Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​អន្ធពាល​ជនជាតិ​ចិន រក​តែ​គ្រែ​ដេក​មិន​បាន​ផង ចង់​មក​គ្រប់គ្រង​ខេត្ត​ព្រះសីហនុ​ផង​ (វីដេអូ)

spot_img

​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​ចេញ​សារ​ប្រតិកម្ម​យ៉ាងខ្លាំង ទៅលើ​ក្រុម​ជន​ជ​តិចិ​ន​មួយក្រុម ដែល​ចេញ​វីដេអូបង្ហាញធ្វើ​ចរិកចង់​ត្រួតត្រា គ្រប់គ្រង ក្អេង​ក្អាង ក្នុង​ខត្ត​ព្រះសីហនុ ដោយ​លោក​បញ្ជាក់ថា ក្រុម​អន្ធ​ពល​ក្រុម​នេះ រក​តែ​គ្រែ​ដេក​មិន​បាន​ផង ចង់​មក​អុកឡុក​ខេត្ត​ព្រះសីហនុ​ផង​។​

​លោក ​នុត ស​វនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៅ​ថ្ងៃ​ទី 13 ខែ​ឧសភា​ឆ្នាំ 2019 បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​លោកថា “​រក​គ្រែ​ដេក​មិន​ទាន់​បាន​ស្រួលបួល​ផង កុមារ​មួយ​ក្រុម​មកពី​ខេត្ត​ឆុងឈីង​ចង់​មក​គ្រប់គ្រង​ខេត្ត​ព្រះ​ស៊ី​ហ​នុ​ ។ តែ​បើ​អាជ្ញាធរ​ដែនដី​ចាត់ការ​ក្មេង​អន្ធពាល​ប្រភេទ​នេះ ក្នុង​ទឹកដី​ខ្លួន​មិន​បាន​ទេ វា​ក៏​មិន​សក្តិសម​ឲ្យ​ពលរដ្ឋ​គោរព​ឲ្យ​តម្លៃ​យើង​ទៀត​ដែរ​”​។​

​សូមបញ្ជាក់​ថា បើ​តាម​មើល​ពី​ទិដ្ឋភាព​តាមរយៈ​វីដេអូ​នេះ គឺ​ក្រុម​ជនជាតិ​ចិន​ប្រមាណ​ជាង 10 នាក់​នេះ គេ​បាន​ស្នាក់នៅ​ក្នុង​បន្ទប់​តូច​មួយ និង​មាន​គ្រែ​ពីរ​បី​ដែល​ដេក​លើ​គ្នា តែប៉ុណ្ណោះ​។​

​កាលពី​ថ្ងៃ​ទី 12 ខែ​ឧសភា ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​ខ្លួន ដែល​បាន​លើកឡើង​ថា
​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បង្ហាញ​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​វីដេអូ​ជនជាតិ​ចិន សង្ស័យ​ពាក់ព័ន្ធ​នឹង​សង្គម​ងងឹត ដែល​ត្រូវបាន​ផ្សព្វផ្សាយតាម​បណ្ដាញ​សង្គម​។​

​ស្ថានទូត​ចិន​បានបញ្ជាក់​ថា ក្នុង​ពេល​ថ្មីៗ​នេះ បុរស​ជា​ង​ដប់​នាក់ ដែល​ហៅ​ខ្លួនឯង​ជា​ជនជាតិ​ចិន មកពី​ទីក្រុង ​chongqing បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ ពាក់ព័ន្ធ​នឹង​សកម្មភាព​សង្គម​ងងឹត និយាយ​យ៉ាង​ក្អេងក្អាង​ថា នឹង​បំពុល​ដល់​សន្តិសុខ នៅ​ខេត្ត​ព្រះសីហនុ​។
​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា មាន​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា​នេះ និង​បាន​ជួយ​សម្របសម្រួល ដល់​សមត្ថកិច្ច នៃ​ប្រទេស​ចិន និង​កម្ពុជា ដើម្បី​បេី​ក​ការស៊េីបអង្កេត ឲ្យបាន​គ្រប់​ជ្រុងជ្រោយ លេីប​ញ្ហា​មួយនេះ​។ ជឿជាក់​ថា​ការ​ពិត​នៃ​បញ្ហា​នេះ នឹង​ត្រូវ​បាន​លាតត្រដាង ក្នុង​ពេល​ឆាប់ៗ ករណី​មាន​ការវិវត្តន៍​អ្វី​ថ្មី យេី​ង​ខ្ញុំ​នឹង​ធ្វេី​ការប្រកាសជូនដំណឹង​បន្តទៀត ឲ្យបាន​ទាន់​ពេល​។

​សូមបញ្ជាក់​ថា ជនជាតិ​ចិន​មួយក្រុម ដែល​បាន​បង្ហោះ​វីដេអូ ស្រែក​គំរាមថា ពួកគេ​មក​ពី​ខេត្ត​ឆុង​ឆី​ង ចង់​បង្ក​អសន្ដិសុខ នៅ​ខេត្ត​ព្រះសីហនុ ។ មួយ​ឡើង​ការ​គំរាម​របស់​ជនជាតិ​ចិន តាមរយៈ​វីដេអូ​នេះ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ នាយកដ្ឋាន​ជំនាញ​ដែល​ពាក់ព័ន្ធ កំពុង​បើក​ប្រតិបត្តិការ ដើម្បី​តាម​ស្វែងរក​ចាប់ខ្លួន​ពួកគេ​ទាំងនោះ យក​មក​ផ្តន្ទាទោស​តាមច្បាប់ ព្រោះ​ថា​កម្ពុជា មិន​អាចឲ្យ​មាន​ជនណា ឬ​ក្រុម​ណាមួយ មក​គំរាមកំហែងលើ​ដី​របស់​ខ្លួន​ឡើយ​ ៕​ ​ដោយ​៖​កូឡាប

spot_img
×