Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង ​និង​មនុស្ស​២​នាក់​

spot_img

​បាត់ដំបង ​៖ នៅវេលា​ម៉ោង ៣និង៣០ នាទី ទៀបភ្លឺ ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្សារ​ពោធិ៍​វង្ស ស្ថិតក្នុង​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​/​ខេត្តបាត់ដំបង កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង បានការ​បង្ក្រាប​ករណីដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់​។​

​ជនសង្ស័យ​ចំនួន ០២ នាក់ ដែលជា​អ្នក​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​នោះ ១. ឈ្មោះ ខៀវ ពន្លឺ ហៅ ម៉ាប់ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ​ស្វាយ​រលំ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។​ ២. ឈ្មោះ ហៀ​ប ង៉ា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ដា ឃុំ​ចម្រើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។ វត្ថុតាង​ដកហូត​មាន​ឈើ ចំនួន ២១ សន្លឹក និង​រថយន្ត​ចំនួន ០១ គ្រឿង​។​

​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​មន្ត្រី​ជំនាញ ប្រគល់ឱ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាត់ដំបង ដើម្បី​បន្ត​នីតិវិធី ៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×