Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ៖ ៤​ខែ​ដើមឆ្នាំ​២០១៩ នេះ មាន​អ្នកជំងឺ​មក​ព្យាបាល​ជំងឺ​ច្រើនជាង​ឆ្នាំ​២០១៨

spot_img

​ខេត្ត​ព្រះសីហនុ ៖ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ គឺ​លោក វេជ្ជបណ្ឌិត សេង ណុង បានឲ្យ ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ឧសភា​នេះ​ថា រយៈពេល ៤​ខែ ដើមឆ្នាំ​២០១៩ មន្ទីរពេទ្យ​នេះ បើកទទួល​សេវា បាន​លទ្ធផល​ដូចជា ៖ ពិគ្រោះ​ព្យាបាល​ជំងឺ​ក្រៅ ៩,៦១៦​ករណី​។ ឆ្នាំ​២០១៨ មាន​ចំនួន ៧,៥៩៤​ករណី គឺ​បាន​កើនឡើង ២,០២២​ករណី​។

​លោក​វេជ្ជបណ្ឌិត សេង ណុង បន្តថា ចំពោះ​អ្នកជំងឺ ដែល​បាន​មក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ សរុប​មាន​ចំនួន ៥,០៦៧​ករណី​។ បើ​ប្រៀប​ឆ្នាំ​២០១៨ សរុប​មាន​ចំនួន ៣,៣៥៣​ករណី គឺ​បាន​កើនឡើង ១,៧១៤​ករណី​។​

​លោក​វេជ្ជបណ្ឌិត​បន្តថា ៖ កុមារ​មាន​អាយុ​ក្រោម ៥​ឆ្នាំ ដែល​បាន​មក​សម្រាក​ព្យាបាល​មាន​ចំនួន ៥៦៥​ករណី​។ ឆ្នាំ​២០១៨ មាន​ចំនួន​សរុប ៤០៧​ករណី គឺ​បាន​កើនឡើង ១៥៨​ករណី​។​

​លោក សេង ណុង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា ចំពោះ​ស្ត្រី​មក​សម្រាលកូន​សរុប​មាន​ចំនួន ១,០៧៥ ករណី​។ បើ​គិត​តាម​ពេលវេលា ៤​ខែ​ដូច​គ្នា​ដើមឆ្នាំ​២០១៨ សរុប​មាន​ចំនួន ៨៣៦​ករណី គឺ​បាន​កើនឡើង ២៣៩​ករណី​។​

​ចំណែក អត្រា​ប្រើប្រាស់​គ្រែ មាន​ចំនួន ១៤១.៥៧%​។ ឆ្នាំ​២០១៨ សរុប​មាន​ចំនួន ១០៤.៦៨% គឺ កើនឡើង ៣៦.៨៩%​។​

​ដោយឡែក ចំពោះ​អត្រា​ស្លាប់​វិញ លោក​វេជ្ជបណ្ឌិត សេង ណុង បញ្ជាក់ថា បាន​កើតមាន​ចំនួន ១.១៨%​។ ឆ្នាំ​២០១៨ សរុប​មាន​ចំនួន ១.៧១% បាន​ថយចុះ ០.៥៣%៕ ដោយ ៖ ដែន សីមា​

spot_img
×