Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត បុក​ម៉ូតូ ស្លាប់​ម្នាក់ ឯ​តៃកុង​ឡាន​រត់​បាត់​

spot_img

កោះកុង ​៖ ស្នងការ​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង ២និង១០​នាទី រំលងអធ្រាត្រ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក កើតឡើង ១​លើក នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ៨៦-៨៧ នៅ​ចំនុច​អូរ​តា​ព្រំ ស្ថិតនៅ​ភូមិ​ត្រពាំងរូង ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង រថយន្ត​បង្ករ​ម៉ាក សំ​យ៉ុង ពណ៌​ស្ករ ពាក់​ស្លាក លេខ ភ្នំពេញ 2AP-3641 អ្នកបើកបរ​រត់គេច​ខ្លួន បាន​បុក​ម៉ូតូ​ម៉ាក Honda Dream C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ ម​.3059 ភ​.​ព ក្នុងទិសដៅ​ស្របគ្នា បើកបរ​ដោយ​ឈ្មោះ សួន ចំរើន ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ ភូមិ​អូ​តា​សៀវ ឃុំ​គោល ស្រុក​សណ្តាន់ ខេត្តកំពង់ធំ មុខរបរ​កម្មករសំណង​ត្រចៀកកាំ ស្នាក់នៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ ជនរងគ្រោះ​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ​កាល់ម៉ែត​។​

ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង ចុះ​អន្តរាគមន៍ និង​ជួយសង្គ្រោះ​ជនរងគ្រោះ បញ្ចូនទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកោះកុង​។ ចំណែក​រថយន្ត​បង្ក​និង ម៉ូតូ កម្លាំង​ជំនាញ​យើង បានធ្វើ​កំណត់ហេតុ រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×