Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ចែកចាយ និង​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន ១០ នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន

spot_img

​កោះកុង ​៖ ស្នងការ​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា​ កាលពី​ថ្ងៃ​ទី ១២ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ២២និង៥០ នាទី​យប់ កម្លាំង​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើ​ការឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន ១០ នាក់ ស្រី ២ នាក់ ដោយ​បង្ក្រាប​ចំនួន ២ ទីតាំង​ផ្សេងគ្នា ដោយ​ទីតាំង​កើត​ត​ហេតុ​ទី ១ នៅ​ចំណុច ភូមិ ២ សង្កាត់​ដងទង់ និង​ទីតាំង​កើត​ត​ហេតុ​ទី​២ នៅ​ចំណុច​ផ្ទះជួល ក្នុងភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ។​

​ជនសង្ស័យ​រួមមាន​ឈ្មោះ​ដូចខាងក្រោម ៖

១.​ឈ្មោះ ណន ស៊ី​និត ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ទីតាំង​កើតហេតុ​ទី ១ ។​

២.​ឈ្មោះ ស៊ុំ នឿន ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ​កម្មករ រោងចក្រ មាន​ទីលំនៅ ទីតាំង​កើតហេតុ​ទី ១ ។​

៣.​ឈ្មោះ ខុន វិជ្ជា ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ទីតាំង​កើតហេតុ​ទី ១ ។​

៤.​ឈ្មោះ ប៊ិន ជិន​ហាវ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ ទីតាំង​កើតហេតុ​ទី ១ ។​

៥.​ឈ្មោះ លួង ឆៃ​ហួរ ភេទ​ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករសំណង់ កមាន​ទីលំនៅ ទីតាំង​កើតហេតុ​ទី ១ ។​

៦.​ឈ្មោះ ប៉ាវ សុជា ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ ជាង​ក្រឡឹង មាន​ទីលំនៅ ទីតាំង​កើតហេតុ​ទី ១ ។​

៧.​ឈ្មោះ លី ចន្ថា ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ ទីតាំង​កើតហេតុ​ទី ១ ។​

៨.​ឈ្មោះ ប៉ាវ សុគន្ធា ភេទ​ស្រី អាយុ ៣៣ ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ ទីតាំង​កើតហេតុ​ទី ១ (​ម្ចាស់ផ្ទះ​) ។​

៩.​ឈ្មោះ សុខ ស្រី​នឿន ភេទ​ស្រី អាយុ ៤៤ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ទីតាំង​កើតហេតុ​ទី ២ ។​

១០.​ឈ្មោះ ឈិត សុនី​ម ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៣ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ។

​នគរបាល​បាន​ដកហូត​បាន​វត្ថុតាង រួមមាន ម្សៅ​ក្រាម​ស​ថ្លា មេតំ​ហ្វេ​តា​ម៉ីន ១ កញ្ចប់​ធំ និង ៩​កញ្ចប់​តូច​, ដាវ ៣ ដើម និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​-​កូន​ថង់​តូចៗ​មួយចំនួន ។​

ករណីនេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​យើង កំពុង​បំពេញ​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​ ដោយ ​៖ ​កូឡាប​

spot_img
×