Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ពិឃាត​អង់គ្លេស អមដំណើរ​នាវា​ប្រយុទ្ធ​រុស្ស៊ី នៅ​សមុទ្រ​ខាងជើង

spot_img

​ថ្វី​ត្បិត​ការ​ដែល​នាវា​របស់​រុស្ស៊ី​ធ្វើដំណើរ​តាម​តំបន់​សមុទ្រ​កៀក​ប្រទេស​អង់គ្លេស ជា​សកម្មភាព​មួយ​ធម្មតា​ក្តី ប៉ុន្តែ​កន្លងមក​ថ្មីៗ​នេះ វត្តមាន​នៃ​បណ្តា​នាវា​ប្រយុទ្ធ​រុស្ស៊ី​ក្នុង​តំបន់​នេះ កាន់តែ​ច្រើនឡើង​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស Anh Gavin Williamson ឲ្យដឹងថា កងទ័ពជើងទឹក​ប្រទេស​នេះ​នឹង​ពុំ​ខ្លាចរអែង​ក្នុង​កិច្ចការពារ​ប្រទេស ប្រឈមមុខ​នឹង​វត្តមាន​ចុះឡើងៗ​កាន់តែ​ច្រើនៃ​នាវា​ប្រយុទ្ធ​រុស្ស៊ី​។​

នាវា​ពិឃាត​អង់គ្លេស តាម​អម​នាវា​ប្រយុទ្ធ​រុស្ស៊ី Anh HMS St Albans នៅ​សមុទ្រ​ខាងជើង​

​​កាលពី​យប់​ថ្ងៃ​ទី ២៤/១២ យោធា​ជើង​ទឹក​អង់គ្លេស បាន​ចាត់​ឲ្យ​នាវា HMS ប្រតិបត្តិការ​តាម​ឃ្លាំមើល​នាវា​របស់​រុស្ស៊ី​ខណៈពេល​ដែល​នាវា​នេះ​ចូលមកក្នុង​តំបន់​សមុទ្រ​ខាងជើង និង​ឆកសមុទ្រ Manche​។ ឧទ្ធម្ភាចក្រ Wildcat របស់​កង​ភូមិន្ទ​ជើង​ទឹក​អង់គ្លេស ក៏​ត្រូវ​បាន​ចាត់​ឲ្យ​ហោះហើរ​ឃ្លាំ​មើល​នាវា​ប្រយុទ្ធ ២​ផ្សេង​ទៀត​របស់​រុស្ស៊ី ។​

​គួរកត់សម្គាល់​ថា ទំនាក់ទំនង​រវាង​អង់គ្លេស និង​រុស្ស៊ី បន្ត​ស្ថិតក្នុង​ស្ថានការណ៍​តានតឹង​។ កាលពី​សប្តាហ៍​មុន​ប្រមុខ​ការទូត​ប្រទេស​ទាំងពី​បានឲ្យដឹងថា រវាង​ប្រទេស​ទាំង​ពីរ​នៅ​សេសសល់ “​ការលំបាក​” ក្នុង​ទំនាក់ទំនង​ទ្វេភាគី​។ ប្រមុខ​ការទូត​រុស្ស៊ី​ឲ្យដឹងថា ទំនាក់ទំនង​រុស្ស៊ី -​អង់គ្លេស​កំពុងស្ថិត​នៅ​កម្រិត​ទាប ហើយ​ថា នេះ​ពុំមែន​ជា​កំហុស​របស់​រុស្ស៊ី​ឡើយ​៕ សូ​យ​ន​

spot_img
×