Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុ​ប្រធានាធិបតី​ចិន ទូលថ្វាយ​ព្រះមហាក្សត្រ​កម្ពុជា ៖ ​ចិន​-​កម្ពុជា ស្ថិតនៅក្នុង​ស្ថានភាព​ដ៏​ល្អ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​

spot_img

​ប៉េកាំង ​៖ ​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មាន​ព្រះរាជបន្ទូល​ថា ប្រទេស​កម្ពុ​ជាមាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការពង្រឹង​ការផ្លាស់ប្តូរ និង​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​ប្រទេស​ចិន ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ (​កម្ពុជា​_​ចិន​) ។​

​នា​វេលា​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​ទទួល​ចូលជួប​សវនាការ​ជាមួយ លោក វ៉ាង ឈឺ​សាន អនុ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​រដ្ឋធានី​ប៉េកាំង ។ បើតាម​ការផ្សាយ​របស់​ផេក​ហ្វេ​ស​ប៊ុ​ក​ព្រះ​បរម​រាជវាំង (Royal du Cambodge)​។​

​លោក វ៉ាង ឈឺ​សាន បានទូល​ថ្វាយ​ថា​ មិត្តភាព​រវាង​ប្រទេស​ចិន និង​កម្ពុជា មាន​ប្រវត្តិសាស្ត្រ​យ៉ាងយូរ​អង្វែង ហើយ​ចំណងមិត្តភាព​រវាង​ចិន និង​ព្រះរាជវង្សានុវង្ស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិតជា​មានតម្លៃ​ណាស់​សម្រាប់​ប្រ​ទស​ចិន​។ ស្ថិតក្រោម​ការដឹកនាំរ​បស់​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ទំនាក់ទំនង​ចិន​-​កម្ពុជា ស្ថិតនៅក្នុង​ស្ថានភាព​ដ៏​ល្អ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​។ នៅក្នុង​អំឡុងពេល​សម័យ​ប្រជុំ​លើក​ទី​ពីរ​នៃ​គោលនយោបាយ “​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​” ចំពោះ​កិច្ចសហប្រតិបត្តិការ​អន្ដរជាតិ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព​មួយចំនួន ដើម្បី​ជួយ​ជម្រុញ​ដល់​ការអភិវឌ្ឍន៍ នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​។ លោក បាន​បន្ត​លើកឡើងថា បណ្តា​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​គួរតែមាន​ការគោរព​គ្នា​ទៅវិញទៅមក​, ការអត់ឱន​គ្នា​ទៅវិញទៅមក​, ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​, រួម​ជាមួយនិង​ការអភិវឌ្ឍ​រួម​។ ប្រទេស​នៅ​អាស៊ី គួរតែ​សិក្សា​រៀនសូត្រ​ពី​ភាពរុងរឿង​ស៊ី​វិ​ល័យ​នៃ​អរិយ​ធ​ម៏​បុរាណ​របស់ខ្លួន នឹង​បង្កើន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ធ្វើការ​រួមគ្នា​ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ថ្មីៗ​ផ្សេងទៀត នៅក្នុង​តំបន់​អាស៊ី​ទាំងមូល ព្រមទាំង​ធ្វើការ​រួមគ្នា​ដើម្បី​កសាង​សហគមន៍​មួយ នៃ​វាសនា​មនុស្ស​។​

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ​មាន​សេចក្តី​រីករាយ​ជា​ពន់ពេក​ណាស់ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង វេទិកា​អរិយធម៌​អា​ស៊ីលើក​ទី​១ ដែល​បាន​ស្នើឡើង​ដោយ លោក​ប្រធានាធិបតី សុ​ី ជីន​ភីង ក្នុងឱកាស​នេះ​។ ព្រះអង្គ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ដ៏​ល្អ​ប្រពៃ​នេះ ហើយ​ប្រទេស​កម្ពុ​ជាមាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​ពង្រឹង​ការផ្លាស់ប្តូរ និង​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​ប្រទេស​ចិន ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​សម្រាប់​ការអភិវឌ្ឍ​កាន់តែច្រើន​ផ្សេងទៀត​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×