Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​គម្រប់ ៦៦ យាង​ចូល ៦៧ ព្រះវស្សា ​នៃព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​

spot_img

​នា​វេលា​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការ​:​ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ស្តេចយាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ស្វាធ្យាយ​ព្រះ​បរិត្ត ពុទ្ធ​ជ័យ​មង្គល និង​បំពេញ​មហា​ព្រះ​រាជកុសល ដោយ​ព្រះ​រាជសទ្ធា​ជ្រះថ្លា ដើម្បី​អបអរសាទរ​ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ឧត្តុង្គឧត្តម​វិសេស​វ​សាល នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​គម្រប់ ៦៦ យាង​ចូល ៦៧ ព្រះវស្សា​នៃ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នា​ព្រះមហា​ប្រាសាទ​ខេមរិន្ទ ព្រះបរមរាជវាំង ដោយមាន​ការយាង​អម​ដង្ហែ​ដោយ ព្រះរាជ​វង្ស​នុ​វង្ស ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល នាយ​មុ​ឺ​នស​ព្វ​មុខមន្ត្រី​ព្រះបរមរាជវាំង ៕ ដោយ​៖​កូ​ឡាប​

spot_img
×