Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ​ប្រកាស​អញ្ជើញ​វិស័យ​ឯកជន​និង​អ្នក​វិនិយោគិន​នេ​ប៉ាល់ មក​សិក្សា​ពី​កាលានុវត្តភាព​ធុរកិច្ច​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​

spot_img

​ភ្នំពេញ ​៖ ដោយមាន​ការឯកភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រសួងពាណិជ្ជកម្ម មាន​កិត្តិយស​បានរៀបចំ «​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់​» ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ធុរកិច្ច​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ខណៈ​បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី នៅមានកម្រិត​តិចតួច​បំផុត កាលពី​រសៀល​ថ្ងៃទី 14 ខែឧសភា ​ឆ្នាំ 2019 នៅ​រាជធានី​ភ្នំពេញ ។​

​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី «​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់​» បាន​បញ្ជាក់ថា ទំនាក់ទំនង​រវាងព្រះរាជា​ណាចក្រ​កម្ពុជា ​និង​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ បាន​ជាង​ដល់​ដំណាក់កាល​ថ្មី​មួយទៀត​គឺ​បន្ត​ពង្រីក​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​កំណើនសេដ្ឋកិច្ច​ពាណិជ្ជក​ម្ម​ទ្វេភាគី​និង​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​រួម​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​នេះ​បើតាម​ការ​ប្រាប់​ណា​ចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​និង​នេ​ប៉ាល់​។​

​នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​នេ​ប៉ាល់ ដែល​រៀបចំឡើង​នៅឯ​សណ្ឋាគារ​សុខា​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​ខែឧសភា​ឆ្នាំ 2019 សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានលើកឡើង​អំពី​វឌ្ឍនភាព​សំខាន់ៗ​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​ឡា​នុ​វត្ត​ភាព​ធុរកិច្ច​និង​វិនិយោគ​ព្រមទាំង​បាន​សន្យា​ផ្ដល់ជូន​វិនិយោគិន​គ្រប់រូប នៅ​បរិស្ថាន​ធុរកិច្ច​ប្រកបដោយ​ភាព​អំណោយផល​ជាពិសេស​សន្តិភាព​សន្តិសុខ​និង​ស្ថិរភាព​នយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ក្របខ័ណ្ឌ​ច្បាប់​និង​ស្ថាប័ន​រន្ធ​ប្រហោង​ដោយ​ប្រសិទ្ធភាព​គណនេយ្យភាព​និង​ភាព​អាច​ប៉ាន់​​ប្រមាណ​បាន​។

“​សូម​អំពាវនាវ​ដល់​វិស័យ​ឯកជន​និង​អ្នកវិនិយោគ​នេ​ប៉ាល់ ដែល​មិន​បានមក​កម្ពុជា​សូម​អញ្ជើញ​មក​សិក្សា​ស្វែងយល់​ពី​សក្តានុពល និង​កាលានុវត្តភាព​ធុរកិច្ច​នៅ​កម្ពុជា​ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ជាមួយនិង​ទាញយក​ផលប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​និង​វិនិយោគ​នៃ​ប្រទេស​ទាំងពីរ​” សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​៕​ ​ដោយ ​៖​ កូ​ឡាប​

spot_img
×