Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ស្នើ លោក ឱម យ៉ិនទៀង បញ្ជូន​មន្ត្រី​ចុះ​អង្កេត​អំពើពុករលួយ របស់លោក ឡឹ​ង សុភាព ប្រធានការិយាល័យ​គយ​ទំនប់រលក ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម និង ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​តំបន់​ទំនប់រលក ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត អំពី​សកម្មភាព របស់លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ច្រក​កំពង់ផែ​ទំនប់រលក ដែល​សង្ស័យ​បាន​បើកដៃ​ឲ្យ​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ​ខុសច្បាប់ ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ​។

​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ មាន​លំនៅឋាន​ក្បែរ​កំពង់ផែ​ទំនប់រលក ស្ថិតក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បានឲ្យ​អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ​ដឹងថា ទំនិញ​គេច​ពន្ធ​ជាច្រើន​ប្រភេទ រួមមាន​៖ សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ការិយាល័យ ឬ​សាលារៀន ម៉ូតូ​សេរី​ទំនើបៗ សំភារៈ​សំណង់ ភេសជ្ជៈ​កំប៉ុង ឬ​ដប ស្រា​បៀ គ្រឿងសំអាង​គ្រប់​ប្រភេទ គ្រឿង​អេឡិចត្រូនិច និង​ទូរស័ព្ទដៃ​សេរី​ទំនើបៗ​ជាដើម សង្ស័យថា បាន​បន្ត​នាំ​ចូល​តាម​កំពង់​ផែ​ទំនប់រលក ឬ ផែ លោក សូ ជុង​ហ៊ួ​រ​។

​បុគ្គលិក​កម្មករ​បំរើការ​នៅ​កំពង់ផែ សូ ជុង​ហ៊ួ​រ បាន​អះអាង​ថា មន្ត្រី​ការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំការ​នៅ​កំពង់ផែ​ទំនប់រលក ឬ ផែ​លោក សូ ជុង​ហ៊ួ​រ ទំនងជា អាច​មាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ ហើយ​អនុញ្ញាត ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ចូល​តាម​ច្រក​កំពង់ផែ​នេះ ដោយ​មិន​មាន​ការត្រួតពិនិត្យ​ទំនិញ​នាំចូល​ទាំងនោះ ឲ្យបាន​ត្រឹមត្រូវ​ទេ​។ កម្មករ​កំពង់ផែ​ទំនប់រលក អះអាងថា សកម្មភាព​រថយន្ត​ដឹកនាំ​ទំនិញ នាំ​ចេញ​តាម​ច្រក​កំពង់ផែ​ទំនប់រលក ទំនិញ​មួយចំនួន អាច​ជា​ទំនិញគេចពន្ធ នាំ​ចូល​ខុសច្បាប់​។ ហើយ​ទំនិញគេចពន្ធ​ទាំងនោះ ទំនងជា អាច​មាន​បុគ្គល​មាន​តួនាទី​ជា​មន្ត្រី​ការិយាល័យ​គយ និង​បុគ្គល​ជា​ថ្នាក់​ដឹកនាំ​នៅ​តាម​ស្ថាប័ន​កងកម្លាំង​ប្រដាប់​អាវុធ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ ទើប​អាច​អនុញ្ញាតិ​ឲ្យ​នាំ​ចេញ ដោយ​មិន​មាន​ការត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​ជា​មុន​នោះ​។

​កន្លង​មក​ផែ​ទំនប់រលក​នេះ មន្ត្រី​គយ​ចល័ត បាន​សហការ​ជាមួយ​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​មាន​កងរាជអាវុធហត្ថ​ជាដើម បាន​ឆ្មក់​ចាប់​បាន​ទំនិញ​នាំចូល​គេចពន្ធ​ជាច្រើន​ប្រភេទ រួមមាន​៖ គ្រឿង​អេឡិចត្រូនិច មាន​ទូរស័ព្ទៃដៃ​សេរី​ទំនើបៗ អាច​ផេត និង​សម្ភារៈ​ប្រើប្រាស់​ជាច្រើន​ប្រភេទ​ទៀត ត្រូវបាន​ឈ្មួញ​នាំ​ចូល​តាម​ច្រក​កំពង់​ផែ​ទំនប់រលក​នេះ ។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ និង​កម្មករ​ផែ​ទំ​បន់រ​លក បានឲ្យដឹងថា ជា​បន្តបន្ទាប់​មក​នេះ ទំនិញ​នាំចូល​តាម​ច្រក​កំពង់ផែ​នេះ​ភាគច្រើន មិន​ត្រូវបាន​មន្ត្រី​ការិយាល័យ​គយ និង​រដ្ឋាករ ព្រមទាំង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ប្រចាំការ​កំពង់ផែ​នេះ ធ្វើការ​ត្រួតពិនិត្យ ទំនិញ​នាំចេញ​ទាំងនោះ​ឲ្យបាន​ត្រឹមត្រូវ​ទេ ឬ​គ្មាន​ការត្រួតពិនិត្យ​តែ​ម្តង​។

