Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​ម្តេច​តេ​ជោ ស​ង្ឃឹ​ម​ថា នា​ពេ​ល​អ​នា​គត ក​ម្ពុ​ជា និង​​នេ​ប៉ាល់ នឹង​​ដាក់​ឲ្យ​មាន​អគ្គរដ្ឋ​ទូត​ក្នុង​ប្រទេស​ទាំងពីរទៅវិញទៅមក

spot_img

ភ្នំពេញ ៖ សម្តេចតេជោបានមានប្រសាសន៍ថា ទំនាក់ទំនង នៃប្រទេសយើងទាំងបានចាប់ផ្តើមនៅ ឆ្នាំ ១៩៦៤ មកម្លេះ ហើយ​រហូតមកដល់ពេលនេះយើងមិនទាន់ដាក់អគ្គរដ្ឋទូតនៅក្នុងប្រទេសរៀងៗខ្លួននៅឡើយទេ ប៉ុន្តែសម្តេចតេជោ សង្ឃឹមថា នាពេលអនាគត ព្រះរាជាណាចក្រកម្ពុជា និងប្រទេសនេប៉ាល់ និងដាក់ឲ្យមានអគ្គរដ្ឋទូត ក្នុងប្រទេសទាំងពីរទៅវិញទៅមក នៅ​ពេល​ដែលប្រទេសយើងទាំងពីរមានកំណើរសេដ្ឋកិច្ចដល់កម្រិតមួយ។

នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានអញ្ជើញទទួលបដិសណ្ឋារកិច្ចរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចកក្រម្ពុជា បានបន្តអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ជាបន្ត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដែលបានឆ្លើយតបតាមការអញ្ជើញរបស់ សម្តេច ដែលចាត់ទុកថាទស្សនកិច្ចមួយដែលបានពង្រឹងនូវចំណងមិត្តភាព និងបង្កើតសហប្រតិបត្តិការល្អៗនៃប្រទេសទាំងពីរលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះការវិវឌ្ឍន៍ និងការរីកចម្រើនរបស់ប្រទេសនេប៉ាល់ ជាពិសេស ក្រោយការបោះឆ្នោតដោយសេរី និងប្រជាធិបតេយ្យនៅប្រទេសនេប៉ាល់ការពីឆ្នាំ២០១៧ ដែលរហូតមកដល់ពេលនេះ មានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើន ។

ឯកឧត្តម ខេ ភី សាម៉ា អូលី បានគោរពថ្លែងអំណរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញឯកឧត្តមនិងភរិយា
ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នេប៉ាល់ មកទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណចក្រកម្ពុជា ។ ទន្ទឹមនឹងនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់សម្តេចតេជោថា ប្រទេសយើងទាំងពីរគឺមានអរិយធម៌ និងប្រវត្តិសាស្ត្រយូរវអង្វែងដូចគ្នា ដែលដំណើរទស្សនកិច្ចនេះ ឯកឧត្តមបានចាត់ទុកថាជាការនាំមកនូវការជូនពរដ៏ល្អពីទឹកដី និងប្រជាពលរដ្ឋនៃប្រទេសនេប៉ាល់ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសនេប៉ាល់នៅចុងឆ្នាំ២០១៨នេះ ឯកឧត្តមបានចាត់ទុកថាជាទស្សនកិច្ចជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសនេប៉ាល់ ក៏ដូចប្រជាពលរដ្ឋនេប៉ាល់ផងដែរ ។

ឯកឧត្តម បានមានប្រសាសន៍ថា ការបំពេញទស្សនកិច្ចរបស់សម្តេចតេជោនាយរកដ្ឋមន្ត្រី នៅប្រទេសនេប៉ាល់កន្លងមកនេះ
គឺបានធ្វើឲ្យរូបឯកឧត្តមមានចិត្តរីករាយយ៉ាងខ្លាំង ដូចដែលបានមកទស្សនកិច្ចនៅព្រះរាជាណចក្រកម្ពុជានាពេលនេះ ដែល​ទស្សនកិច្ចលើកនេះគឺជាការបើកនូវទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-នេប៉ាល់ ជាពិសេសជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីមួយទៀត ដើម្បីពង្រីក និងពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនៃទំនាក់ទំនង និងសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ។ ឯកឧត្តម បានបន្ថែមទៀតថា ទំនាក់ទំនងទ្វេភាគីនេះមានសក្កានុពលខ្លាំងនៅលើគ្រប់វិស័យ
ដើម្បីរុញអ្វីដែលប្រទេសយើងទាំងពីរកំពុងតែសហប្រតិបត្តិការជាមួយគ្នា។

