Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តតាកែវ ជំរុញ​អោយ​មន្ត្រីក្រោមឱវាទ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​សុ​វត្តិភាព និង​សណ្តាប់ធ្នាប់​ជូន​ដល់​ពលរដ្ឋ​

spot_img

​តាកែវ ​៖ ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ក្រើនរំលឹក​ទៅដល់​មន្ត្រី​នគរបាល​ទាំងអស់ ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​ជាមួយនឹង​ការការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់ពេលវេលា​ទាំងអស់ ជា​ពិសេស​ត្រូវ​ត្រៀម​លក្ខណៈ​អោយបាន​ល្អ ដើម្បី​ត្រៀម​ការពារ​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់ ដែល​និង​អញ្ជើញ​ចូលរួម​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​ជាតិ ច្រត់​ព្រះ​នង្គល ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្នាំ ២០១៩ នៅក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ នាពេល​ខាងមុខ​នេះ ។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍ និង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ប្រចាំ​ខែ​ឧសភា និង​ពិធី​បំពាក់​ឋាន្តរសក្តិ​តែង​តាំងមុ​ខ​តំណែង​ថ្មី ជូន​ដល់​មន្ត្រីនគរបាល​ទូ​ទាំង​ក្រុង​ស្រុក នៅឯ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចំនួន ៥៣៥​នាក់ នា​ព្រឹក​ថ្ងៃ ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩ ។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត បាន​មានប្រសាសន៍​បន្ត​ថា ខណៈពេលដែល​ខេត្តតាកែវ​របស់​យើង​និង​រៀបចំ​ពិធី​បុណ្យ​ជាតិ បុណ្យច្រត់ព្រះនង្គ័ល​ចូលមក​ដល់​នាពេលខាងមុខ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ និង​ចូល​មក​លេង​កំសាន្ត និង​ចូលរួម​ទស្សនា​ក្នុង​ពិធីបុណ្យ​ជាតិ​នេះ ដូច្នោះ​សូម​ឲ្យ​មន្ត្រីនគរបាល​ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​ធានា​អោយបាន​នូវ​សុខ​សុវត្ថិភាព​ជូន​ពួកគាត់​ឲ្យបាន​ល្អ​ប្រសើរ​ជាទី​បំផុត​។​

​ស្នងការ​នគរបាល​ខេត្ត​បាន​បន្តថា បន្ទាប់ពី​ទទួលបាន​នៅ​ការលើកទឹកចិត្ត​របស់​ថ្នាក់លើ ដែល​បាន​តែងតាំង​មុខតំណែង​ថ្មី ក៏ដូចជា​ការបំពាក់​ឋានន្តរសក្តិ​ថ្មី​នេះ សូមឲ្យ​អស់លោក​ទាំងអ​ស់​គ្នា​ដែល​ជា​មន្ត្រី​នគរបាល ត្រូវ​បង្កើន​នៅ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​របស់​ខ្លួន ចំពោះ​ការរៀបចំ​ផែនការ​ការពារ​សន្តិសុខ សុវត្ថិភាព​នេះ​ឲ្យបាន​ច្បាស់លាស់ ពោល​ត្រូវ​ធានាបាន​ថា នឹង​ការពារ​សុវត្ថិភាព ក៏ដូចជា​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ល្អ ពិសេស​គឺ​ការសម្រួល​ចរាចរណ៍​ដល់​ពួកគាត់​ធ្វើដំណើរ ឲ្យមាន​លក្ខណៈ​ងាយស្រួល និង​សុវត្ថិភាព ៕ ដោយ ៖ តាកែវ​

spot_img
×