Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​លូ​ធ្វើ​ផ្លូវ ធ្វើ​យូរៗ​ទៅ​ខូច​ផ្លូវ​ស្ទះលូ ផ្លូវជាតិ​លេ​2 គាស់​កកាយៗ​ដាក់លូ រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ ​៖ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​យ៉ាង​ក្រ​ក្រើក​ពី​ករណី​ក្រុមហ៊ុន​កាត់​លើ​សាច់​ផ្លូវជាតិ​លេខ 2 ចាប់ពី​ក្បាលថ្នល់​ រហូត​ដល់​មុខ​សាលាខេត្ត​កណ្ដាល ដើម្បី​ដាក់លូ​រំដោះ​ទឹកភ្លៀង ដែល​ធ្វើឲ្យ​ខូចខាត​ផ្លូវ​ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​ថា​ផ្លូវ​ធ្វើ​ស្អាត​ហើយ​មក​កាត់​ដាក់លូ ធ្វើ​មិនចេះចប់​មិនចេះហើយ ដោយ​បណ្ដាញ​សង្គម​បញ្ជាក់ថា “​ធ្វើ​ផ្លូវ​​ក្រាល​​កៅស៊ូ​ឡើង​ស្អាត យ៉ាងរឹងមាំ តែ​អនិច្ចា​ផ្លូវ​ទើប​ធ្វើ​រួច ត្រូវបាន​ក្រុម​ជំនាញ​ខាង​លូ កាត់​និង​គាស់​ចេញ​ដើម្បី​ដាក់លូ​ម្តង​។ អនិច្ចា​លុយ​ពន្ធ​ដែល​យើងខ្ញុំ​ប្រឹង​បង់​ជូន​លោក ហេតុ​អ្វី​លោក​ធ្វើ​គម្រោង​អ្វីមួយ​មិន​ពិគ្រោះគ្នា​អីចឹង​លោក​? និយាយ​មែន ខ្ញុំ​ពិតជា​មិន​យល់​សោះ​។​ ហើយ​អា​ពេល​ធ្វើ​លើក​ដំបូង​ម៉េច​មិន​គិតគូរ​ឲ្យ​ចាំតែ​ទឹក​ដល់​ច្រមុះ​បានធ្វើ បង្កការកកស្ទះ​”​។​

​ក្រុម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​បាន​លើក​ឡើង​ថែម​ទៀត​ថា ​ល្មម​យកដៃ​គង​ថ្ងាស​ដេក​គិត​មើលទៅ ហេតុផល​មិន​សមល្មម​សោះ រៀន​ទទួល​យក​មតិ​រិះគន់​ពី​ប្រជា​ពលរ​ដ្ធ​ខ្លះ​ផង​ទៅ ពលរដ្ឋចង់ឲ្យល្អ​ទេ រឿង​ធ្វើ​ផ្លូវ​ដាក់លូ ធ្វើ​លូ​កាយ​ផ្លូវ​នឹង ធ្វើ​សួន​អត់​រត់​ទុយោ​ទឹក​មុន ល្មម​កែ​ហើយ ហើយ​តាំង​មក​លេស​នេះ​លេស​នោះ​មក​បកស្រាយ សួរ​ថា​មុន​នឹង​លើ​ក​គម្រោ ង​ធ្វើ​ផ្លូវ​ឬ​អគារ​អី​មួយ​មាន​ដែល​មាន​អ្នកជំនាញ​បច្ចេកទេស លើក​ពី​ផលប៉ះពាល់​បច្ចុប្បន្ន​ឬ​អនាគត​អត់​ឬ​មួយ​ក៏​ធ្វើ​សិន​ចាំ​ពេល​មាន​បព្ហា​កើតឡើង​ចាំ​ដោះស្រាយ​ដូច​រាល់ថ្ងៃ ត្រូវ​ចាំ​ថា​របស់​អស់នេះ វា​មិន​ជាប់​ល្អ​ដូច​យើង​ធ្វើ​ដំបូង​ទេ វា​មិន​សុីគ្នា​ទេ​ជាក់ស្ដែង​ដូច​ផ្លូវជាតិលេខ​ 6A ចុះ​ពី​ជ្រោយចង្វា​ទៅ មួយ​ទៀត​ផ្លូវ​បេតុង​ជាប់​ផ្លូវ​រថភ្លើង​ចេញពី​ព្រលានយន្តហោះ ធ្វើ​មិន​ទាន់​បាន 2​ ឆ្នាំ​ស្រួលបួល​ផង ខូច​បាត់ រួច​ចាប់ផ្ដើម​ជុស​ជុល ទី​1 អស់​លុយ ទី​2 ធ្វើ​វា​មិន​ជាប់​ដូចដើម ហើយ​មួយទៀត​អា​រឿង​ធ្វើ​សួនច្បារ​អត់​រត់​ទុយោ​ទឹក សម័យ​នេះ​ហើយ​នៅ​ប្រើ​មនុស្ស​ឬ​ឡានទឹក​ដើរ​បាញ់​ទៀត ខាត​តា​លុយ អត់​មាន​មើល​គេ​ជិតខាង គេ​ដើរ​ដល់​ណា​ហើយ កុំ​ចូលចិត្ត​ប្រៀបធៀប​ជាមួយ​សម័យ​ប៉ុលពត វា​មិន​ទៅ​មុខ​ទេ​។​