ពលរដ្ឋ​កត់សម្គាល់ថា ជា​រៀងរាល់ថ្ងៃ​ទំនិញ ដែល​ដឹក​តាម​រថយន្ត​សណ្តោង​ធំៗ និង​មាន​បិទបាំង​ជិត មិន​ត្រូវបាន​មន្ត្រី​ការិយាល័យ​គយ​ទំនប់រលក និង​សមត្ថកិច្ច​ប្រចាំការ នៅ​ច្រក​កំពង់ផែ​នេះ ត្រួតពិនិត្យ​ឲ្យបាន​ដិត​ដល់​នោះទេ​។ ករណីនេះ ទំនង​ជា​ទាំង​ឈ្មួញ​នាំ​ចូល​ទំនិញ និង លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ផែ​ទំនប់រលក ត្រូវដង​ត្រូវផ្លែ ហើយ​ចែក​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ទើប​រថយន្ត​សណ្តោង​ដឹក​ទំនិញ​មួយចំនួន ដែល​ដឹកនាំ​ទំនិញ​ចេញ​តាម​ច្រក​ផែ​ទំនប់រលក​គ្មាន​ការត្រួតពិនិត្យ​បែបនេះ​។
​បញ្ហា​នេះ​ដែរ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ថ្នាក់ទាប មួយចំនួន រស់នៅ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត សកម្មភាព របស់ លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ផែ​ទំនប់រលក លើ​ករណី​ពី​បទ​សង្ស័យ​ថា បាន​ឃុបឃិត​ជាមួយ​ឈ្មួញ លួច​នាំ​ចូល​ទំនិញ​គេច​ពន្ធ តាម​ច្រក​កំពង់​ផែ​ទំនប់រលក ឲ្យបាន​ឆាប់ ដើម្បី​ទប់ស្កាត់​អំពើពុករលួយ ដែល​នាំឲ្យ​បាត់បង​ប្រាក់​ចំណូល​ថវិកា​ជាតិ​នា​ថ្ងៃ​អនាគត​។

​ទាក់ទិន​បញ្ហា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន នា​ខេត្ត​ព្រះសីហនុ រួមមាន​៖ គម​អាដហុក និង​អង្គការ​លីកាដូ​ជាដើម ក៏​ស្នើ​ដល់ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឲ្យជួយ​បញ្ជូន​មន្ត្រី​ចុះ​ស្រាវជ្រាវ លើ​ករណី​ចោទប្រកាន់ ជុំវិញ​បទល្មើស​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​កំពង់​ផែ​ទំនប់រលក ឲ្យបាន​ឆាប់​។​

​អ្នកសម្របសម្រួល​សមា​គម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ លោកស្រី ជៀ​ប សុធា​រី ផ្តល់​សម្ភាស​ឲ្យ​អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ​ដឹងថា លោកស្រី​ធ្លាប់បាន​ទទួល​ព័ត៌មាន ជុំវិញ​បទល្មើស​នាំចូល​ទំនិញគេចពន្ធ ត្រូវ​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ និង​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ខ្លះ​ទៀត ប្រចាំការ​នៅ​ច្រក​កំពង់ផែ​ទំនប់រលក ឬ​ផែ​សូ ជុង​ហ៊ួ​រ និង​កំពង់ផែ​ឯកជន​មួយ​ចំនួន​ទៀត​នៅ​ស្រុក​ស្ទឹងហាវ​ជាដើម​នេះដែរ​។