ឯកឧត្តមបានមានប្រសាសន៍ថា នៅក្នុងកំឡុងពេលទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ៥ឆ្នាំមុន និងរយៈពេល៥ឆ្នាំចុងក្រោយនេះ ឯកឧត្តមបានមើលឃើញថាប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងណាស់ ជឿនលឿន ជាប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ច្បាស់លាស់ និងភាពប៉ិនប្រស​ប់នេះ កម្ពុជានឹងអាចបន្តការអភិវឌ្ឍកំណើរសេដ្ឋកិច្ចកាន់តែខ្លាំងក្លាជាងនេះថែមទៀត ជាមួយនឹង វិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលប្រទេសនេប៉ាល់នឹងរៀនសូត្រពីប្រទេសកម្ពុជានៅក្នុងទំនាក់ទំនងទ្វេភាគីនេះផងដែរ ។

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ជម្រាបជូន ឯកឧត្តមថា អ្វីដែលប្រទេសកម្ពុជាទទួលបានជោគជ័យធំបំផុតគឺការបញ្ចប់សង្គ្រាមស៊ីវិលជាស្ថាពរ ការឯកភាពដឹកដី បង្រួបង្រួមជាតិ ដែលធ្វើឲ្យកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានអបអរសាទរ ចំពោះប្រទេសនេប៉ាល់ដែលបានបាញ់ឡើងនៃផ្កាយរណប satellite ទៅកាន់អាកាស
នៅ ឆ្នាំ២០១៦ កន្លងទៅនេះដែលនេះជាបទពិសោធន៍ជោគជ័យមួយរបស់ប្រទេសនេប៉ាល់។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ស្ថានភាពនៅប្រទេសនេប៉ាលដែលបានវិវឌ្ឍន៍បានយ៉ាងល្អនាពេលចុងក្រោយនេះ ជាពិសេសក្នុងការបោះឆ្នោតដោយសេរី ស្ថេរភាពនយោបាយ និងសន្តិភាព ក្រោមការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីនេប៉ាល់។ ទន្ទឹមនឹងនេះ សម្តេចតេជោបានមានប្រសាសន៍ថា ទំនាក់ទំនងនៃប្រទេសយើងទាំងបានចាប់ផ្តើមនៅឆ្នាំ១៩៦៤មកម្លេះ ហើយរហូតមកដល់ពេលនេះយើងមិនទាន់ដាក់អគ្គរដ្ឋទូតនៅក្នុងប្រទេសរៀងខ្លួននៅឡើយទេ ប៉ុន្តែសម្តេចតេជោ សង្ឃឹមថា នាពេលអនាគតព្រះរាជាណាចក្រ​កម្ពុជា និងប្រទេសនេប៉ាល់ និងដាក់ឲ្យមានអគ្គរដ្ឋទូតក្នុងប្រទេសទាំងពីរទៅវិញទៅមក នៅពេលដែលប្រទេសយើងទាំងពីរមានកំណើរសេដ្ឋកិច្ចដល់កម្រិតមួយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ញ្ជាក់ថា យើងគួតែខិតខំជំរុញ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ព្រោះកន្លងមកនេះពេលសម្តេចតេជោបានទៅទស្សនកិច្ចនៅប្រទេសនេប៉ាល់ ដោយក្រសួងការបរទេសប្រទេសនៃប្រទេសទាំងពីរបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងពិគ្រោះយោបល់ផ្នែកនយោបាយការទូត នៃប្រទេសទាំងពីររួចហើយ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យបង្កើនល្បឿនថែមទៀតធ្វើយ៉ាងណាយើងត្រូវកំណត់ទិសដៅក្នុងការជំរុញទៅលើកិច្ចសហប្រតិបត្តិការគ្រប់ផ្នែកទាំងអស់ ដែលជាផលប្រយោជន៍ទៅវិញទៅមក។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បច្ចុប្បន្នទោះបើសេដ្ឋកិច្ចនៃប្រទេសយើងទាំងពីរនៅមានកម្រិត ប៉ុន្តែយើងមានសក្កានុពលពង្រីកឱកាសឲ្យដល់គោលដៅយើងឲ្យកាន់តែធំថែមទៀត។ សម្តេចតេជោបានមានប្រសាសន៍ថា សភាពាណិជ្ជកម្មនៃប្រទេសទាំងពីអាចចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងវិស័យឯកជននៃប្រទេសទាំងពីរដែលអាចធ្វើការជាមួយគ្នាបាន។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា គួរតែជំរុញធ្វើយ៉ាងណាឲ្យមានកិច្ចព្រមព្រៀងទៅលើវិស័យដឹកជញ្ជូន អាកាសចរណ៍រវាងប្រទេសទាំងពីរ ព្រោះថា ប្រទេសយើងទាំងពីរមានសក្តានុពលលើវិស័យទេសចរណ៍ផងដែរ។ កម្ពុជាមានទឹកដីអង្គដែលមានប្រាសាទជាច្រើនកំពុងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន រីឯប្រទេសនេប៉ាល គឺជាទឹកដីដែលព្រះពុទ្ធបានប្រសូត្រជា​កន្លែងទេសចរណ៍ផងដែរ ដែលយើងអាចសហការគ្នាឲ្យបានទូលំទូលាយថែមទៀត។

