Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វឹកហ្វឺន​បច្ចេកទេស​បោសសម្អាត​មីន​កម្រិត​ខ្ពស់​ថ្នាក់​តំបន់ និង​អាស៊ាន សម្រាប់​គាំទ្រ​ប្រតិបត្តិការ​សន្តិភាព​អង្គការសហប្រជាជាតិ​

spot_img

​ខេត្ត​កំពង់ស្ពឺ​ ៖ ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន តំណាង​ដ៏​ខ្ពង់ខ្ពស់​​ម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ហ្វឹកហ្វឺន​បច្ចេកទេស​បោសសម្អាត​មីន​កម្រិត​ខ្ពស់​ថ្នាក់​តំបន់ និង​អាស៊ាន សម្រាប់​គាំទ្រ​ប្រតិបត្តិការ​សន្តិភាព​អង្គការសហប្រជាជាតិ ជូន​ដល់​សិក្ខាកាម​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ក្រៅ​តំបន់​អាស៊ាន ចំនួន​ជាង ៦០​រូប នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​សាសន៍ ខេត្ត​កំពង់ស្ពឺ​។​

​លោក​ទេសរដ្ឋមន្ត្រី ក្នុងនាម​សម្តេច​តេជោ ប្រធាន​អាជ្ញាធរ​មីន បាន​សំដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង​កងកម្លាំង រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម ដែល​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង​ ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​លើ​ជំនាញ​បោសសម្អាត​មីន​កម្រិត​ខ្ពស់ ដែល​ជា​ការបង្ហាញ​នូវ​ការប្តេជ្ញា​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។

​ក្នុងឱកាស​នោះ​ដែរ លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ស្នើសុំ​ឲ្យ​កងកម្លាំង​កម្ពុជា​ទាំងអស់​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ឲ្យមាន​ប្រសិទ្ធភាព​និង​ប្រកប​ដោយស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ដើម្បី​នាំមក​នូវ​កេរិ៍​ឈ្មោះ​ជូន​ដល់​ប្រទេស​ជាតិ​របស់​យើង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×