Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្ត ​ប្រាប់​អោយ​ម្ចាស់​ស្ថានីយ៏​ប្រេងសាំង​ទូទាំង​ខេត្ត ល​ក់​សាំង​អោយ​សមស្រប​តាម​ស្តង់ដារ ​និង​គ្រប់​ចំណុះ​លីត្រ​អោយទៅ​អតិថិជន​

spot_img

តាកែវ ៖ បន្ទាប់​ពី​មន្ត្រី​កាំកុងត្រូល​បាន​ធ្វើ​ការចុះ​ត្រួតពិនិត្យ​ស្ថានីយ៏​ប្រេង​សាំង​និង​ដេប៉ូ​ចែកចាយ​ប្រេងសាំង​មួយចំនួន​នៅក្នុង​ខេត្ត​តាកែវ​កាលពី​ពេល​ថ្មី​នេះៗ ដោយ​រក​ឃើញ​ថា​បាន​លក់​មិន​គ្រប់​ចំណុះ​លីត្រ​អោយ​អតិថិជន​អ្នកប្រើប្រាស់ នៅ​ព្រឹក​ថ្ងៃ​អង្គារ័៏​ទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៧​នេះ អាជ្ញាធ​ខេត្ត​តាកែវ​បាន​ធ្វើ​ការកោះហៅ​ក្រុម​ម្ចាស់​ស្ថានីយ៏​និង​ដេប៉ូ​សាំង​នៅ​ក្នុង​ខេត្តតាកែវ​ទាំងអស់​មក​ប្រជុំ​ប្រាប់​អោយ​កែតម្រូវ​ឡើងវិញ ហើយ​បើ​មិន​កែតម្រូវ​នៅតែ​បន្ត​លក់​មិន​គ្រប់​លីត្រ​តទៅទៀត​នោះ អាជ្ញាធរខេត្ត​និង​ចាត់វិធានការណ៏​តាម​ផ្លូវ​ច្បាប់​តែ​ម្ដង​។​

​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​ម្ចាស់​ស្ថានីយ៏ប្រេងនិង​ដេប៉ូ​សាំង​នៅ​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​លើ​គុណភាព និង​បរិមាណ​ប្រេង​យានយន្ត​នៅ​តាម​ស្ថានីយ៍​របស់​ក្រុមហ៊ុន និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ ក្នុង​ខេត្ត​តាកែវ លោក ខាន់ សុខា អភិបាលរង​ខេត្ត​តាកែវ​បាន​ជម្រុញ​អោយ ម្ចាស់​ស្ថានីយ៏​និង​ដេប៉ូ​សាំង​ទាំងអស់​ត្រូវ​ប្រកប​អាជីវកម្ម​ដោយ​ភាពស្មោះត្រង់ ពោល​គឺ​មិន​ត្រូវ​លក់​កេង​បន្លំ​អតិថិជន​នោះទេ​។ កន្លង​អាជ្ញាធ​ខេត្ត​មាន​ការយោគយល់​ដោយ​ធ្វើ​ការផ្សព្វផ្សាយ​និង​អោយ​ម្ចាស់​ស្ថានីយ៏​សាំង​និង​ដេប៉ូ​សាំង​ទាំងអស់​ត្រូវតែ​កែប្រែ​ចំណុះ​លីត្រ​ឡើងវិញ នៅពេល​ដែល​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​ចុះ​ត្រួតពិនិត្យ​ដោយ​រក​ឃើញ​ថា​ស្ថានីយ៏​ប្រេងសាំង​ជាច្រើនល​ក់​មិន​គ្រប់​ចំណុះ​លីត្រ​ហួស​ពី​ច្បាប់​បាន​កំណត់ ដែល​ក្នុង​រង្វង់​១​រយ​លីត្រ​ច្បាប់​អោយ​បាត់​តែ​២​សេះ​ទៅ​កន្លះ​លីត្រ តែ​ស្ថាន​នី​យ៏​និង​ដេប៉ូ​សាំង​ក្នុង​ខេត្ត​បាត់​រហូត​ដល់​៥​ទៅ​៨​លីត្រ​។​

​លោក ខាន់ សុខា បាន​មាន​ប្រសា​ស​ន៏​បន្តថា ការប្រកប​អាជីវកម្ម​មិន​ស្មោះត្រង់​បែបនេះ​វា​ខុស​ទៅ​និង​ច្បាប់​ហើយ​វា​ក៏​និង​ធ្វើអោយ​បាត់បង់​ជំនឿ​ទុកចិត្ត​ពី​អតិថិជន​របស់​ខ្លួន​ផងដែរ​។ នៅពេល​ខាងមុខ​ឆាប់ៗ​នេះ​អាជ្ញាធ​ខេត្ត​និង​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​នៅ​តាម​ស្ថានី​យ៏សាំង ដេប៉ូ​សាំង នៅ​ទូទាំង​ខេត្តតាកែវ ហើយ​បើ​យើង​រកឃើញ​ថា​មាន​ការលក់​ក្នុងតម្លៃ​មួយ​ខុស​ប្រក្រតី​និង​លក់​មិន​គ្រប់​ចំណុះ​លីត្រ អាជ្ញាធរ​និង​ធ្វើ​ទៅ​តាម​ច្បាប់​ដោយ​មាន​ការផាកពិន័យ​និង​ជាប់ពន្ធនាគារ​ថែមទៀត​ផង​។​

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​បាន​ថ្លែងថា ស្ថានីយ៏​និង​ដេប៉ូ​សាំង​ក្នុង​ខេត្ត​តាកែវ​មួយចំនួនធំ​ដែល​មន្ត្រី​លោក​ចុះ​ធ្វើការ​ត្រួតពិនិត្យ​គឺ​រក​ឃើញ​ថា​លក់​មិន​គ្រប់​ចំណុះ​លីត្រ​និង​បាន​បោកប្រាស់​អតិថិជន ដោយ​បន្លំ​សាំង​ធម្មតា​ថា​ជា​សាំង​ស៊ុប​ពែ​ថែមទៀត​ផង​។ នេះ​គឺជា​ការធ្វើ​ពាណិជ្ជកម្ម​មិន​ស្មោះត្រង់​និង​ខុសច្បាប់​ត្រង់​មាត្រា​ទី​៦៣​នៃ​ច្បាប់​មាត្រា​សាស្ត្រ​កម្ពុជា ដែល​តម្រូវ​អោយ​មានកា​រ​ផាក​ពិន័យ​ជា​ប្រាក់​ពី​មួយ​លាន​រៀល​ទៅ​៥​លាន​រៀល​និង​ថែម​ទាំង​ជាប់​ពន្ធនាគារ​ពី​១​ខែ​ដល់​មួយ​ឆ្នាំ​ថែមទៀត​ផង​។ ដូច្នោះ​ប្រសិនបើ​ម្ចាស់​ស្ថានីយ៏​និង​ដេប៉ូ​ចែក​ចាយប្រេង​ឥន្ទនៈ​ទាំងអស់​មិនកែ​តម្រូវ​អោយ​ត្រឹម​ត្រូវ​វិញ​ទេ យើង​មាន​តែ​អនុវត្ត​ន៏​ទៅតាម​ច្បាប់​តែ​ប៉ុណ្ណោះ​៕ តាកែវ​

spot_img
×