Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំបែកសំណុំរឿង ឃាតកម្ម​មួយ​នៅ​ស្រុក​កែវ​សីមា ចាប់​ឃាតករ​ម្នាក់ បាញ់សម្លាប់​បុរស​ម្នាក់ ដោយ​បញ្ហា​ទំនាស់​ដីធ្លី និង​ចេះ​អំពើ​អាប​ធ្មប់

spot_img

​មណ្ឌលគិរី​ ៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​នគរបាល​ដ្ឋា​ន​ស្រុក​កែវ​សីមា បាន​បើក​យុទ្ធនាការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ឈានដល់​បំបែកសំណុំរឿង និង​ចាប់​ឃាតករ​បាន​ម្នាក់ យកមក​ផ្តន្ទាទោស​តាមច្បាប់ ក្រោយ​ការស៊ើបអង្កេត អស់​រយៈពេល​ជិត​១​ខែ ក្នុងករណី​ឃាតកម្ម​មួយ នៅក្នុង​ភូមិ​ឃ្មូ​មរ​យ៉ង់ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ​ខេត្តមណ្ឌលគិរី ដែល​បណ្ដាលឱ្យ​ជនរងគ្រោះ​ជនជាតិ​ព្នង​ម្នាក់ បាន​ស្លាប់ ក្រោយ​ពេលដែល​ជន​មិន​ស្គាល់មុខ ធ្វើការ​បាញ់ប្រហារ កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​១៥​នាទី​យប់​(​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​) ។ ប្រតិ​ប​ត្តិការ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩​។​

​តាម​របាយការណ៍​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ណន ម៉ៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ព្នង ទីលំនៅ​កន្លែង​កើត​ហេតុ​។ លោកស្នងការ​នគរបាល​ខេត្ត បញ្ជាក់ថា នៅ​ចំពោះមុខ​សមត្ថកិច្ច ក្រោយ​ការសួរនាំ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន ប្រើ​កាំភ្លើង​អាកា បាញ់សម្លាប់​ជនរងគ្រោះ​ឈ្មោះ​ព្យុ​ច ផុស យ៉ាងពិត​ប្រាកដ​មែន​។ ជនសង្ស័យ​ថា មូល​ហេតុដែល​ឈានដល់​សម្លាប់​ជនរងគ្រោះ​នោះ គឺ​ដោយសារតែ​ខ្លួន​មាន​គំនុំ​បី​ឆ្នាំ​ហើយ ជាមួយ​គ្រួសារ​រងគ្រោះ ដោយ​បញ្ហា​ទំនាស់​ដីធ្លី និង​ចោទប្រកាន់ថា​ជនរងគ្រោះ​ចេះ​អំពើ​អាប​ធ្មប់ ធ្វើបាប​ខ្លួន​។ ក្នុង​ចម្លើយសារភាព​គ្រា​ដែល​សមត្ថកិច្ច​យក​ជនសង្ស័យ​ទៅធ្វើ​ត្រាប់​ឡើងវិញ​នោះ ជនសង្ស័យ ក៏បាន​បកស្រាយ​លម្អិត​អំពី​គម្រោង​ផែនការ រៀបចំ​យ៉ាង​ល្អ ប្រាប់​ដល់​សមត្ថកិច្ច​ផងដែរ​។​

​សូមជម្រាបថា នៅ​ព្រលប់​ថ្ងៃទី ១៤​ខែមេសា​ឆ្នាំ​២០១៩​ពោលគឺ ចំ​ថ្ងៃទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ ចូលឆ្នាំ​ប្រពៃណី ជាតិខ្មែរ បុរស​ជនជាតិ​ព្នង​ម្នាក់ ឈ្មោះ​ព្យុ​ច ផុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ឃ្មូ​មរ​យ៉ង់ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ដែលមាន​ប្រពន្ធ​និង​កូនៗ​ចំនួន​០៧​នាក់ បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ នៅលើផ្ទះ​របស់ខ្លួន ពេល ត្រូវ​ជន​មិន​ស្គាល់មុខ ប្រើ​អាវុធ​អាកា​ស្វ័យ​បត់ បាញ់ប្រហារ ពី​ខាង​ក្រោមផ្ទះ ចំនួន​២​គ្រាប់​ធ្លាយ​ពោះ​ជនរងគ្រោះ ស្លាប់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×