Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា តាម​ស្វែងរក​ជនជាតិ​ចិន​មួយក្រុម ដែល​បង្ហោះ​វីដេអូ គំរាម​បង្ក​អសន្ដិសុខ នៅ​ខេត្ត​ព្រះសីហនុ​

spot_img

​ព្រះសីហនុ​ ៖ ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បង្ហាញ​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​វីដេអូ​ជនជាតិ​ចិន សង្ស័យ​ពាក់ព័ន្ធ​នឹង​សង្គម​ងងឹត ដែល​ត្រូវបាន​ផ្សព្វផ្សាយ តាម​បណ្ដាញ​សង្គម​។​

​ស្ថានទូត​ចិន​បានបញ្ជាក់​ថា ក្នុង​ពេល​ថ្មីៗ​នេះ បុរស​ជា​ង​ដប់​នាក់ ដែល​ហៅ​ខ្លួនឯង​ជា​ជនជាតិ​ចិន មកពី​ទីក្រុង ​chongqing  បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ ពាក់ព័ន្ធ​នឹង​សកម្មភាព​សង្គម​ងងឹត និយាយ​យ៉ាង​ក្អេងក្អាង​ថា នឹង​បំពុល​ដល់​សន្តិសុខ នៅ​ខេត្ត​ព្រះសីហនុ​។
​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា មាន​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា​នេះ និង​បាន​ជួយ​សម្របសម្រួល ដល់​សមត្ថកិច្ច នៃ​ប្រទេស​ចិន និង​កម្ពុជា ដេី​ម្បី​បេី​ក​ការស៊េីបអង្កេត ឲ្យបាន​គ្រប់​ជ្រុងជ្រោយ លេីប​ញ្ហា​មួយនេះ​។ ជឿជាក់​ថា​ការ​ពិត​នៃ​បញ្ហា​នេះ នឹង​ត្រូវ​បាន​លាតត្រដាង ក្នុង​ពេល​ឆាប់ៗ ករណី​មាន​ការវិវត្តន៍​អ្វី​ថ្មី យើ​ង​ខ្ញុំ​នឹង​ធ្វេី​ការប្រកាសជូនដំណឹង​បន្តទៀត ឲ្យបាន​ទាន់​ពេល​។

​សូមបញ្ជាក់​ថា ជនជាតិ​ចិន​មួយក្រុម ដែល​បាន​បង្ហោះ​វីដេអូ ស្រែក​គំរាមថា ពួកគេ​មក​ពី​ខេត្ត​ឆុង​ឆី​ង ចង់​បង្ក​អសន្ដិសុខ នៅ​ខេត្ត​ព្រះសីហនុ ។ មួយ​ឡើង​ការ​គំរាម​របស់​ជនជាតិ​ចិន តាមរយៈ​វីដេអូ​នេះ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ នាយកដ្ឋាន​ជំនាញ​ដែល​ពាក់ព័ន្ធ កំពុង​បើក​ប្រតិបត្តិការ ដើម្បី​តាម​ស្វែងរក​ចាប់ខ្លួន​ពួកគេ​ទាំងនោះ យក​មក​ផ្តន្ទាទោស​តាមច្បាប់ ព្រោះ​ថា​កម្ពុជា មិន​អាចឲ្យ​មាន​ជនណា ឬ​ក្រុម​ណាមួយ មក​គំរាមកំហែក លើ​ដី​របស់​ខ្លួន​ឡើយ​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ថ្លែង​ប្រាប់ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់​ពី​ទទួលបាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ពី​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​នោះ លោក​បាន​បញ្ជា​កម្លាំង​ជំនាញ បើក​ការស្រាវជ្រាវ​ភ្លាមៗ​ជាបន្ទាន់​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ រហូតមកដល់​ពេលនេះ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​សហការ​ជាមួយ​នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ បើក​ប្រតិ​បត្ដិកា​រយ៉ាង​ក្ដៅគគុក ដើម្បី​ស្រាវជ្រាវ និង​ឈាន​ដល់​ការចាប់​ខ្លូន​ជនជាតិ​ចិន​មួយ​ក្រុម​ខាងលើ ដែល​បង្ហោះ​វីដេអូ​ស្រែក​គំរាម​ចង់​បង្ក​អសន្ដិសុខ នៅ​ខេត្ត​ព្រះសីហនុ​។​

​ប៉ុន្ដែ​ទោះជា​យ៉ាងណាក៏ដោយ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ មិនទាន់​អាច​បញ្ជាក់​ច្បាស់​ថា ជនជាតិ​ចិន​ដែល​បង្ហោះ​វីដេអូ​នោះ ស្នាក់នៅ ឬ​ក៏​ធ្វើការ​នៅ​ខេត្ត​ព្រះសីហនុ​នោះទេ ពោល​ស្ថិតនៅក្រោម​ការស្រាវជ្រាវ​នៅឡើយ​។​

​យោង​តាម​មន្ដ្រីជាន់ខ្ពស់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អះអាង​ថា តាមរយៈ​វីដេអូ​ឃ្លឹប​របស់​ជនជាតិ​ចិន​មួយ​ក្រុម​នេះ ដែល​បកប្រែ​ជា​ភាសា​ខ្មែរ​ថា ពួកគេ​មក​ពី​ខេត្ត​ឆុង​ឆី​ង ហើយ​និយាយ​ទៀត​ថា កំពង់សោម​៣​ឆ្នាំ​ក្រោយ​វា​ចង់​ឲ្យ​វឹកវរ គឺ​វឹកវរ​ចង់​ឲ្យ​សុវត្ថិភាព គឺ​សុវត្ថិភាព​នោះ ត្រូវបាន​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ដិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យកម្លាំង​នាយកដ្ឋាន​ជំនាញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ស្រាវជ្រាវ​ភ្លាម ហើយ​រកឃើញ​ត្រូវ​ចាត់​វិធានការ​ច្បាប់​ជាបន្ទាន់ ឬ​ត្រូវ​បណ្ដេញចេញ​ពី​កម្ពុជា​ផងដែរ​ ៕​ ដោយ​ ៖ ​កូឡាប​

spot_img
×