Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​ដាវ​កែច្នៃ​គំរាម​យកប្រាក់ និង​ករណី រក្សាទុក​សារធាតុ​ញៀន

spot_img

​ភ្នំពេញ ​៖ ដោយសារ​ឥទ្ធិពល​គ្រឿងញៀន​ចូល​ពេញ​ខ្លួន លែង​ចង់​ខុសត្រូវ និង​មិនមាន​លុយ​សម្រាប់​ទិញ​គ្រឿង​ញៀន​មកប្រើប្រាស់​ទៀត​នោះ យុវជន​ម្នា​ក់បាន​ប្រើប្រាស់​ដាវ​កែច្នៃ ទៅ​ភ្ជង់​គំរាម​ស្ត្រី​អ្នក​ដើម្បី​ប្លន់​យកលុយ តែ​ត្រូវ​នគរបាល​ចាប់ខ្លួន​។​

​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជ ធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី ប្រើ​ដាវ​កែច្នៃ​គំរាម​យកប្រាក់ និង​ករណី​រក្សាទុក​សារធាតុ​ញៀន ដោយ​ខុសច្បាប់​។

​សូម​ជម្រាប ថា កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន ក្នុង​បទល្មើស​ជាក់ស្តែង​បាន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​១៧៤ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​ដាវ​កែច្នៃ ពណ៌​ស ប្រវែង​៧០​សង់ទីម៉ែត្រ គំរាម​យកប្រាក់​) ប្រព្រឹត្ត​នៅ​ចំណុច ក្នុង​ហាង​អ៊ី​ន​ធឺ​ណេ​ត ផ្ទះ​លេខ​១៥EoZ ផ្លូវ​លេខ ១៣៤ ភូមិ​៤ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ព្រមទាំង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​១៧៤ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែ ឧសភា ឆ្នាំ​២០១៩​កន្លងទៅនេះ​។

​ជនសង្ស័យ​ឈ្មោះ​អ៊ិន វី​ឆាថ ហៅ​អ៊ិន រី​ឆាត ហៅ​អ៊ិន រិះ​ឆាថ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ ​១០ E3 ផ្លូវ​លេខ​១១១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ វត្ថុតាង​ចាប់​យកបាន​រួមមាន​៖ ដាវ​កែច្នៃ ពណ៌​ស ប្រវែង​៧០ សង់ទីម៉ែត្រ (​មធ្យោបាយ​ធ្វើ​សកម្មភាព​) ក្រាម​ពណ៌​ស​ថ្លា ចំនួន​១​កញ្ចប់ ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១CP-២៣៣០ ទូរ​សព្ទ័​ដៃ​ចំនួន​២ គ្រឿង​។

​ចំណែក​ជនរងគ្រោះ​ឈ្មោះ ស៊ី ឆាន​ឈុន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិក​ហាង​អ៊ី​ន​ធឺ​ណេ​ត​។ សម្ភារៈ​បាត់បង់ រួមមាន ​៖ ​ប្រាក់​ដុល្លារ ចំនួន​៦០០​ដុល្លារ​អាមេរិក ប្រាក់រៀល​ចំនួន ៦៤​ម៉ឺន​រៀល​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ការិយាល័យ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×