងពីរ​នាក់ ឡើងដល់​ក្នុង​បន្ទប់​ផ្ទះសំណាក់ ស្រាប់តែ​ភាគី​ខាង​ស្រី បាន​បបួល​ភាគី​ខាង​ប្រុស ឱ្យ​លែងលះ​ប្រពន្ធ ហើយ​ខ្លួន​ក៏​លែងលះ​ប្ដី​ដែរ រួច​នាំគ្នារ​ត់ទៅ​រស់នៅ​ជាមួយគ្នា ប៉ុន្តែ​ភាគី​ខាង​ប្រុស​មិន​យល់ព្រម តាម​សំណើ​ពី​ភាគី​ខាង​ស្រី កកើត​ជម្លោះ​វាយ​គ្នា រហូតដល់​ស្លាប់​ខាង​ស្រី​តែម្តង​។ មាន​សេចក្តីរាយការណ៍​ថា ខាង​ស្រី ធ្លាប់មាន​ប្ដី​ពីរ​នាក់ និង​កូន​ពីរ​នាក់​ផងដែរ ហើយ​ចុងក្រោយ ក៏មាន​ទាក់ទង​ជាមួយ​ប្រុស​សហាយ​នេះ ក្បត់​ប្ដី​ក្រោយ ដែលជា​ប៉េអឹម​ស្រុក​លើកដែក រហូតដល់​ស្លាប់​ខ្លួនឯង ​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×