Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេឃុំ​ប៉ាតេ អះអាងថា ការអំពាវនាវ​របស់​ទណ្ឌិត​សមរង្ស៊ី មក​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល ជា​ការរំលោភ​លិទ្ធ​ប្រជាធិបតេយ្យ​

spot_img

​ភ្នំពេញ ​៖ ​ពេលដែល​លោក​សម រង្ស៊ី ដែល​ជា​ទណ្ឌិត រត់គេចខ្លួន ពី​សំណាញ់​ច្បាប់ ទៅ​ជ្រកកោន​នៅ​ក្រៅប្រទេស ហើយ​បាន​អំពាវនាវ​តាម​ហ្វេ​សប៊ុក​សរសេរ​ពីរ​បីម៉ាត់ អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា ដែល​នៅ​ក្រៅប្រទេស​នាំគ្នា​ទៅ​ស្រុកកំណើត ទៅ​ដណ្តើម​យក​ប្រទេស​យើង​មកវិញ ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ សម្ដេច ហ៊ុន សែន នោះ ត្រូវបាន​លោក​ឆាយ​ធី​មេឃុំ​ប៉ាតេ បាន​បញ្ចេញ​នូវ​ទស្សនៈ​របស់​ខ្លួន​ថា ការប្រមូលផ្ដុំ​កម្លាំង​នោះ​មក​ដណ្ដើម​អំណាច​ស្របច្បាប់​របស់​រាជរដ្ឋាភិបាល គឺជា​អំពើ​ខុសច្បាប់ និង​រំលោភ​លិទ្ធ​ប្រជាធិបតេយ្យ ដែល​កើតចេញ​ពី​ការបោះឆ្នោត​យ៉ាង​ត្រឹមត្រូវ​។​

​លោក​ឆាយ​ធី​បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ឧសភា​នេះ​ថា “​ខ្ញុំ​យល់​ថា​៖ ការវិលត្រឡប់​របស់​លោក​សម រង្ស៊ី ដោយ​មាន​ទោស​ជាប់​នឹង​ខ្លួន និង​ការ​កៀរគរ​មនុស្ស​ឲ្យ គាំទ្រ ដើម្បី​ការផ្លាស់ប្តូរ ឬ​ផ្តួលរំលំ​សម្តេច​តេជោ​ហ៊ុនសែន ដោយ​កម្លាំង​មហាជន អំណាច​ដែល​បាន​ដោយ​មិន​មាន​ការបោះឆ្នោត​នោះ គឺជា​អំពើ​ខុសច្បាប់ និង​រំលោភ​គោលការណ៍ នៃ​របប​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​”​។​

​ទណ្ឌិត សម រង្ស៊ី បាន​សរសេរ​នៅ​ថ្ងៃទី​១៥ ឧសភា ២០១៩​នេះ​ថា​ “​សូម​បងប្អូន កូនក្មួយ មក​តាម​ខ្ញុំ​។ យើង​ទៅ​ស្រុក​យើង​វិញ ទៅ​ផ្ទះ​យើង​វិញ ទៅ​ដណ្តើម​យក​ប្រទេស​យើង​មកវិញ ពី​ជន​ក្បត់ជាតិ ហ៊ុន សែន​។ យើង​ទៅ​រៀបចំ​ស្រុក​ខ្មែរ​ឡើងវិញ ទៅ​ជួយ​អ្នកក្រីក្រ​និង​អ្នកទន់ខ្សោយ ធ្វើយ៉ាងណា​ឲ្យ​កូន​ខ្មែរ​គ្រប់រូប រស់​បាន​យ៉ាង​សុខសាន្ត សម្បូរ​សប្បាយ និង​ថ្លៃថ្នូរ លើ​ទឹកដី​កំណើត​របស់​ខ្លួន ក្នុង​សង្គម​មួយ​ប្រកប​ដោយ​សេរីភាព និង​យុត្តិធម៌​”៕​ ដោយ ​៖ កូឡាប​

spot_img
×