Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ចូល​ក្នុង​បន្ទប់ទឹក​​ចាប់​ថើប​កូន​ក្រមុំ​គេ​ ត្រូវ​យាយ​គេ​ទាន់ ស្រែក​ឆោឡោ ដេញ​ចាប់​គល់​ឲ្យ​សមត្ថកិច្ច​

spot_img

កណ្ដាល ​៖ នគរបាល​ស្រុក​ល្វាឯម នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៩ បានឲ្យដឹងថា សមត្ថកិច្ច​នគរបាល​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ក្នុង​ករណីប្រទូស្ត​កេរ​ខ្មាស ដោយ​ជនសង្ស័យ​បាន​ចូល​ទៅក្នុង​បន្ទប់ទឹក​ជាមួយ​ជនរងគ្រោះ ហើយ​ឱបថើប​ញក់ញី​នៅក្នុង​បន្ទប់ទឹក​នោះ ប៉ុន្តែ​ត្រូវបាន​សាច់ញាតិ​របស់​នារី​រង​គ្រោះ​ឃើញ​ទាន់ ស្រែក​ឆោឡោ​ដេញចាប់ ដែល​កើតហេតុ​នៅ ថ្ងៃទី​១២​ឧសភា​២០១៩​ វេលា​ម៉ោង​២០​និង​១០​នាទី នៅ​ចំណុច​បន្ទប់ទឹក​ផ្ទះ​ជនរងគ្រោះ ភូមិ​ព្រែក​តា​អុង​ទី​១ ឃុំពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ។​

​នគរបាល​មូលដ្ឋាន​ស្រុក​ល្វាឯម បានឲ្យ​ដឹង​ថែម​ទៀត​ថា​ ៖ ជនរងគ្រោះ​ឈ្មោះ​ វ ច ណ អាយុ​ ១៤​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរ​ សិស្ស​
​ទីលំនៅ​ភូមិ​ព្រែក​តា​អុង​ទី​១ ឃុំ​​ពាម​ឧកញ៉ា​អុង ល្វាឯម ខេត្ត​កណ្ដាល​។ ចំណែក​ជនសង្ស័យ ឈ្មោះ​មួង ម៉ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ កម្មករសំណង់​ ​ទីលំនៅ​ភូមិ​ព្រែក​តា​អុង​ទី​១ ឃុំពាម​ឧកញ៉ា​អុង ល្វាឯម ខេត្ត​កណ្ដាល​ ​(​ឃាត់ខ្លួន​) ។

នគរបាល​បានបញ្ជាក់​ពី​សភាព​រឿងហេតុ​នេះ​ថា ៖ នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​ឈ្មោះ មួង ម៉ន បាន​មកជួប​ជនរងគ្រោះ​ឈ្មោះ វ ច ណ នៅ​ខាង​មុខ​ផ្ទះ ពេល​ឈ្មោះ វ ច ណ ចុះពីលើផ្ទះ មក​ក៏​ចូលទៅ​ក្នុង​បន្ទប់ទឹក ហើយ​ជនសង្ស័យ​ឈ្មោះ​មួង ម៉ន បាន​ចូល​ទៅ​ចាប់​ឱប​ថើប​ជនរងគ្រោះ​ឈ្មោះ​វ ច ណ បន្តិចបន្តួច​ក្នុង​បន្ទប់ទឹក រួច​មក​ក៏​ឈ្មោះ ​វ ច ណ​ ​ចេញពី​បន្ទប់ទឹក​មុន ។ ពេល​ឈ្មោះ​ វ ច ណ ចេញពី​បន្ទប់ទឹក​មុន​ឈ្មោះ​យ៉ុន ស្រី ត្រូវជា​យាយ​របស់​ឈ្មោះ ​វ ច ណ បាន​ឃើញ​ឈ្មោះ​ វ ច ណ ចេញពី​បន្ទប់ទឹក ហើយ​ឃើញ​មាន​មនុស្ស​ម្នាក់​ទៀត​នៅក្នុង​បន្ទប់ទឹក ឈ្មោះ​យ៉ុន ស្រី ក៏​បាន​ស្រែក​ឆោឡោ​ឡើង ​ហើយ​ពេលនោះ ឈ្មោះ​មួង ម៉ន ក៏​បាន​រត់គេច​សំដៅ​ទៅ​ផ្ទះ​របស់​គេ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ឈ្មោះ​ វ ច ណ ទៅ​តាម​ហៅ​យកមក​ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្តង ៕​ ដោយ​៖​កូឡាប​

 

spot_img
×