Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​កម្ពុជា កោតសរសើរ​ដល់​ឥទ្ធិពល​ដ៏​សំខាន់​របស់​ចិន នៅក្នុង​កិច្ចការ​អន្តរជាតិ ហើយ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលនយោបាយ “​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​”

spot_img

​ប៉េកាំង ​៖ នា​វេលា​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​ចូលជួប​សវនាការ​ជាមួយ លោក​ស៊ី ជិន​ភីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​វិមាន​មហា​ប្រជាជន​ចិន រដ្ឋធានី​ប៉េកាំង ។ នេះ​បើតាម​ការផ្សាយ​របស់​ហ្វេ​ស​ប៊ុ​ក​ព្រះបរមរាជវាំង ។​

​លោក ស៊ី ជីន​ភីង បាន​ថ្លែង​បង្ហាញថា ៖ ​ចំណងមិត្តភាព​រវាង​ប្រទេស​ចិន និង​កម្ពុជា បានបង្ហាញ​ពិភពលោក​ឲ្យ​ឃើញ​កាន់តែច្បាស់​អំពី​មិត្តភាព​ដ៏​ពិតប្រាកដ និង​យូរអង្វែង​រវាង​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន ហើយ​វា​ក៏​កំណត់​នូវ​ជោគវាសនា​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។ លោក​បាន​បន្ត​លើកឡើងថា​ប្រទេស​ចិន គោរព​ស្រឡាញ់​ចំពោះ​មិត្តភាព​ដ៏​ពិសេស​ជាមួយ​ព្រះរាជវង្សានុវង្ស​នៃ​ប្រទេស​កម្ពុជា បណ្តា​មេដឹកនាំ​ចិន​ជាច្រើន​ជំនាន់​បាន​បង្កើត​ចំណង​មិ​ត្ដ​ភាព​ដ៏​ជិតស្និទ្ធ​ជាមួយ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ហើយ​យើង​ត្រូវតែ​ទទួល​ថែរក្សា​មរតក​នេះ និង​បន្ត​ពង្រឹង​ចំណងមិត្តភាព​ឱ្យបាន​ល្អប្រសើរ ដើម្បី​បន្សល់​ទុកឱ្យ ចំណងមិត្តភាព​កម្ពុជា​-​ចិន ត្រូវ​ឆ្លងកាត់​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​បន្តទៀត​។ ប្រទេស​ចិន នឹង​នៅតែ​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ស្របតាម​គោលនយោបាយ​ជាតិ​របស់ខ្លួន និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រ​ទស​កម្ពុជា ដើម្បី​ជំរុញ​ភាពជា​ដៃគូរ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​រវាង​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា ឲ្យ​បាន​រីកចម្រើន​ឈានដល់​កម្រិត​ថ្មី​មួយ​។ ជា​ចុងបញ្ចប់ លោកបាន​ថ្លែងថា ភាគី​ទាំងពីរ​គួរតែ​អនុវត្ត​ផែនការ​សកម្មភាព​នានា​ដើម្បី​កសាង​សហគមន៍​ចិន និង​កម្ពុជា ដើម្បី​ផ្តល់ឱកាស​ឱ្យ​ប្រជាជន​ទាំងពីរ​អាច​ទទួលបាន​ផលប្រយោជន៍ និង​សម្រាប់​ជា​គំរូ​ក្នុងការ​គោរព​គ្នា​ទៅវិញទៅមក ព្រមទាំង​សម្រាប់​ការស្វែងយល់​អំពី​អរិយ​ធ​ម៏ និង​ភាព​សំប្បូរបែប​នៃ​វប្បធម៌​របស់​ប្រទេស​ទាំងពីរ ។

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ​សូម​ថ្លែងអំណរគុណ​យ៉ាង​កក់ក្តៅ​ជាទីបំផុត ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ចំពោះ​ទំនាក់ទំនង​ដ៏​ជ្រាលជ្រៅ​ដែល​បាន​ផ្តល់ជូន​ព្រះរាជវង្សានុវង្ស នៃ​ប្រទេស​កម្ពុជា និង​ចំពោះ​ការគាំទ្រ​ដ៏​មានតម្លៃ​ដែល​ប្រទេស​ចិន​បានផ្តល់​ដល់​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជា​យូរ​មកហើយ​។ ប្រជាជន​កម្ពុជា នឹង​ឈរ​យ៉ាងរឹងមាំ​ជាមួយ​ប្រជាជន​ចិន​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។ ប្រទេស​កម្ពុជា សូម​អបអរសាទរ សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​ក្រោម​ការអភិវឌ្ឍ​ដ៏​ធំធេង​របស់ខ្លួន​ក្នុង​រយៈពេល 70 ឆ្នាំ​កន្លងមកនេះ​ចាប់តាំងពី​ការបង្កើតឡើង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​បាន​កោតសរសើរ​ដល់​ឥទ្ធិពល​ដ៏​សំខាន់​របស់​ចិន នៅក្នុង​កិច្ចការ​អន្តរជាតិ ហើយ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលនយោបាយ “​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​” ។ ព្រះអង្គ​បាន​បន្តថា សន្និសីទ​ការសន្ទនា​ស៊ីវិល​អាស៊ាន ដែល​បាន​ផ្តួចផ្តើម​បង្កើតឡើង​ដោយ លោក​ប្រធានាធិបតី ស៊ី ជីន​ភីង នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ការ​ផ្លាស់ប្តូរ​វប្បធម៌ និង​ការយោគយល់​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងអស់​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×