​ខ្ញុំ​តាំងពី​កើត​ពី​ពោះ​ម៉ាក់​ខ្ញុំ​ម៉ោ ខ្ញុំ​មិនដែល​ឃើញ​ធ្វើ ផ្លូវ​ជាប់​អ៊ីចឹង​ទេ ម៉ែ​អាណា ធើ​ផ្លូវ​ឡើង​ស្អាត បាន​បី​ខែ​កាយ​កៅស៊ូ​ថ្នល់ ដើម្បី​ដាក់លូ អ៊ីជុ​យ រៀន​មកពី​ប្រទេស​ណា​? អាមេរិក​មែន​? នែ​! ខ្ញុំ​ប្រាប់ ផ្លូវ​ចូល​ទៅ​បន្ទប់ទឹក ឬ បង្គន់​អាចម៌ របស់​សាំង​ហ្គា​ពួ​រ វា​ស្អាត​…… រលោង​….​គ្មាន​ដី​ដូច​ផ្លូវជាតិ​យើង​ទេ ក្រហេង​ក្រហូង ជិះ​យប់​តែ​មិន​ស្រួល​ចូល​ជង្ហុក​ចង់​បាក់ក​។ បើ​ថា​ធ្វើ រឿង​ប៉ុណ្ណឹង​មិនកើត ទុក​ឱកាស​ឲ្យ ក្មេង​ជំនាន់​ក្រោយ​គេ​ធ្វើ ហើយ​ល្មម​ចូលនិវត្តន៍​ទៅ កុំឲ្យ ខាត​ថវិកាជាតិ​ច្រើនពេក មួយឆ្នាំៗ​លុយ​ពន្ធ​មិន​ចេះ​តិច សេដ្ឋកិច្ច​ជាតិ​នៅ​រហាម​ដដែល ពន្ធ​ម៉ូតូ ពន្ធ​ឡាន ពន្ធ​ផ្សេងៗ​ទៀត សព្វសារពើ​….​។ ហើយ​ហាម​តបខ​មិន ព្រោះ​ពាក្យ​ដដែល ខ្ជិល​ស្ដាប់​ណាស់ ហើយ​ចុះ​បើ​ដឹង​ថា​លូ​នឹង​វា​តូច មិន​ព្រម​ដូរ​លូ​ឲ្យ ហើយ​ចាំ​ធ្វើ ផ្លូវ នឹង​ហើយ អា​គូរ​មុន​គិត​វា​អ៊ីចឹង គេ​សួរ គេ​បញ្ចេញយោបល់ ដល់​ពេល​តប​មក​វិញ មាន​ដូចខាងក្រោម ​៖

​ផ្លូវ​នេះ ស្ថាបនា​គ្រឹះ​ថ្នល់​កាលពី ២៤​ឆ្នាំមុន ឯ​ខ្សែ​អគ្គិសនី​តង់ស្យុង​ខ្ពស់​ក្រោម​ដី​លើ​ចិញ្ចើមថ្នល់​មាន​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្លេះ​។​

