Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ របស់​វៀតណាម (​ភ្នំពេញ​-​ហូជីមិញ​) បើកបុក​ម៉ូតូ ស្លាប់​ម្នាក់​

spot_img

​ភ្នំពេញ ​៖ ​បុរស​ម្នាក់​ត្រូវបាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​រថយន្ត​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ របស់​វៀតណាម (​ភ្នំពេញ​-​ហូជីមិញ​) បើកបុក​នៅលើ​ចំណែក​ផ្លូវ​ម៉ូតូ ហើយ​អ្នកបើកបរ​រថយន្ត​ព្យាយាម​រត់គេចខ្លួន​បាត់​បន្សល់​ទុក​រថយន្ត​ចោល​កន្លែងកើតហេតុ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩​នេះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤០ និង​៤១ ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ប្រភពពី​នគរបាល បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក់​ហ៉ី​យ៉ាន់​ដាយ ប្រភេទ​រថយន្តក្រុង​ធុន​ធំ ពណ៌​សលាយ​ក្រហម​ពាក់​ស្លាក​លេខ ភ្នំពេញ​3C-6597 ជា​រថយន្ត​ក្រុមហ៊ុន DD ដឹក​អ្នកដំណើរ (​ភ្នំពេញ​-​ហូជីមិញ​) បើកបរ​ដោយ​ឈ្មោះ លឹម បូរ៉ា ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ មានមុខ​របរ​បើកប​រ រស់នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ពពេល ស្រុក​ត្រាំកក់
ខេត្តតាកែវ ​។​

​ម៉ូតូ​រងគ្រោះ​ម៉ាក HONDA ស្កុប​ពី​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​.1GF-6710 ជនរងគ្រោះ​ជា​អ្នកបើកបរ​ឈ្មោះ ពាង ស៉ី​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មាន​មុខរបរ​កម្មក​រ​រស់នៅ​ភូមិ​ព្រៃ​ផ្ញា ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

​នគរបាល​បាន​បន្តទៀតថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​ក្នុងទិសដៅ​អ្នក​លឿង​ភ្នំពេញ ក្នុង​ល្បឿន​លឿន​ខ្លាំង​។ លុះដល់​ចំណុចកើតហេតុ​ទំនងជា​ឡើង​ជែង​គេ ចូលទៅ​ចំណែក​ផ្លូវ​ម៉ូតូ ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​គៀបជាប់​ស្លាប់​។​

​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​មិន​នៅ​ទទួលខុសត្រូវ​នោះទេ​ព្យាយាម​រត់គេចខ្លួន​បាត់​។ ភ្លាម​នោះដែរ​នគរបាល​ចរាចរ​ស្រុក​កៀនស្វាយ បាន​ចុះ​ទៅដល់​ជួយ​អន្តរាគមន៍​វាស់វែង និង​សន្និដ្ឋាន រួច​ប្រគល់​សាកសព​ជូនទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​វត្ថុតាង​ទាំង​២ ត្រូវ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន
ដើម្បី​កសាង​សំណុំ​បន្ថែម​បញ្ជូនមកកាន់​ស្នងការ​ខេត្តកណ្តាល​ផ្នែក​ចរាចរ​ដើម្បី​បន្ត​នីតិវិធី​។​

​ពលរដ្ឋ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ បាន​និយាយថា រថយន្ត​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ប្រទេស​វៀតណាម និង​វៀតណាម​មក​ភ្នំពេញ​នេះ​បើក ​លឿនៗ​ណាស់​។ ពួកគេ​បើក​វ៉ា​ជែង មិន​គិត​អាយុជីវិត​អ្នកដំណើរ​នោះទេ មិនដឹង​ជា​ច្បាប់​នៅ​ក្រុមហ៊ុន​នេះ​គេ​គិត​យ៉ាងម៉េច​ទេ បានជា​បើក​មិន​ប្រណី​សោះ​។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ ក្រុមហ៊ុន​មួយ​នេះ និង​ណែនាំ​ដល់​អ្នកបើកបរ​គោរព​ច្បាប់​ចរាចរណ៍​៕​ ​ដោយ​ ៖​ កូ​ឡាប​

spot_img
×