Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំថា អាមេរិចដំឡើងពន្ធដាក់ចិន គឺជារឿងត្រឹមត្រូវ ដោយសារចិនរំលោភកិច្ចព្រមព្រៀង ហើយព្យាយាមចរចាសារជាថ្មី

spot_img

ប្រធានាធិបតីអាមេរិចដូណាល់ ត្រាំ បានថ្លែងថា ៖ អាមេរិចគឺត្រឹមត្រូវជុំវិញអ្វីដែលយើងបានធ្វើដាក់ចិន ។ ការថ្លែងបែបនេះ កើតឡើងក្រោយពេលអាមេរិច​បានដំឡើងពន្ធលើសទ្វេរដងលើទំនិញនាំចូលពីចិន ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ២០០ពាន់លានដុល្លារ។

មុនពេលការដំឡើងពន្ធដាក់ចិន ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់របស់លោក ត្រាំ ឈ្មោះ Larry Kudlow បាននិយាយថា “ភាគីទាំងពីរនឹងទទួលផលប៉ះពាល់ពីជម្លោះពាណិជ្ជកម្ម”។

ប៉ុន្តែក្រោយមក លោក ត្រាំ បានបន្សាបផលប៉ះពាល់ឲ្យមកនៅតិចតួចនៃការដំឡើងពន្ធលើអាមេរិច ។

លោកបានថ្លែងថា “ពួកយើងគឺត្រឹមត្រូវចំពោះអ្វីដែលយើងចង់បានជាមួយចិន ។ ចូរចាំថា ពួកគេបានរំលោភកិច្ចព្រមព្រៀងជាមួយយើង ហើយពួកគេព្យាយាមធ្វើការចរចាសារជាថ្មី”។

“ពួកយើងនឹងទទួលបានលុយរាប់ពាន់លានដុល្លារពីការយកពន្ធពីចិន។ អ្នកទិញផលិតអាចប្រឹងប្រែងដោយខ្លួនឯងនៅក្នុងអាមេរិច ឬទិញផលិតផលពីប្រទេសដទៃដែលមិនមានពន្ធ”។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រកន្លងទៅនេះ អាមេរិចបានធ្វើការដំឡើងពន្ធពី ១០ភាគយ ទៅ ២៥ភាគរយ លើផលិតផលនាំចូលពីចិន ដែលមានតម្លៃជាទឹកប្រាក់ ២០០ពាន់លានដុល្លារ។

ជុំវិញវិធានការរបស់អាមេរិចនេះដែរ ភាគីចិនបាននិយាយថា ខ្លួននឹងធ្វើការសងសឹកវិញ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ

ប្រភព៖ BBC

spot_img
×