Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀន​ជាង​១​គីឡូក្រាម និង​ជនសង្ស័យ​ម្នាក់​ត្រូវ នគរបាល​បង្ក្រាប​

spot_img

​ភ្នំពេញ ៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​១៣​ឧសភា បានប្រកាស​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ២២ និង​០០​នាទី កម្លាំង​ជំនាញ​(​ក​៦) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ​ចំណុច​ផ្ទះជួល​លេខ 2D ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល​បាន​អិ​យ​ដឹងថា ក្នុង​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អន ធី ភេទ​ប្រុស ជនជាតិខ្មែរ កើត​ឆ្នាំ​១៩៩២​។​

​ដកហូត​វត្ថុតាង​៖ គ្រឿងញៀន សរុប​ទម្ងន់ ១០២១.៣៩ ក្រាម ក្នុងនោះ ១.​មេ​តំ​ហ្វេ​តា​មីន (ICE) 758,2g ២.​អ៊ិ​ច​ស្តា​ស៊ី (MDMA) 235,74g ៣.​កេ​តា​មីន​(Ketamine) 0,45g និង​ជញ្ជីង​ថ្លឹង គ្រឿងញៀន ៣​គ្រឿង​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សួរចម្លើយ រក​បក្ខពួក និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×