​បណ្តាញ​លូ​ចាស់ ពុកផុយ លូ​តូច​ទំហំ ០.៣​ម អាយុកាល​ជាង ៥០​ឆ្នាំ ដែល​ធ្វើអោយ​ផ្លូវ​នេះ​តែងតែ​លិច​ទឹក​នៅ​រដូវវស្សា ។ បំពង់​លូ​តូច ០,៣​ម៉ែត្រ នេះ ដាក់​ពីលើ​ខ្សែ​អគ្គិសនី​ក្រោម​ដី ប៉ុន្តែ​នៅពេល​ប្តូរ​ទៅ​ជា​លូ​ធំ​ទំហំ ១​ម៉ែត្រ វិញ​យើង​ជួប​បញ្ហា​ផលប៉ះពាល់​ខ្សែ​អគ្គិសនី​នេះ​។ សូម​យោគយល់​អធ្យាស្រ័យ​ ។

​បណ្ដាញ​សង្គម​បាន​បន្ថែមថា ហើយ​ពេល​ចុះ​ធ្វើ​ផ្លូវ ម៉េច​មិន រៀបច្យំ ហើយ ដល់​ពេល​ធ្វើ​ផ្លូវ​ហើយ​ទើប​នឹកឃើញ ។ តើ​សង្ឃឹមថា​ក្រុមហ៊ុន​នោះ​ធ្វើ​ដូចដើម​តាម​ស្តង់ដារ ឬ ក៏​ធ្វើ​មួយ​ដៃ​មួយ​ជើង​ឲ្យ តែ​រួច​? តើ​ពេល​ណា​ទើប​បញ្ចប់​វប្បធម៌​ពុករលួយ​នេះ​? ដល់​ពេល​គេ​រិះគន់​តាំង​ចោទ​គេ​ជា​ពួក​ប្រឆាំង ។​

សុំ​សួរ មួយ​សំណួរ ទៅ​កាន់​ក្រសួង មន្ទីរ​សាធារណការ និង ដឹកជញ្ជូន និង សាលា​រាជធានី​ភ្នំពេញ ” បើសិន​ជា​ថ្ងៃ​ណាមួយ មាន​ការប្រកួត​ជ្រើសរើស​មហាវិថី ឬ វិថី ដែលមាន​ស្តង់ដារ​បច្ចេកទេស និង សោភ័ណភាព​ល្អ​បំផុត​ប្រចាំ​ទី្វបអាស៊ី តើ ក្រសួង មន្ទីរ និង សាលា​រាជធានី នឹង​ធ្វើការ​ជ្រើសរើស​វិថី​ណា​ទៅ ដាក់​ប្រកួត​?? ”

​លើក​ក្រោយ​អ្នក​ធ្វើ​ផ្លូវ​និង​អ្នក​ធ្វើ​លូ ជា​ក្រុម​តែមួយ​ទៅ បើ​អ៊ីចឹង ធ្វើ​ផ្លូវ​១​លាន​ផ្លូវ​ទៀត អ្នក​ធ្វើ​លូ​កាយ​តែ​ផ្លូវ​ខូច​ដដែលៗ​។​

​អរគុណ​ចំពោះ​ការបកស្រាយ តែ​វា​មិនមែន​មាន​តែ​មួយ​ករណី​នឹង​ទេ​។ សូម​មេត្តា​ធ្វើ​អ្វី​មួយ​ដោយ​មាន Master Plan ត្រឹមត្រូវ យក​លុយ​រាស្ត្រ​ទៅ​ចាយ​ឲ្យ មានតម្លៃ​។ សូម​អរគុណ​។​

​ជាធម្មតា​រាល់​ការសាងសង់​ផ្លូវថ្នល់​នៅ​ស្រុក​យើង ហាក់ដូច​មិនមាន​ចក្ខុវិស័យ​វែងឆ្ងាយ​សោះ​។ ផ្លូវ​មួយ​ខ្សែៗ​មិនដឹង​ពង្រីក និង​ដាក់លូ​ប៉ុន្មាន​ដង​ទេ​? ធ្វើ​ផ្លូវ​ដល់​ខាង​មុខ​ខូច​ខាងក្រោយ ផ្លូវ​មួយ​ខ្សែ​កាយ​បេតុង​ចាក់​កៅស៊ូ រួច​ឈុស​កៅស៊ូ​ចាក់​បេតុង​វិញ តួ​យ៉ាង​កំណាត់​ផ្លូវ​លេខ​៦A​។ រាល់​ការសាងសង់ ដូចជា​គ្មាន​ការសិក្សា​ឲ្យបាន​ជាក់លាក់​សោះ​។​

