Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​សងសឹក​អា​មេ​រិច​វិញ ដោយ​ធ្វើ​ការដំឡើង​ពន្ធ​លើ​ទំនិញ​អា​មេ​រិច​មាន​ទំហំ ៦០​ពាន់​លាន​ដុល្លា​រ

spot_img

​ប្រទេស​ចិន​បាន​និយាយថា ខ្លួន​នឹង​ធ្វើ​ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​សហរដ្ឋ​អា​មេ​រិច​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ ៦០​ពាន់​លាន​ដុល្លារ ហើយ​ការ​សងសឹក​នោះ​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១ ខែ​មិថុនា​ខាង​មុខ​។​

​វិធានការ​តប​តរបស់​ចិន​នេះ​កើតឡើង​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​សហរដ្ឋ​អា​មេ​រិច​បាន​ដំឡើង​ពន្ធ​លើស​ទ្វេដង​លើ​ទំនិញ​នាំចូល​ពី​ចិន ដែល​មាន​ទំហំ​ទឹកប្រាក់ ២០០​ពាន់​លាន​ដុល្លារ​។​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​បាន​ធ្វើ​ការព្រមាន​ចិន​កុំអោយ​ដំឡើង​ពន្ធ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​ឆ្លើយ​បក​វិញ​ថា ខ្លួន​មិន​សុខចិត្ត​ទ្រាំ​លេប​ផ្លែឈើ​ល្វីង​ណា ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ផលប្រយោជន៍​រប​ស់​ខ្លួន​នោះ​ទេ​។​

​ទំនិញ​របស់​អា​មេ​រិច​ដែល​ចិន​នឹង​ត្រូវ​ធ្វើ​ការដំឡើង​ពន្ធ​រួមមាន សាច់គោ សាច់​ចៀម សាច់ជ្រូក និង​ផលិតផល​ជាច្រើន​ទៀត​ដូច​ជា​បន្លែ ទឹក​ផ្លែឈើ ប្រេង​ឆា កាហ្វេ និង​តែ​ជាដើម​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បាន​ថ្លែង​ប្រាប់​ស​ន្និសិទ​ក្នុង​ទីក្រុង​ប៉េកាំង​ថា ចិន​នឹង​មិន​ចុះ​ញ​ម​ជាមួយ​សម្ពាធ​ខាងក្រៅ​ឡើយ​។​

​រហូតមកដល់​ពេលនេះ ភាគហ៊ុន​នៅ​អឺរ៉ុប និង​អា​មេ​រិច​មាន​ការធ្លាក់​ចុះយ៉ាងខ្លាំង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×