Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រែកទាមទារយុត្តិធម៌កើតនៅអាហ្គានីស្ថាន ក្រោយពេលអ្នកនយោបាយស្រ្តីម្នាក់ ត្រូវបានបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ

spot_img

អ្នកនយោបាយ និងសកម្មជនសិទ្ធិស្រ្តីជាច្រើន បានធ្វើការទាមទារស្វែងរកយុត្តិធម៌ ក្រោយពេលអ្នកកាសែត និងជាទីប្រឹក្សានយោបាយដ៏លេចធ្លោម្នាក់ ត្រូវបានបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ ។

ស្រ្តីឈ្មោះ Mina Mangal ដែលពីមុនធ្វើជាពិធីការិនីទូរទស្សន៍ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ ត្រូវបានបាញ់សម្លាប់ពីចំងាយ ទាំងកណ្តាលថ្ងៃ នៅក្នុងរដ្ឋធានីកាប៊ុល កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

ប្រធាននាយកប្រតិបត្តិលោក Abdullah Abdullah ប្តេជ្ញាថាឃាតករនឹងត្រូវចាប់ខ្លួន។

ប៉ូលីសអាហ្គានីស្ថានកំពុងធ្វើការស៊ើបអង្កេត ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនទាន់បានដឹងច្បាស់នៅឡើយទេថា តើនរណាជាអ្នកនៅពីក្រោយឃាតកម្មនោះ។

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃសៅរ៍ រដ្ឋមន្រ្តីមហាផ្ទៃ បាននិយាយថា អ្នកស្រី Mina Mangal ដែលកំពុងធ្វើដំណើរទៅធ្វើកិច្ចការជាទីប្រឹក្សាសម្រាប់គណៈកម្មាការកិច្ចការវប្បធម៌របស់សភាអាហ្គានីស្ថាន ត្រូវបានគេបាញ់សម្លាប់នៅម៉ោង ៧ និង ២០នាទីព្រឹក (ម៉ោងនៅអាហ្គានីស្ថាន)។

តុលាការកំពូលអាហ្គានីស្ថាន និងក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើកិច្ចការជុំវិញអំពើហឹង្សាប្រឆាំងស្រ្តី បានស្នើឲ្យមានការស៊ើបអង្កេតឲ្យស៊ីជម្រៅចំពោះការស្លាប់របស់នាង។

សូមបញ្ជាក់ថា មុនពេលត្រូវគេបាញ់សម្លាប់ទាំងកណ្តាល អ្នកស្រី Mina Mangal បានបង្ហោះនៅលើហ្វេសបុកថា គាត់ទទួលបានការគំរាម ហើយគាត់មានការព្រួយបារម្ភពីជីវិតគាត់យ៉ាងខ្លាំង៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ

ប្រភព៖ BBC

spot_img
×