​សូម​កុំអោយ​មាន​បែប​ទៀត​លោក​ឯកឧត្តម ឯកឧត្តម មុននឹង​ធ្វើ​សូម​គិត​សូម​វិភាគ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​ផង ព្រោះ​លោក​ឯកឧត្តម ឯកឧត្តម​សុទ្ធតែ​ជា​បណ្ឌិត អ្នកខ្លះ​បាន​សញ្ញាបត្រ​មកពី​ក្រៅ​ទៀតផង ​សូម​លោក​ឯកឧត្តម​ឯកឧត្តម មេត្តា​រៀបចំ​ឲ្យ ចប់​សព្វ​មុននឹង​ផ្លូវ​នីមួយៗ​ ​ស្រុក​ខ្មែរ​មាន​បែប​នឹង​ច្រើនណាស់ ខាត​លុយ​រដ្ឋ​មិន​ស្ទើរ​ទេ​…​។​

​ជាមួយនឹង​ការរិះគន់​របស់​សាធារណជន​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​កន្លង​មក​កាលពី​ថ្ងៃ​ទី 14 ខែ​​ឧសភា​ឆ្នាំ 2019 មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​មាន​លោក​សាំ ពិសិដ្ឋ ជា​ប្រធាន បាន​ចេញ​មុខ​បកស្រាយ និង​ពន្យល់ នៅលើ​ផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​ខ្លួន​ថា “​ដោយសារ​ផលប៉ះពាល់​ដោយ​បណ្តាញ​ខ្សែកាប​អគ្គិសនី​ក្រោម​ដី​តង់ស្យុង​ខ្ពស់ បង្គោល​អគ្គិសនី ដើមឈើ និង​បំពង់​មេ​រដ្ឋាករទឹករ​ត់​នៅ​ក្រោ​ម​ចិញ្ចើម​ផ្លូវជាតិ​លេខ ២ ចាក់អង្រែ ការដ្ឋាន​ដាក់​បណ្តាញ​លូ​មេ​មិន​អាច​ដាក់​ក្រោម ចិញ្ចើម​ផ្លូវ​បាន​លើ​កំណាត់​ចិញ្ចើម​ផ្លូវ​ប្រវែង ៦៥០​ម៉ែត្រ នៃ​ប្រវែង​ដាក់លូ​សរុប ៤២០០​ម៉ែត្រ ដោយ​ពង្វាង​ការដាក់​លូ​ក្នុង​សាច់​ផ្លូវ​វិញ ។​ ដើម្បី​ចៀស​វាង​​ផលប៉ះពាល់​ដាច់​ចរន្ត​អគ្គស​នី ក្នុង​រាជធានី​ភ្នំពេញ​ដែល​បណ្តាល​មកពី​ការរុះរើ បណ្តាញ​អគ្គិសនី​ក្រោម​ដី​តង់ស្យុង​ខ្ពស់ ការចំណាយ​ថវិកា​អស់​ច្រើន ពេលវេលា​យូរ និង​ដើម្បី​ជំរុញ​ការដោះស្រាយ​បញ្ហា​ទឹក​លិច​ធ្ងន់ធ្ងរ​ឲ្យ ទាន់​ក្នុង​រដូវវស្សា​នេះ ក្រុមហ៊ុន​ម៉ៅការ​សាងសង់ បាន​ស្នើសុំ​ដាក់លូ​ក្នុង​សាច់​ផ្លូវ​ដោយ​ធានា​ជួសជុល​ឲ្យ បាន​ដូចដើម ឯ​ការចំណាយ​ជា​បន្ទុក​របស់​ក្រុមហ៊ុន​ផ្ទាល់ ។ អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ជ្រាប​ជា​ព័ត៌មាន​”៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×