Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន ជួញដូរ​ថ្នាំញៀន

spot_img

​ខេត្ត​ព្រះសីហនុ​៖ នគរបាល​បាន​ឃាត់ ខ្លួន​ជន​ស​ង្ស​យ័​ជនជាតិ​ចិន​ម្នាក់ ពីបទ​ជួញដូរ​ចែកចាយ​គ្រឿង នៅ​ថ្ងៃទី​១២ ខែឧសភា ​ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​៤និង៣០ នាទី​ទៀបភ្លឺ នៅ​ក្រុមទី ៤៥ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​លោក​ឧ​ត្ត​ម​សេនី​យ៌​ទោ​ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃនេះ​ថា​ ​ការបង្ក្រាប​​នេះ​ធ្វើឡើង​ពេល កម្លាំង​ផែន​ព្រហ្មទណ្ឌ ជិះ​ម៉ូតូ​ល្បាត​នៅ​ក្រុមទី ៤៥ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ក៏បាន​ប្រទះឃើញ​ជនជាតិ​ចិន​ម្នាក់ កំពុង​ជិះ​ម៉ូតូ មើលទៅ​គួរ​ឲ្យ​សង្ស័យ​ក៍បាន​ឃាត់​សួរនាំ​,​ពិនិត្យ​ម៉ូតូ​ដែល​រូបគេ​ជិះ និង​ឈានទៅ​ឆែក​ផ្ទះ​ដែល​ជួល​ស្នាក់នៅ ស្ថិត​ក្នុងភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ។ ជនសង្ស័យ​ឈ្មោះ ZHANG HUI ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​បុគ្គលិក ហាង ម៉ាស្សា ។ ដកហូត​បាន​វត្ថុតាង ម៉ូតូ​១​គ្រឿង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ៣២​កញ្ចប់​តូច ថ្នាំញៀន​ម៉ាក WY ៣២​គ្រាប់ បារី​សង្ស័យ​មាន​សារធាតុ​ញៀន​១០​ដើម ទូរស័ព្ទដៃ​១​គ្រឿង លាក់ទុក​ក្រោម​កែបម៉ូតូ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ៣​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​គ្រឿងញៀន ១​គ្រឿង សម្ភារ​សម្រាប់​វេច​ខ្ចប់​មួយចំនួន​(​ដកហូត​បាន​នៅផ្ទះ​ដែល​ជនសង្ស័យ​ជួល​ស្នាក់នៅ )
ជនសង្ស័យ​រួម​និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់ ៕​ ដោយ​៖​ស្រីនាថ​

spot_img
×