Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ៣ នាក់​ត្រូវបាន​នគរបាល​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​

spot_img

បាត់ដំបង​ ៖ នគរបាល​ស្រុក​សំពៅ​លូន និង​នគរបាល​ស្រុក​សំឡូត​បានចេញ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​គ្រឿងញៀន​ចំនួន​២​ករណី​ផ្សេងគ្នា​ដោយ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​និង​ដកហូត​វត្ថ​តាង គ្រឿងញៀន​មួយចំនួន រួមជាមួយ​នឹង​ឧបករណ៍ប្រើប្រាស់​។​

​នគរបាល​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា ពីថ្ងៃ​ទី ១៤ ខែ ឧសភា ឆ្នាំ ២០១៩ អនុវត្តតាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ព្រមទាំង​មតិ​ណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដែលមាន​លោក​វរសេនីយ៍ឯក ពេជ្រ​សា​រ៉ែ​ន ជា​អធិការនគរបាល​ស្រុក​បាន​ដឹកនាំ​ប​ង្គ្រា​ប ករណី​រក្សាទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​១​ករណី នៅ​ចំណុច​ក្រុមទី​៥​ភូមិ​ចំបក់ ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្ត​បាត់ ដំបង ដោយ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន​១​នាក់​គឺ ឈ្មោះ សាន់ គឹម​ណៃ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយ​កងកម្លាំង​នគរបាល​ធ្វេ​ី​ការចាប់យក​នូវ​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន ៣ កូន​ថង់ ទម្ងន់ ៨,៩២​ក្រាម ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មី​(​យ៉ាម៉ា​WY )​ចំនួន ១៦៨​គ្រាប់ ទម្ងន់ ១៤,៦៤​ក្រាម ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​ព៌​ណ​ខ្មៅ​ចំនួន​១​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន ៣​គ្រឿង​។​

ចំណែក​នគរបាល​ស្រុក​សំឡូត​បង្ក្រាប​ករណី​គ្រឿងញៀន​ចំនួន​១​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​និង​ដកហូត​វត្ថុតាង​មួយចំនួន កាលពី​ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៩ អនុវត្តតាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ព្រមទាំង​មតិ​ណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត ដែលមាន​លោក​វរសេនីយ៍ឯក កោ ស៊ុន​កាំ​ង ជា​អធិការនគរបាល​ស្រុក​បាន​ដឹកនាំ​ប​ង្គ្រា​ប ករណី​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ ញៀន ១​ករណី នៅ​ចំណុច​ក្រុមទី​៤​ភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្ត​បាត់ ដំបង ដោយ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន​២​នាក់​គឺ ឈ្មោះ ឆាយ វី​រ៉ា ហៅ​ស៊ឹ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង និង​ឈ្មោះ យឹម ហេង ហៅ​ចែ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​អំពិល ឃុំ្ន​ភ្នំ​សំពៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង ដោយ​កម្លាំង​នគរបាល ធ្វេ​ី​ការចាប់យក​នូវ​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន ១​កូន​ថង់ ទម្ងន់ ២៦,០២​ក្រាម ម៉ូតូ​ហុងដា​ឃ្លី​ក​ព៌​ណ​ខ្មៅ​ចំនួន​១​គ្រឿង ទូរស័ព្ទដៃ​ចំនួន ១​គ្រឿង​។​

​ករណីនេះ កាលពី​ថ្ងៃទី ១៥ ខែឧសភា កម្លាំង​នគរបាល​ជំនាញ បាន​កសាង​សំណុំរឿង បញ្ចូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×