Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ប្ដី​ដែល​វាយ​ប្រពន្ធ​ព្រោះ ខឹង​ជំពាក់​លុយ​គេ​

spot_img

​ស្រុក​ខ្សាច់កណ្តាល ​៖ ករណី​អំពើហិង្សា​ក្នុង​គ្រួសារ នគរបាល​ស្រុក​ខ្សាច់​កណ្ដាល​បាន​ចាប់ខ្លួន​បុរស​ជា​ប្ដី​ដែល​ស្រវឹងស្រា​ជោកជាំ វាយ​ប្រពន្ធ​ដោយសារ​ខឹង​រឿង​ពាក់​លុយ​គេ​ ​ដែល​កើតហេតុ​ថ្ងៃ​ចន្ទ័​១០​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ពស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣​ឧសភា​២០១៩ វេលា​ម៉ោង ១៩​និង​៤៥ នាទី ចំណុច​ភូមិ​ព្រែក​តា​មាក់ ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។

​ជនរងគ្រោះ ឈ្មោះ ភុន ចាន់ណា ភេទ​ស្រី អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ៊ុតសក់ ទីលំនៅ​ភូមិ​ព្រែក​តា​សោម ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល (​ប្រពន្ធ​) ។ ជនសង្ស័យ​ឈ្មោះ លុក ភណ័ ហៅ គុណ ភេទ ប្រុស មុខរបរ​បើករថយន្ត​ដឹក​ឥដ្ឋ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​សោម ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ​ខេត្ត​កណ្ដាល (​ឃាត់ខ្លួន​) ជា​ប្តី ។​

​នគរបាល​បាន​បញ្ជាក់​ប្រាប់​ពី​សភាព​រឿងហេតុ​នៃ​ករណី​អំពើហិង្សា​នេះ​ថា ៖ រយៈពេល​១០​ខែ​មក​ហើយ​ដែល​ជនរងគ្រោះ​និង​ជនសង្ស័យ​មក​ជួល​ផ្ទះ​ស្នាក់នៅ​ឯ​ភូមិ​ឃុំ​កើតហេតុ ហើយ​សព្វថ្ងៃ​ជនរងគ្រោះ​មាន​ផ្ទៃពោះ​៦​ខែ (​កូនភ្លោះ​) ។​

នៅ​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ២០១៩ វេលា​ម៉ោង ១៩និង៤៥ នាទី ជនសង្ស័យ​បាន​ហូប​ស្រា​ស្រវឹង​មាត់​ឡូឡារ​ករឿង​ជេរប្រមាថ​ជនរងគ្រោះ ដែល​ជំពាក់​លុយ​គេ តែ​ជនរងគ្រោះ​មិន​តបត​ទេ ស្រាប់តែ​ជនសង្ស័យ​វាយ​ជនរងគ្រោះ​ជាច្រើន​ដៃ​ត្រូវ​ចំ​ក្បាល មុខ ថ្ងាស និង​ពោះ ពេលនោះ​ជនរងគ្រោះ​បាន​សំពះអង្វរ តែ​ជនសង្ស័យ​មិន​ស្តាប់​ហើយ​វាយ​ជនរងគ្រោះ​ប្រហែល​២០​ដៃ​ទៀត បណ្តាល​ឱ្យ​ជនរងគ្រោះ​រងរបួស​ហើម​ពកថ្ងាស ហើម​មុខ​ខាងឆ្វេង ហើម​ភ្នែក​ខាងឆ្វេង ពក​ក្បាល និង​មាន​ឈាម​ហូរ​តាម​ទ្វារមាស បន្ទាប់មក​ជនរងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ព្រែក​តា​មាក់ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕​ ដោយ​ ៖​ កូឡាប​

spot_img
×