Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​សមត្ថកិច្ច ចុះ​រុះរើ​ស្លាក​យីហោ «​សាច់​មាន់​លោក​» និង​ណែនាំ​ម្ចាស់​ហាង អំពី​ច្បាប់​ពាណិជ្ជ​នាម​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ ក្រសួង​ពាណិជ្ជកម្ម បាន​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ចុះ​រុះរើ​ស្លាក​យីហោ​ភោជនីយដ្ឋាន​ចិន «​សាច់​មាន់​លោក​» ដែល​បាន​បកប្រែ​ពី​ភាសា​អង់គ្លេស និង​ប្រើប្រាស់​អក្ខរាវិរុទ្ធ​មិន​ត្រឹមត្រូវ ហើយ​បាន​ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សាធារណជន​ខ្មែរ​។​

លោក វ៉េង សុធី រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ដែល​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​រុះរើ​ស្លាក​យីហោ​ខាងលើ បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​លើ​ដង​វិថី​ព្រះមុនីវង្ស សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង ដោយ​មាន​ការចូលរួម​ពី​លោក ថេង សុ​ថុល អភិបាល​ខណ្ឌ​ចំការមន តំណាង​សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ឱកាស​នោះ លោក វ៉េង សុធី បាន​គូសបញ្ជាក់ថា ការប្រើប្រាស់​អក្ខរាវិរុទ្ធ ឬ​ពាក្យពេជន៍​មិន​ត្រឹមត្រូវ​ដូចជា «​សាច់​មាន់​លោក» ពី​សំណាក់​ជនជាតិ​ចិន ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន នាំ​ឱ្យ​មហាជន​ភាគច្រើន​មាន​ការយល់ច្រលំ​។​

«​ក្រៅ​ពី​ខុស​អក្ខរាវិរុទ្ធ ភោជនីយដ្ឋាន​ចិន​នេះ ពុំ​បាន​សុំច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម ពី​ក្រសួង​ពាណិជ្ជកម្ម និង​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ឡើយ ខណៈ​ដែល​កម្ពុជា​យើង គឺជា​ប្រទេស​នីតិរដ្ឋ ហើយ​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​លើ​ការពង្រឹង​អនុវត្ត​ច្បាប់ ដើម្បី​ធានាបាន​នូវ​សណ្តាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​សង្គម​» លោក វ៉េង សុធី បាន​គូសបញ្ជាក់​។​

​ទន្ទឹម​គ្នា​នោះ លោក រដ្ឋលេខាធិការ ក៏​បាន​ណែនាំ និង​ពន្យល់​ជនជាតិ​ចិន​ម្ចាស់​ហាង អំពី​ច្បាប់​អាជីវកម្ម ពាណិជ្ជ​នាម និង​នីតិវិធី​ក្នុង​ការស្នើ​សុំ​នា​មក​រណ៍​ផ្លូវការ សម្រាប់​អាជីវកម្ម ឬ ក្រុមហ៊ុន ព្រមទាំង​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការពង្រឹង និង​លើកស្ទួយ​វិស័យ​កម្មសិទ្ធិបញ្ញា​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​កំណើន​សេដ្ឋកិច្ចជាតិ​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×