Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​សង្គ្រាម​ពាណិជ​កម្ម​ក្តៅ​ខ្លាំង លោក​ត្រាំ ប្រកាស​ថា​នឹង​ជួប​ផ្ទាល់​ជាមួយ​មេដឹកនាំ​ចិន​នៅ​ខែក្រោយ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច​ដូណាល់ ត្រាំ បាន​ថ្លែងថា លោក​នឹង​ធ្វើ​ការជួបគ្នា​ផ្ទាល់​ជាមួយ​នឹង​មេដឹកនាំ​ចិន ស៊ី ជីន​ពីង​នៅ​កិច្ចប្រជុំ​កំពូល G20 ខែក្រោយ​។ ការប្រកាស​ពី​គំរោង​ជួប​គ្នា​នេះ​កើតឡើង ក្រោយ​សង្គ្រាម​ពាណិជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​ស្ថិត​ដល់​ចំណុច​ក្តៅ​ខ្លាំង​។​

​លោក ត្រាំ​បាន​ធ្វើ​ការព្យាករណ៍​ថា កិច្ចប្រជុំ​ជាមួយ​នឹង​លោក ស៊ី ទំនង​ជា​ផល់​ផ្លែ​ការល្អ ដោយ​លោក​ជឿជាក់ថា ប្រទេស​ចិន​ចង់​ឈានដល់​កិច្ចព្រមព្រៀង​។​

​សូមបញ្ជាក់​ថា អា​មេ​រិច និង​ចិន​កំពុង​ដំឡើង​ធ្មុង​ដាក់គ្នា​ទៅវិញទៅមក​តាមរ​យៈ​សង្គ្រាម​ពាណិជ្ជកម្ម ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​មានការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​។​

​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ លោក​ដូណាល់ ត្រាំ​បានប្រកាស​ដំឡើង​ពន្ធ​នាំចូល​ទំនិញ​ពី​ចិន​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ ២០០​ពាន់​លាន​ដុល្លា​។ អា​មេ​រិច​បាន​ដំឡើង​ពន្ធ​ពី ១០​ភាគរយ​ទៅ ២៥​ភាគរយ​។​

​ប៉ុន្តែ​វិធានការ​នេះ មិន​អាច​ធ្វើឲ្យ​ចិន​ទ្រាំ​បាន​នោះ​ទេ តែ​ចិន​បានធ្វើការ​វាយបក​សងសឹក​វិញ ដោយ​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះដែរ ចិន​ក៏​បាន​ប្រកាស​ការដំឡើង​ពន្ធដែរ​លើ​ទំនិញ​នាំចូល​អាមេរិច​ទំហំ​ទឹកប្រាក់ ៦០​ពាន់​លាន​ដុល្លា​។ ការអនុវត្ត​ពន្ធ​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ខែ​ដើមខែ​មិថុនា​តែម្តង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​
​ប្រភព​៖ CNN​

spot_img
×