Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់​ ពាក់ព័ន្ធ​ករណី​រួមភេទ​ជាមួយ​អនីតិជន ដាក់ពន្ធនាគារ​ព្រៃ​ស​

spot_img

​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩​នេះ បានចេញ​ដីកាឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​ករណី​រួមភេទ​ជាមួយ​អនីតិជន ដាក់ពន្ធនាគារ​ព្រៃ​ស ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​ឈ្មោះ ឈី​វ ឆាង​អ៉ី ហៅ ឆាង​អ៉ី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​កម្មករសំណង់​ចល័ត មាន​ស្រុកកំណើត ភូមិ​ជី​ង​ពូក ស្រុកថៃ​សាន ក្រុង​តា​អាន់ ខេត្ត​ជី​លីង​។ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៣B-១៥B ផ្លូវ​ណត​ប្រ៊ី​ត ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា កាលពី​អំឡុង​ចុងខែ​មេសា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩​នេះ ជន​ត្រូវ​ចោទ និង​ក្មេងស្រី​រងគ្រោះ​អាយុ​១៤​ឆ្នាំ បាន​ស្គាល់គ្នា និង​បាន​ទាក់ទង​គ្នា​ជា​ញឹកញាប់​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​វី​ឆាត (Wechat)​។​

​ក្រោយមក​ជន​ត្រូវ​ចោទ បាន​ឆាត​ឲ្យ​ក្មេងស្រី​រងគ្រោះ​ទៅ​ជួប​នៅផ្ទះ​សំណាក់​ឈ្មោះ ឡាន់ ធាន ស្ថិតនៅ​ផ្លូវ​ណត​ប្រ៊ី​ត ខណ្ឌ​សែន​សុខ និង​បាន​លួងលោម​រួមភេទ​បាន​ចំនួន​២​ដង ដោយមាន​ថតរូប​ទុក​ទៀ​តផង និង​បាន​សន្យាថា​នឹង​ទិញ​ចិ​ញ្ជៀ​ន​ឲ្យ ហើយនឹង​ចូល​ស្តីដណ្តឹង​រៀបការ និង​នាំទៅ​រស់នៅ​ប្រទេស​ចិន​ទៀតផង​។​

​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×