Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់បាន កាមេរ៉ា​សុវត្ថិភាព ដែល​អាច​ថត​បាន​ចម្ងាយ​១០​គីឡូ​ម៉ែត មក​បំពាក់​នៅ​រាជធានី​ភ្នំពេញ សម្រាប់​ដឹង​ហេតុការណ៍​

spot_img

​ប្រទេស​ចិន ​៖ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​លោក​ ស ​ថេត​ បានបញ្ជាក់​ថា ៖ ​លោក​ចង់​បានកាមេរ៉ា​សុវត្ថិភាព ដែល​អាច​ថត​បាន​ចម្ងាយ ​១០​គីឡូ​ម៉ែត មក​បំពាក់​នៅ​រាជធានី​ភ្នំពេញ វា​នឹង​មាន​ប្រយោជន៍ សម្រាប់​ដឹង​ហេតុការណ៍ បាន​ទាន់​ហេតុការណ៍ នៅពេល​មាន​គ្រោះថ្នាក់​ចរាចរ កាមេរ៉ា​សុវត្ថិភាព​អាច​វិភាគ​ជនបង្ក​ថា​ តើពាក់អាវ​ពណ៌​អី ឡាន​ពណ៌​អី ស្លាក​លេខ សក់​ពណ៌​អី​ជា​ដើម​ ។​

​លោក​ ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រតិភូ មក​សិក្សា​ស្វែង​យល់​បច្ចេកវិទ្យា​ទំនេី​ប ដេី​ម្បី​ជួយ​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្ក្រាប​បទ​ល្មេី​ស​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ខេត្ត​ស៊ិន​ជិន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​បើ​តាម​ការផ្សព្វផ្សាយ​នៅ​លើ facebook លោក ​ស ថេត បាន​ថ្លែងថា ៖ ព្រឹក​នេះ ខ្ញុំ​និង​ប្រតិភូ បាន​មកដល់​ក្រុមហ៊ុន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ដងផ្លូវ ហើ​យ​បន្ទាប់​ពី​ធ្វេី​បទ​បង្ហាញ​យ៉ាង​ក្បោះក្បាយ ឃើញ​ថា​កាមេរ៉ា​សុវត្ថិ​បច្ចេកវិទ្យា​ចុងក្រោយៗ មាន​ប្រយោជន៍​យ៉ាងច្រេីន​សម្រាប់​សមត្ថកិច្ច ដូចជា នៅពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ កាមេរ៉ា​សុវត្ថិភាព​អាច​វិភាគ​ជនបង្ក​ថា​តើពាក់អាវ​ពណ៌​អី ឡាន​ពណ៌​អី ស្លាក​លេខ សក់​ពណ៌​អី​ជា​ដើ​ម ហើ​យ​នៅពេល​បំពាក់​កាមេរ៉ា​ច្រេី​ន យើង​នឹង​កាត់បន្ថយ​មនុស្ស​ធ្វេី​ការ​តាម​ដងផ្លូវ​។

​លោក​បាន​បន្តថា “​ខ្ញុំ​បាន​ចាប់អារម្មណ៍​កាមេរ៉ា​សុវត្ថិភាព ដែល​អាច​ថត​បាន​ចម្ងាយ​១០​គីឡូ​ម៉ែត ហើយ​បើយើង​បំពាក់​នៅ​រាជធានី​ភ្នំពេញ វា​នឹង​មាន​ប្រយោជន៍​សម្រាប់​ដឹង​ហេតុការណ៍​បាន​ទាន់​ហេតុការណ៍​”​។​

​គ្រាន់តែ​ខេត្ត​ស៊ិន​ជិន​មួយ បាន​បំពាក់​កា​មា​រ៉ា​សុវត្ថិភាព​ជាង​១​លាន​គ្រឿង ហើយ​ប្រជាជន​នៅ​ខេត្ត​នេះ មាន​ជាង​ ២០​លាន​នាក់ ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×