Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម៉ាស្សា​ម្នាក់​ប្រកាច់​ស្លាប់ ក្រោយ​ចេញទៅ​ក្រៅ​រួមរ័ក​ជាមួយ​សង្សារ តែ​សមត្ថកិច្ច​ថា នាង​ស្លាប់​ដោយសារ​គាំងបេះដូង​ប្រើប្រាស់​ថ្នាំញៀន​

spot_img

​ភ្នំពេញ ​៖ ស្រី​រកស៊ី​ម៉ាស្សា​ម្នាក់​បាន ប្រកាច់​កន្ត្រាក់ដៃ​កន្ត្រាក់ជើង​ស្លាប់​ភ្លាមៗ ហើយ​បន្ទាប់​ពី​ហេតុការណ៍​នេះ​កើតឡើង ក៏​បាន​ប្ដឹង​សមត្ថកិច្ច​ដើម្បី​មក​ធ្វើ​កោសល្យវិច័យ ដោយ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នារី​រងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង ព្រោះ​ប្រើប្រាស់​សារធាតុ​ញៀន​លើស​កម្រិត​។​

តែ​ទោះ​យ៉ាងណា​មិត្ត​ភក្កិក៏​ដូច​ជា​សាច់ញាតិ​នៅ​កន្លែង​ម៉ាស្សា​បានបញ្ជាក់​ថា នារី​រងគ្រោះ​បាន​ចេញ​ទៅ​ក្រៅ​ដើរលេង​ជាមួយ​សង្សារ​របស់​នាង ក្រោយពី​ដើរលេង​ហើយ សង្សារ​របស់​នាង​ក៏​ឌុប​នាង​ត្រឡប់​មក​កន្លែង​ម៉ាស្សា​វិញ បាន​មួយសន្ទុះ​នាង​ធ្វើ​ទុក្ខ​អាការៈ​ប្រកាច់​រហូតដ​ល់​ស្លាប់​។ មិត្ត​ភក្កិ​ក្នុងហាង​ម៉ាស្សា​បាន​និយាយថា ទំនង​ជា​ពេល​នាង​ចេញ​ទៅ​ក្រៅ​ជាមួយ​សង្សារ បាន​រួម​ភេទ​ហើយ​ទំនង​ជា​ប្រើប្រាស់​ថ្នាំញៀន ទៅ​ធ្វើឲ្យ​គាំងបេះដូង​។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ម៉ោង​ប្រមាណ ១០​និង​៣០​នាទី ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩ នៅផ្ទះ​ម៉ាស្សា​មួយកន្លែង មាន​ទីតាំង​លេខ​៦៧៨ ផ្លូវ​លេខ​២៧១ ក្រុមទី​៤០ ភូមិ​៧ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ នារី​ម៉ាស្សា​រូបនោះ ឈ្មោះ​លី អាយុ​២៧​ឆ្នាំ ដែលជា​អ្នក​ធ្វើការ​នៅ​កន្លែង​ម៉ាស្សា​ខាងលើ បាន​ស្លាប់​បន្ទាប់ពី​សង្សារ​របស់​នាង​ឌុបម​កពីរួមរ័ក​វិ​ញ​។​

​បើ​តាម​ប្រភព​ពី​អ្នកធ្វើការ​ជាមួយ​នារី​បានបញ្ជាក់​ថា នៅ​ថ្ងៃកើតហេតុ​ខាងលើ នារី​រងគ្រោះ​បាន​ចេញ​ទៅ​ក្រៅ​ជា​បុរស​ម្នាក់ ដែល​ត្រូវ​ជា​សង្សារ ដើម្បី​ទៅ​រួមរ័ក ហើយក៏​បាន​ត្រឡប់​មក​កន្លែង​ធ្វើការ វិញ​ដូច​ធម្មតា​។ ប៉ុន្តែ​ដល់​ម​កន្លែង កើតហេតុ​ស្រាប់ តែ​នារី​រងគ្រោះ មាន​អា​ការៈប្រកាច់ កន្ត្រាក់​ដៃជើង ឃើញ​ដូច្នេះ​នាង​និង​បុគ្គលិក​ម៉ាស្សា​ដទៃទៀត បាន​នាំគ្នា​ជួយ​ធ្វើ​ចលនា និង​បាន​រត់​ហៅ​គេឯង​មកជួយ ប៉ុន្តែ​នារី​រងគ្រោះ​ស្លាប់​បាត់​ហើយ​។

​សមត្ថកិច្ច​ជំនាញ​ដែល​បាន​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សាកសព បាន​សន្និដ្ឋានថា នារី​រងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង ព្រោះ​ប្រើប្រាស់​សារធាតុ​ញៀន​៕​ ​ដោយ​៖ កូឡាប​

spot_img
×