Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​យុវជន​ម្នាក់ ដែល​ចោទថា​បាន​រំលោភ​ក្មេងស្រី​អាយុ​១៣ រួម​ភេទ​បាន​២​ដង

spot_img

កណ្តាល​៖ យុវជន​ម្នាក់ ដែល​រង​ការចោទប្រកាន់ ករណី​លួងលោម​ក្មេងស្រី​អាយុ​១៣​ឆ្នាំ រួម​ភេទ​បាន​សម្រេច​២​ដង ត្រូវ​នគរបាល​ឃាត់ខ្លួន យោងតាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ កាលពី​ម៉ោង​៨ យប់​នា​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧​ស្ថិត​នៅ​ចំណុច​ដី​ឡូតិ៍​ចំការ​ស្វាយភូមិ​ជ្រោយ​មេ​ត្រីលើ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។​

​នគរបាល​បានឲ្យដឹងថា ក្មេងស្រី​រងគ្រោះ​អាយុ​១៣​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មាន​មុខរបរ​ជា​សិស្ស​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ជន​រង​សង្ស័យ​ឈ្មោះ សៀ ស៊ាក់ អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មាន​មុខរបរ​កម្មក​រ​បូ​ប​ខ្សាច់ រស់នៅ​ភូមិ​ស្រែ​អំពៅ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​

​នគរបាល​ដដែល​បាន​បន្តថា កន្លង​មក​ជនរងគ្រោះ​បាន​ស្គាល់​ជនសង្ស័យ តាមរយៈ​ជនសង្ស័យ​សុំ​លេខ​ទូរស័ព្ទ​ជនរងគ្រោះ​។ ជា​រៀងរាល់ថ្ងៃ​ជនសង្ស័យ​តែងតែ ទូរស័ព្ទ​ទាក់ទង​គ្នា​ជាមួយ​កុមារី រងគ្រោះ​រហូត និង​បាន​ណាត់​ជួប​នៅ​មាត់ទន្លេ​។​

​លើក​ទី​១ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​៨ ជនរងគ្រោះ​បាន ទៅ​ជួប​ជនសង្ស័យ​រយៈពេល​ប្រហែល​កន្លះ​ម៉ោង តែ​មិន​បាន​ខ្លួនប្រាណ​គ្នា​ទេ គ្រាន់តែ​បាន​ចាប់​អោប​ថើប​តែប៉ុណ្ណោះ លើក​ទី​២ នៅ​ថ្ងៃ​ទី​មិន​ចាំ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៧ ម៉ោង​ប្រហែល​៧ រំលង​ប្រហែល​១​អាទិត្យ ក្រោយមក​ជនរងគ្រោះ​បាន​ទៅ​ជួប​ជនសង្ស័យ នៅ​មាត់​ទន្លេ​ពេលនោះ ជនសង្ស័យ​បាន​ចាប់​ឱប​ថើប​ជនរងគ្រោះ រួច​ចាប់​ផ្តួល​ជនរងគ្រោះ​លើដី ធ្វើ​សកម្មភាព​រួម​ភេទ​រហូត​បានសម្រេច​ម្តង​។​

​លុះដល់​ថ្ងៃ​ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​៧​ជាង ជនសង្ស័យ​បាន​ទូរស័ព្ទឲ្យ​ជនរងគ្រោះ មកជួប​ខ្លួន​នៅ​កន្លែង​ដដែល ពេលនោះ​ជនរងគ្រោះ​បាន​មកជួប ហើយ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់​ជនរងគ្រោះ​ឱប ស្ទាប ថើប​ប្រហែល​រួច​រួមភេទ​ជាមួយ ជនរងគ្រោះ​បាន​សម្រេច​ម្តងទៀត​។ លុះ​ពេល​ជន រងគ្រោះ​ត្រឡប់​ទៅដល់​ផ្ទះ​វិញ ម្ដាយ​សួរ​មក​ពី​ណា ពេលនោះ​ជនរងគ្រោះ​បាន​ឆ្លើយ​កុហក​ម្ដាយ​ថា មក​ពី​ទិញ​អី​ញ៉ាំ​។ និយាយ​រួច ម្ដាយ​ជនរងគ្រោះ​ទាញ​ដៃ​ជនរងគ្រោះ​ដើរ​ទៅ​ផ្ទះ​ពូកំ​រី រួច​នាំ​ដើរទៅ​មាត់ទន្លេ កន្លែង​រោង​របស់​ជនសង្ស័យ​ស្នាក់នៅ សួរនាំ​រួច​បាន​ប្តឹង​ឲ្យ​នគរបាល​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

​នៅ​ដំណាក់កាល​នគរបាល ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយ​សង្សា​របស់​ខ្លួន​ពិតប្រាកដ​មែន ដោយ​ពួកគេ​ទាំង​ពីរ​នាក់​ស្រឡាញ់គ្នា​។ ប៉ុន្តែ​ទោះបីជា​មាន​ការព្រមព្រៀង​គ្នា​ក៏​ដោយ ក៏​ជនសង្ស័យ​ត្រូវ​នគរបាល​ស្រុក​មុខកំពូល កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×