Saturday, March 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​មាន​ការរិះគន់ នៅ​បណ្ដាញ​សង្គម ករណី​បង្ក្រាប​គ្រឿងញៀន នគរបាល​រតនគិរី​ចេញមុខ​បំភ្លឺ​

spot_img

​រតនគិរី​ ៖ ​មាន​ការភ្ញាក់ផ្អើល ក្រោយ​គណនី​ហ្វេ​សប៊ុក ដែល​មានឈ្មោះ ស៊ីណា បាន​ថត​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ក្រោយ​ប៉ូលីស មួយ​ក្រុម​បាន​ចុះ​ចាប់​មនុស្ស ដោយ​ចោទ​ថា​ទាក់ទង​នឹងករណី​គ្រឿងញៀន​។ ករណីនេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី បាន​ចេញ​សេចក្តី បំភ្លឺ​ករណី​បង្ក្រាប​គ្រឿងញឿន​នៅ​ស្រុក​បរកែវថា នគរបាល​បាន​ចាប់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន 2 នាក់ ហើយ​នាំ​ពួកគេ​ទាំង​ពីរ​នាក់​នេះ ទៅចង្អុលបង្ហាញ​មុខសញ្ញា​ដើរ​លក់​ថ្នាំ​ញៀន​ឲ្យពួកគេ ប៉ុន្តែ​ក៏​មាន​ការតវ៉ា ពី​ក្រុមសាច់ញាតិ របស់​មេ​មុខសញ្ញា​នោះ រឿង​រារាំង​មិន​ឲ្យ​ចាប់ខ្លួន​ ហើយ​ក៏​មាន​ការថត​វីដេអូ​បង្ហោះ​លើ facebook​ តែម្តង ដោយ​ចោទប្រកាន់​មកលើ​នគរបាល​ថា​ចុះ​ចាប់​មនុស្ស​ផ្តេសផ្តាស ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​សូម​ធ្វើការបំភ្លឺ​ចំពោះ​មហាជន ដែល​ Account facebook ឈ្មោះ ស៊ីណា បាន រិះគន់​សមត្ថកិច្ច នគរបាល​ស្រុក​បរ​កែវ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ ។ ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី សូម​ធ្វើ​ការបំភ្លឺ​ដូចខាងក្រោម ​៖ សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រមាណ​១និង៥០ នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន ក្នុង​ប្រតិបត្តិការ​នោះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ រួមជាមួយ​វត្ថុតាង​មាន​ថ្នាំ​ញៀន​៧​ថង់​ (២​ថង់​ធំ និង​៥​ថង់​តូច​) តាម​ការ​សួរ​បំភ្លឺ ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ថ្នាំញៀន​ទាំង​នេះ ពួកគេ​បាន​ទិញ​ពី​ឈ្មោះ អុំ ស៊ីណា រស់នៅ​ភូមិបរ​ញ៉ុក ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី ។ ក្រោយមក​សមត្ថកិច្ច​បា​ន​រាយការណ៍ សុំ​គោល​ការណ៍ និង សុំ​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា ដើម្បី​បន្ត​ប្រតិបត្តិការ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញាឲ្យប​ន្តប្រតិបត្តិ​ការនេះ ភ្លាម​នោះ​កម្លាំង​អធិការដ្ឋាន​ស្រុក​បរ​កែវ​បាន​នាំ​ជនសង្ស័យ​ទាំង​២ នាក់ ទៅ​ចង្អុលបង្ហាញ​អ្នក​ដែល​បាន​ផ្ដល់​ថ្នាំ​ញៀន​ឲ្យ​ពួកគេ យក​មក​ចែកចាយ​បន្ត ពេល​ទៅ​ដល់​កម្លាំង​នគរបាល បាន​ធ្វើ​ការព្យាយាម​ឃាត់ខ្លួន​ឈ្មោះ អុំ ស៊ីណា តាម​ការចង្អុលបង្ហាញ​របស់​ជនសង្ស័យ​ទាំង​២ នាក់​នោះ ប៉ុន្តែ​ឪពុកក្មេក​ឈ្មោះ ឈាម រិទ្ធ​ធឿន បានធ្វើការ​រារាំង​មិន​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​កូនប្រសា​ឈ្មោះ អុំ ស៊ីណា នោះឡើយ​។ ន័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណ​ជន​មេត្តា​ជ្រាប​ដើម្បី​កុំអោយ​មាន​ការភ័នច្រឡំ​។​

​សូមបញ្ជាក់​ថា បណ្តាញ​សង្គម​បាន​លើកឡើង​ថា ចោទ​ថា​គ្រឿងញៀន ចុះ​ចាប់​មនុស្ស​ទាំង​គ្មាន​ដីកា ដល់​ម្ចាស់ផ្ទះ​លុត​ខ្លាំង ទើប​លោក​ប៉ូលីស​រាង​អន់ គ្មាន​ដីកា​ឆែកឆេរ និង​គ្មាន​ភស្តុ​តា​ង ហើយ​ថា​អញ្ជើញ​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ប៉ុស្តិ៍​វ៉ៃខ្ន​មនុស្ស​ដល់​ក្នុងផ្ទះ នៅ​ខេត្ត​រតនគិរី ហើយ​ត្រូវបាន​ម្ចាស់ផ្ទះ​ចោទថា សមត្ថកិច្ច​ធ្វើ​ស៊ី​ពលរដ្ឋ ចុះ​ចាប់​អ្នក​ផ្សេង​មក​ឆ្លើយ​ដាក់​មនុស្ស​នេះ អាង​អ្នកនេះ​មាន​លុយ​ច្រើន​។​

​រឿង​នេះ​កំពុង​ល្បី​ពេញ​បណ្តាញ​សង្គម Facebook សូម​ថ្នាក់ដឹកនាំ​មេត្តា​ជួយ​ពិនិត្យមើល​ផង កុំឲ្យពលរដ្ឋ​មិន​ដឹង​រឿង​ក្លាយជា​អ្នកទោស​ទាំង​គ្មាន​កំហុស តែបើ​ពិត​ត្រូវ​បង្ហាញ​លិខិត​ឆែកឆេរ ព្រោះ​ចុះ​ចាប់​មនុស្ស​ដល់​ក្នុងផ្ទះ​គេ និង​ដីកា​ចាប់ខ្លួន​ទៀត​ ៕​ ដោយ​៖​កូឡាប​

spot_img
×