នៅឆ្នាំកន្លងមកនេះ ទេសចរណ៍កម្ពុជាប្រមាណ ១លាន ៨សែននាក់ បានទៅទេសចរណ៍នៅក្រៅប្រទេសដែលមានការកើនឡើងរហូតដែលអាចថ្ងៃក្រោយនឹងទៅទស្សនាប្រទេសនេប៉ាល់ផងដែរ។ ពាក់ព័ន្ធនិងវិស័យវប្បធម៌ សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីនៃប្រទេសយើងទាំងពីរអនុវត្តនូវអនុស្សារណនៃការយោគយល់គ្នានេះឲ្យមានប្រសិទ្ធភាព ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ចនៃវប្បធម៌ប្រទេសទាំងពីរ។

ពាក់ព័ន្ធលើវិស័យអប់រំរិញ ទោះបីពេលនេះមិនទាន់មាននៅឡើយ តែយើងនឹងជំរុញឲ្យមាននៅពេលអនាគត់នេះ ជាពិសេសនៅក្នុងការផ្លាស់ប្តូរបញ្ញវ័ន្ត និងនិស្សិតរវាងប្រទេសយើងទាំងពីរផងដែរ។ ពាក់ពន្ធ័លើវិស័យទំនាក់ទំនងអន្តរជាតិ កន្លងមកនេះយើងបានគាំទ្របេក្ខភាពគ្នាទៅវិញទៅមក ចំពោះប្រទេសកម្ពុជាដែលយើងជាបេក្ខភាពនៅក្នុងក្របខណ្ឌអង្គសហប្រជាជាតិឬ កិច្ចសហប្រតិបត្តិការទៅលើសង្គមសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី ប្រទេសនេប៉ាល់បានគាំទ្រប្រទេសកម្ពុជាជាសមាជិកមួយ ហើយកម្ពុជាក៏បានគាំទ្រប្រទេសនេប៉ាល់ជាបេក្ខភាពនៅក្នុងក្របខណ្ឌនៃកិច្ចសហការលើវិស័យគ្រឿងញៀននៅក្រុងក្របខណ្ឌអង្គការសហប្រជាជាតិផងដែរ។

ជាការឆ្លើយតប ឯកឧត្តមនាយរដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់បានឯកភាពទៅលើសំណើរក៏ដូចជាយោបល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីទាំងអស់ ជាពិសេសចង់ឃើញទំនាក់ទំនងរវាងកម្ពុជា-នេប៉ាល់ បានសហការគ្នាគ្រប់កំរិត គ្រប់វិស័យ ដែលវប្បធម៌នៃប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើន៕ ដោយ ៖ កូឡាប

spot_img
×