Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ប្រកាសអាសន្ន​ជាតិ​ជុំវិញ​ការ​គំរាម​សន្តិសុខ​ជាតិ​របស់ Huawei

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានប្រកាស​គ្រោះអាសន្ន​ជាតិ ដើម្បី​ការពារ​បណ្តាញ​កុំព្យូទ័រ​អា​មេ​រិច​ ​ពី​សត្រូវ​បរទេស​។​

​លោក​បាន​ចុះហត្ថលេខា​លើ​លិខិត​បញ្ជា​ដើម្បី​ឲ្យមាន​ការ​ហាមប្រា​ម​ក្រុមហ៊ុន​អា​មេ​រិច​ទាំងអស់​មិន​អោយ​​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​បរទេស​ឡើយ ដែល​បណ្តាញ​ទាំងនោះ​ត្រូវបាន​គេ​ជឿជាក់​ថា​ធ្វើឲ្យប៉ះពាល់​​ដល់​សន្តិសុខ​ជាតិ​អា​មេ​រិច ​។​

​ទោះយ៉ាងណា ការ​ដាក់​បញ្ជា​នោះ​មិន​បាន​លើកឡើង​ពី​ក្រុមហ៊ុន​បរទេស​ណាមួយ​ចំ​ឈ្មោះ​ឡើយ ប៉ុន្តែ​គេ​ជឿជាក់ថា លោក ត្រាំ​សំដៅ​ទៅ​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ចិន​គឺ Huawei ​។​

​ជុំវិញ​បញ្ហា​នេះ ក្រុមហ៊ុន Huawei បាន​និយាយថា​ការ​រឹតបណ្តឹង​ជំនួញ​របស់​ខ្លួន​នៅក្នុង​អា​មេ​រិច បានត្រឹមតែ​ធ្វើឲ្យប៉ពាល់​ដល់​អ្នកប្រើ​ប្រា​ស់ និង​ក្រុមហ៊ុន​អា​មេ​រិច​ប៉ុណ្ណោះ ​។​

​ប្រទេស​សម្ព័ន្ធមិត្ត​ជាច្រើន​របស់​អា​មេ​រិច បាន​សំដែង​ការព្រួយបារម្ភ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ថា ផលិតផល​របស់​ក្រុមហ៊ុន Huawei ត្រូវបាន​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​ចិន​ដើម្បី​ធ្វើ​ចារ​កម្ម​។​

​អា​មេ​រិច​បាន​ធ្វើ​ការដាក់​សម្ពាធ​លើ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​អោយ​បោះបង់​ចោល​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា​ចុងក្រោយ​របស់ Huawei គឺ​បច្ចេកវិទ្យា 5G​។​

​ក្រៅពី​ការប្រកាសអាសន្ន​ជាតិ ក្រសួង​ពាណិជ្ជកម្ម​អា​មេ​រិច​ក៏​បាន​ដាក់​បញ្ជូល​ក្រុមហ៊ុន Huawei ក្នុង​បញ្ជី​របស់ខ្លួន ដែល​ហាមប្រាម​ដល់​ក្រុមហ៊ុន​នេះ​ពី​ការទទួល​បាន​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​អា​មេ​រិច ដោយ​គ្មាន​ការយល់ព្រម​ពី​រដ្ឋាភិបាល ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×