Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​មី​យ៉ាន​ម៉ា បើក​កង់​មុខ​មិន​ចេញ​សោះ ពេល​ត្រៀម​ចុះចត ប៉ុន្តែ​អ្នកបើកប​ញ្ជាឲ្យ​ចុះចត ដោយ​សុវត្ថិភាព​ (វីដេអូ)

spot_img

​អ្នកបើកបរ​យន្តហោះ​មី​យ៉ាន​ម៉ា​ម្នាក់ បាន​បញ្ជា​យន្តហោះ​ចុះចត​ដោយ​សុវត្ថិភាព ទោះបីជា​គ្មាន​កង់​មុខ​ក៏​ដោយ​។

​យន្តហោះ​ដឹករ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​មី​យ៉ាន​ម៉ា​ដែល​ដឹក​អ្នកដំណើរ​ចំនួន ៨៩​នាក់​។ បាន​ចុះចត​ដោយ​គ្មាន​កង់​ខាងមុខ នៅ​ព្រលានយន្តហោះ Mandalay​។

​អ្នកបើកបរ​យន្តហោះ​ប្រភេទ Embraer 190 ទទួលបាន​ការសរសើ​រ​យ៉ាងខ្លាំង បន្ទាប់​ពី​ការ​ចុះចត ហើយ​គ្មាន​អ្នកដំណើ​រណា​ម្នាក់​រងរបួស​ឡើយ​។​

​សូមបញ្ជាក់​ថា មុនពេល​កើតហេតុណ៍ យន្តហោះ​បាន​ធ្វើដំណើរ​ពី​ទីក្រុង​យ៉ាង​ហ្គុន ហើយ​នៅ​ពេល​វា​ធ្វើដំណើរ​ជិត​ដល់​ព្រលានយន្តហោះ Mandalay អ្នកបើកបរ​មិន​អាច​បើក​កង់​ខាង​មុខ​ចេញ ដូច្នេះ​គាត់​ក៏​បាន​ធ្វើការ​គោលការណ៍​គ្រោះ​អាន​ស្ន ដោយ​គាត់​បាន​បញ្ឆេះ​សាំង​ដែល​នៅសល់​ឲ្យអស់ ដើម្បី​កាត់បន្ថយ​ទម្ងន់​យន្តហោះ​។​

​បើ​តាម​វីដេអូ បានបង្ហាញ​ថា​យន្តហោះ​នោះ​ចត​បាន​យ៉ាង​ស្រួល​ទោះ​គ្មាន​កង់​មុខ ហើយ​ផ្នែក​ខាង​មុខ​របស់​វា​ប៉ះ​កូត​ទៅ​នឹង​ផ្លូវ​អស់​រយៈពេល ២៥​វិនាទី​ពេល​កំពុង​ចុះចត​។​

​រដ្ឋមន្ត្រី​ដឹកជញ្ជូន​មី​យ៉ាន​ម៉ា បាន​សរសើរ​ដល់​អ្នក​បើកបរ​នោះ​ថា គាត់​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×