Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើក​ម៉ូតូ​លឿន បុក​រះ​បង្កាន់ដៃស្ពាន បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ស្ពាន​ស្លាប់ខ្លួនឯង​

spot_img

កណ្តាល ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក បង្កឡើង​ដោយ​ខ្លួនឯង បើក​ម៉ូតូ​បុក​រះ​បង្កាន់ដៃស្ពាន បណ្ដាល​ឲ្យ​ធ្លាក់​អ្នកបើកបរ​ម៉ូតូ​ពីលើ​ស្ពាន​ស្លាប់​ម្នាក់ ឯ​ម៉ូតូ​ ០១ ​គ្រឿង ​ខូចខាត​ស្រាល ដែល​កើតហេតុ​ថ្ងៃ​អង្គា​រ៍​១១​កើត​ខែ​ពិសាខ​ឆ្នាំ កុរ​ឯកស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤​ ខែឧសភា​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​១២​និង​៤០​នាទី នៅ​ចំណុច​ដៃ​ស្ពាន​(​ពី​ភ្នំពេញ​ទៅ​កំពង់ចាម​ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ទួល​ងោក ​ឃុំ​កំពង់​លួង ​ស្រុក​ពញាឮ​ ខេត្ត កណ្តាល ​។​

​នគរបាល​មូលដ្ឋាន​ស្រុក​ពញាឮ បាន​រៀបរាប់​ពីស​ភាព​នៃ​រឿងហេតុ​នៃ​គ្រោះថ្នាក់​បង្កឡើង​ដោយ​ខ្លួនឯង​នេះ​ថា ​នៅ​ថ្ងៃ​-​ខែ​-​ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ​មាន​ម៉ូតូ​០១​គ្រឿង ម៉ាក ​Dream ​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្ដាល ១U-៤៨២៨ បើកបរ​ដោយ​ឈ្មោះ​ ឌូ ឌឿ​ន ភេទ​ប្រុស​អាយុ​៦៥ ឆ្នាំ ពាក់មួក​សុវត្ថិភាព មាន​ទីលំនៅ​ភូមិ​គោក​រវៀង ឃុំ​ផ្ដៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​(​ភ្នំពេញ​-​កំពង់ចាម​) លុះ​បើកបរ​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយមាន​ល្បឿន​លឿន​ក៏​​បាន​បុក​រះ​ជាមួយ​បង្កាន់ដៃស្ពាន​ខាងឆ្វេង បណ្ដាល​ឲ្យ​អ្នកបើកបរ​ខ្ទាត​ធ្លាក់​ពីលើ​ស្ពាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ ។

បច្ចុប្បន្ន​សាកសព​និង​ម៉ូតូ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×