Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​​នគរបាល​ចាប់​មនុស្ស​ញាត់​ចូល​ឡាន ស្នងការ​ខេត្តកំពត​បញ្ជាក់ថា​មិនបាច់​ដឹង​ដល់​សម្ដេច​ទេ ត្រឹម តុលាការ​បាន​ហើយ ព្រោះម្ចាស់​ដី​លក់​ដី​ឱ្យគេ​ហើយ រំលោភ​យក​ដី​វិញ​

spot_img

​កំពត ​៖ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chanda Tin បាន សរសេរ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​កម្លាំង​នគរបាល​ខេត្តកំពត ដែល​ចុះ​ចាប់​មនុស្ស​ញាត់​ចូលក្នុង​រថយន្ត​នៅពេល​ក្រុមមនុស្ស​ទាំងនោះ​កំពុង​សាងសង់​ផ្ទះ​នៅលើ​ដី​ទំនាស់មួយ ។ គណនី​ហ្វេ​ស​ប៊ុ​ក​នោះបាន​បញ្ជាក់ថា សូម​គោរព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន មេត្តាជួយ​រក​យុ​ត្តិ​ធ​ម៍​អោយ ប្រជាជន​ផង ករណីមេប៉ូលីស​ព្រហ្មទណ្ឌ ខេត្តកំពត អាង​អំណាច ចាប់​ប្រជាជន​ញាត់​ចូល​ឡាន​ដោយ​មិនមាន​ដីការ​សម្រេច​ចាប់ខ្លួន ឬលិខិត​ផ្លូវច្បាប់​ណាមួយ​ឡើយ ។ បន្ទាប់ពី​មានការ​ផ្សាយនូវ​ខ្លឹមសារ​ព័ត៌មាន​នេះ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ក៏បាន​ចូល​ខមិន​ក្នុង​គណនី​នេះ ដោយបាន​បញ្ជាក់​ទៅ​ម្ចាស់​សារ​វិញ​ថា “​អាជ្ញា​រធរ​ចុះទៅ​ហាមឃាត់​ប៉ុន្មាន​ដង​ហើយ តែ​នៅតែ​បំពាន រកខុសរកត្រូវ​ឲ្យឃើញ​សិន​ទៅ​ចាំ​សង់ផ្ទះ ។ ឯកសារ​លក់ដូរ​គេ​មាន​តើ គេ​ទិញ​ពី​យើង​មិនមែន​មិនមាន​ឯកសារ​នោះទេ ។ លក់​ដី​ឲ្យគេ ១៨ ម៉ែត្រ ហើយ​រំលោភ​យក​ដី​គេ​វិញ​បួន​ម៉ែត្រ មាន​ឯកសារ​ទិញ​លក់​ត្រឹមត្រូវ ពេល​សមត្ថកិច្ច​ហៅ​អ្នកម៉ៅការ មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ត្រឹមត្រូវ​គឺ​ហាមឃាត់​មិ​ន្យគេ​មក ! មិនបាច់​ដល់​សម្តេច​ទេ​បើ​យើង​ត្រឹមត្រូវ​នោះ ត្រឹម​តុលាការ​បាន​ហើយ ។​

​អ្នកឯង​ត្រឹមត្រូវ កុំ​ខ្លាច ដាក់ពាក្យ​បណ្តឹង​មករកស​​ខ្មៅ ។​ សូម្បី account Facebook មិន​ហ៊ាន​ដាក់​រូប​ខ្លួនឯង​ផង​នឹង ! ល្បី​ណាស់​អា​រឿង​រំលោភ​គេ​នឹង​ក្រុម​គាត់ “​។​

​ទោះយ៉ាងណា​កាលពី​ថ្ងៃទី 14 ខែឧសភា​ឆ្នាំ 2019 ស្នងការ​នគរបាល​ខេត្តកំពត​បានចេញ​សេចក្តី​ស្រាយ​បំភ្លឺ ដោយមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chanda Tin បាន​ផ្សព្វផ្សាយ​មាន​ខ្លឹមសារ​ថា ៖

” សូម​គោរព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន មេត្តាជួយ​រក​យុ​ត្តិ​ធ​ម៍​អោយ ប្រជាជន​ផង ករណី មេប៉ូលីស​ព្រហ្មទណ្ឌ ខេត្តកំពត អាង​អំណាច ចាប់​ប្រជាជន ញាត់​ចូល​ឡាន​ដោយ​មិនមាន ដីការ​សម្រេច​ចាប់ខ្លួន ឬ លិខិត​ផ្លូវច្បាប់​ណាមួយ​ឡើយ​”។ ​ហេតុដូច្នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត សូម​បំភ្លឺ​ដល់​សាធារណជន​មេត្តា​ជ្រាបថា ៖ ដោយ​ទទួលបាន​បណ្តឹង​ពី​ការសាងសង់​ផ្ទះ​លើ​ដី​ទំនាស់ និង​ដោយមាន​ការឯកភាព​ពី​ព្រះរាជអាជ្ញា សមត្ថកិច្ច​បានធ្វើការ​ហាមឃាត់​ម្ចាស់ផ្ទះ ដែល​បាន​សាងសង់​លើដី​ដែល​កំពុង​មានទំនាស់ ប៉ុន្តែ​ម្ចាស់ផ្ទះ​នៅតែ​មិន​ចូលខ្លួន​តាម​ការអញ្ជើញ​របស់​សមត្ថកិច្ច​ឡើយ ដូចនេះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ ធ្វើការ​អញ្ជើញ​មេជាង​ដើម្បី​ធ្វើ​កិច្ចសន្យា​ឲ្យ​ផ្អាក​ការសាងសង់​ជា​បណ្តោះអាសន្ន រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់ ។ ក្រោយ​ពេលធ្វើ​កិច្ចសន្យា​ហើយ សមត្ថកិច្ច​បានអនុញ្ញាត​ឲ្យ​មេជាង​ត្រឡប់ទៅផ្ទះ​វិញ គឺ​មិនមាន​ការឃាត់ខ្លួន​ឡើយ ។

សូមបញ្ជាក់​ករណី​ខាងលើនេះ​ឈ្មោះ អ៉ឹ​ង មួយ ភេទ​ស្រី អាយុ ៦១ ឆ្នាំ បាន​ព្រមព្រៀង​លក់​ដីស្រែ​ទៅ​ឲ្យ​ឈ្មោះ ប្រេស សន ទំហំ ១៨​ម៉ែត្រ គុណ ៣២​ម៉ែត្រ ដោយមាន​លិខិតស្នាម​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ ប៉ុន្តែ​ក្រោយមក អ៉ឹ​ង មួយ បាន​រំលោភ​លើ​កិច្ចសន្យា​ទិញ​លក់ ទំហំ ៤,៥០​ម៉ែត្រ គុណ ៣២​ម៉ែត្រ យកមក​សាងសង់​ផ្ទះ​ដូច​មាន​រូប គឺ​សាងសង់​លើដី​ទំនាស់ មិនទាន់​ដោះស្រាយ​រួច ជារួម​អ្នកលក់​ដី​គឺជា​អ្នក រំលោភ​យក​ដី​ខាងលើនេះ​តែម្តង ៕​ ​ដោយ​៖​កូ​ឡាប​

 

     

spot_img
×