បទ​សង្ស័យ​នេះ លោកស្រី សុធា​រី បាន​ស្នើ​ដល់ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស្រាវជ្រាវ និង​ឈាន​ទៅ​នាំខ្លួន បុគ្គល​ជា មន្ត្រី​គយ ឬ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ប្រចាំការ​នៅ​ច្រក​កំពង់​ទំនប់រលក បញ្ជូន​ទៅកាន់​តុលាការ​ផ្តន្ទាទោស​ឲ្យបាន​ឆាប់​។
​អ្នកឃ្លាំមើល​សង្គម​រូបនេះ សំណូមពរ​ថា បើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ រកឃើញ​កំហុសឆ្គង ថា​ពិតជា​មាន​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខ្លះ ពិតជា​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​អនុញ្ញាត ឲ្យ​នាំ​ចូល​ទំនិញគេចពន្ធ​ខុសច្បាប់ តាម​ច្រក​កំពង់​ផែ​ទំនប់រលក ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ គឺ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន បុគ្គល​ទាំងនោះ​ទៅកាន់​តុលាការ​ផ្តន្ទាទោស​ឲ្យបាន​ធ្ងន់ធ្ងរ ដើម្បី​ជា​ការព្រមាន​។

​យ៉ាងនេះក្តី លោកស្រី ជៀ​ប សុធា​រី បាន​ទទួលស្គាល់ថា កន្លងមក​បាន​ឃើញ​សកម្មភាព​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​នេះ ចុះ​ត្រួតពិនិត្យ​រកឃើញ​ម៉ូតូ​សេរី​ទំនើបៗ គ្រឿង​អេឡិចត្រូនិច មាន​ទូរស័ព្ទដៃ​ទំនើប អា​យផេត និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន ត្រូវ​ឈ្មួញ​បាន​នាំ​ចូល និង​ដាក់​លក់​នៅ​តាម​ហាង​មួយចំនួន នា​ខេត្ត​ព្រះសីហនុ ដោយ​មិន​បាន​បង់ពន្ធ​នាំចូល ហើយ​ត្រូវ​មន្ត្រី​គយ​ចល័ត ចាប់​ផាក​ពិន័យ​ឲ្យ​បង់ពន្ធជូន​រដ្ឋ បាន​ជាច្រើន​ករណី​ជា​បន្តបន្ទាប់​មក​នេះ​។​

​អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ មិនទាន់​អាច​ទាក់ទង លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ពិសេស លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ផែ​ទំនប់រលក ឬ​ហៅ​ថា ផែ​សូ ជុង​ហ៊ួ​រ ដើម្បី​បំភ្លឺ​បាន​ទេ​តាម​ទូរស័ព្ទ ទៅ​លើ​ករណី​ចោទប្រកាន់​ដែលថា មាន​បទល្មើស​នាំចូល​ទំនិញគេចពន្ធ​អនាធិបតេយ្យ ត្រូវ​ឈ្មួញ​ឃិបឃិត​នាំ​ចូល​តាម​ច្រក​កំពង់​ទំនប់រលក​នេះ​បានទេ នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៧​។

​ទោះជា​បែប​នេះ​ក្តី មន្ត្រី​សង្គស៊ី​វិល និង​ប្រជាពលរដ្ឋ រស់នៅ​ម្តុំ​ផ្សារ​ទំនប់រលក មាន​ទីតាំង​នៅ​ជាប់​កំពង់ផែ​ឯកជន​ទំនប់រលក ឬ​ផែ សូ ជុង​ហ៊ួ​រ នៅ​តែ​ទទូច​ស្នើ​ដល់ លោក ឱ យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត សកម្មភាព របស់ លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក ដែល​សង្ស័យ​ថា បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ តាម​ច្រក​កំពង់​ផែ​ទំនប់រលក ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ ឲ្យបាន​ឆាប់ ដើម្បី​ទប់ស្កាត់​បទល្មើស​នាំចូល​ទំនិញគេចពន្ធ​ឲ្យ​ថយ​ចុះ​នា​ថ្ងៃ​អនាគត និង​ជួយ​បង្កើន​ចំណូល​ថិ​វ​កា​ជាតិ​៕ ដែន សីមា​


spot_img
×