Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល កំពុងបើក​ប្រតិបត្តិការ តាម​ស្វែងរក​ជនជាតិ​ចិន​មួយក្រុម ដែល​បង្ហោះ​វីដេអូ គំរាម​បង្ក​អសន្ដិសុខ នៅ​ខេត្ត​ព្រះសីហនុ​

spot_img

​ព្រះសីហនុ ​៖ ជន​ជាតិចិន​មួយក្រុម ដែល​បាន​បង្ហោះ​វីដេអូ​ស្រែក​គំរាមថា ពួកគេ​មកពី​ខេត្ត​ឆុង​ឆី​ង ចង់​បង្ក​អសន្ដិសុខ នៅ​ខេត្ត​ព្រះសីហនុ ។ មួយ​ឡើង​ការ​គំរាម​របស់​ជនជាតិ​ចិន តាមរយៈ​វីដេអូ​នេះ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ នាយកដ្ឋាន​ជំនាញ​ដែល​ពាក់ព័ន្ធ កំពុងបើក​ប្រតិបត្តិការ ដើម្បី​តាម​ស្វែងរក​ចាប់ខ្លួន​ពួកគេ​ទាំងនោះ យកមក​ផ្តន្ទាទោស​តាមច្បាប់ ព្រោះថា​កម្ពុជា មិនអាច​ឲ្យ​មាន​ជន​ណា ឬ​ក្រុម​ណាមួយ មក​គំរាម​កំ​ហែក លើដី​របស់ខ្លួន​ឡើយ​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ថ្លែងប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់ពី​ទទួលបាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​នោះ លោក​បាន​បញ្ជា​កម្លាំង​ជំនាញ បើក​ការស្រាវជ្រាវ​ភ្លាមៗ​ជាបន្ទាន់​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ រហូតមកដល់​ពេលនេះ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​សហការ​ជាមួយ​នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ បើក​ប្រតិ​ប​ត្ដិ​ការ​យ៉ាង​ក្ដៅគគុក ដើម្បី​ស្រាវជ្រាវ និង​ឈានដល់​ការចាប់​ខ្លូន​ជន​ជាតិចិន​មួយក្រុម​ខាងលើ ដែល​បង្ហោះ​វីដេអូ​ស្រែក​គំរាម​ចង់​បង្ក​អសន្ដិសុខ នៅ​ខេត្ត​ព្រះសីហនុ​។​

​ប៉ុន្ដែ​ទោះជា​យ៉ាងណាក៏ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ មិនទាន់​អាច​បញ្ជាក់​ច្បាស់​ថា ជនជាតិ​ចិន​ដែល​បង្ហោះ​វីដេអូ​នោះ ស្នាក់នៅ ឬក៏​ធ្វើការ​នៅ​ខេត្ត​ព្រះសីហនុ​នោះទេ ពោល​ស្ថិតនៅក្រោម​ការស្រាវជ្រាវ​នៅ ឡើយ​។​

​យោងតាម​មន្ដ្រីជាន់ខ្ពស់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អះអាងថា តាមរយៈ​វីដេអូ​ឃ្លឹប​របស់​ជន ជាតិ​ចិន​មួយក្រុម​នេះ ដែល​បក​ប្រែជា​ភាសា​ខ្មែរ​ថា ពួកគេ​មកពី​ខេត្ត​ឆុង​ឆី​ង ហើយ​និយាយទៀតថា កំពង់ សោម​៣​ឆ្នាំក្រោយ​វាច​ង់​ឲ្យ​វឹកវរ គឺ​វឹកវរ​ចង់​ឲ្យ​សុវត្ថិភាព គឺ​សុវត្ថិភាព​នោះ ត្រូវបាន​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​ប​ណ្ដិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​កម្លាំង​នាយកដ្ឋាន​ជំនាញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ស្រាវជ្រាវ​ភ្លាម ហើយ​រកឃើញ​ត្រូវ​ចាត់វិធានការ​ច្បាប់​ជាបន្ទាន់ ឬ​ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា​ផងដែរ ​៕​ ដោយ ​៖ ​ស្រីនាថ​

spot_img
×