Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ​តី​ត​​មន្ត្រី​រាជ​ការ​​ពី​​រ​នាក់​​ប្តី​​ប្រពន្ធ​ សុំ​ឲ្យ​សម្តេច​តេ​ជោ ជួយ​ក្រោយ​បាត់​បង់​ដី​ផ្ទះ​សម្បែង​របស់​ខ្លួន​មិន​មាន​លទ្ធ​ភាព​ត​តាំង​រ​ក​យុត្តិធម៌

spot_img

​តាកែវ ៖ អតីតមន្ត្រី​បម្រើ​ការងារ​រាជការ​ចូល​និវត្តន៍​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​ខំ​បម្រើ​ការងារ​ជិត​មួយជីវិត​មក​ហើយ ​បាន​លើកដៃ​សំពះ​ទាំងទឹកភ្នែក​សុំឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​រក​យុត្តិធម៌ ក្រោយ​រូបគាត់​អស់​លទ្ធភាព​ការពារ​ដី​ផ្ទះសម្បែង​របស់ខ្លួន បន្ទាប់​ពី​អាជ្ញាធរ​សម្រេច​កាត់​យក​ដី​របស់​គាត់​ដើម្បី​បើកផ្លូវ​ឲ្យ​គ្រប់​៥​ម៉ែត្រ តប​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ ដែល​រស់នៅ​ខាងក្រោយ ដោយ​មិន​មាន​ជា​សំណង​តបត​អ្វី​ដល់​ពួកគាត់​ឡើយ ។ បើទោះបីជា​មាន​ផលដំណាំ​របស់គាត់ ដែល​ដាំ​នៅ​ជាប់​របង​ផ្ទះ មាន​អាយុកាល មិន​ក្រោម​ជាង ២០​ឆ្នាំ​ប្លាយ​ឡើយ ដំណាំ​នោះ​រួមមាន ដើមត្នោត ដើម​ដូង​ជា​ច្រើន​ដើម ដាំ​ជា​ជួរ​ដែល​និង​ត្រូវ កាប់ គាស់​រំលើង​ចោល ព្រោះតែ​ការសុំ​ពង្រីក​ផ្លូវ​របស់​ពលរដ្ឋ​រស់នៅ​ខាងក្រោយ ជាងនេះទៅទៀត​ របង​ផ្ទះ​ដែល​គាត់​បាន​សាងសង​អស់​ប្រាក់​រាប់​លាន​រៀល​ត្រូវ​បំផ្លាញ​ចោល​អស់​ដោយ​គ្មាន​សំណង​អ្វី​ពី​អាជ្ញាធរ​ ។

អ៊ំប្រុស​អ៊ំស្រី​ពីរ​នាក់​ប្តី​ប្រពន្ធរ​ស់​នៅ​ភូមិ​ព្រៃស្រោង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែលជា​អតីត​មន្ត្រីរាជការ​បម្រើ​ការងារ​ជូន​ពលរដ្ឋ សឹងតែ​មួយជីវិត បាន​និយាយ​រៀបរាប់​ប្រាប់​ទាំង​ខ្លួន​កំពុង​បៀម​ទឹកភ្នែក​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ថា ឲ្យ​ពួកគាត់​រំពឹង​អ្វី​ទៀត​បើ​ពីរ​នាក់​ប្តី​ប្រពន្ធ​គាត់​ខំ​បម្រើ​ការងារ​ជូន​រាជការ​ជិត​មួយ​ជីវិត​ទៅ​ហើយ ប៉ុន្តែ​គ្មាន​លទ្ធភាព​ក្នុងការ​តតាំង​និង​ការពារ​ដីធ្លី​ផ្ទះសម្បែង​របស់គាត់​ដែល​ត្រូវបាន​អាជ្ញាធរ​សម្រេច​ឲ្យទៅ​មតិ​ភាគច្រើន​ដែល​មាន​ជាង​១០០​គ្រួសារ​ ឈ្នះក្តី​ក្នុងការ​ប្តឹងប្តល់​សុំ​បើកផ្លូវ​៥​ម៉ែត្រ ​ឲ្យ​ខាន​តែ​បាន​លើផ្លូវ​ចាស់​២,៥​ម៉ែត្រ ​ដែល​គាត់​ធ្លាប់​បាន​បរិច្ឆាគ​រួចមកហើយ​នោះ​ ។ ករណី​នេះ​វា​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ជាង​១០០​គ្រូ​សារ ក៏​ប៉ុន្តែ​វា​អយុត្តិធម៌​បំផុត​សម្រាប់​មួយ​គ្រួសារ​គាត់​ ដែល​ត្រូវ​បាត់បង់​ដី​ជា​ច្រើន​ម៉ែត្រ​ដែល​ខំ​ការពារ​និង​រស់នៅ​តាំងពី​យូរណាស់​មកហើយ ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​មាន​ទំនាស់​ដីធ្លី​ចំពោះ​ពលរដ្ឋ​និង​គ្រួសារ​របស់គាត់​គឺ​មាន​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ លើ​បញ្ហា​សុំ​បើកផ្លូវ​លើផ្លូវ​ចាស់​ដែល​មាន​ស្រាប់​ដែល​ជា​ផ្លូវ​ភ្លឺស្រែ​តែប៉ុណ្ណោះ រហូត​កើតក្តី​ក្តាំតវ៉ា​គ្នា​តាំងពី​ឆ្នាំ​២០០០​មក​ម្លេះ​។ លុះ​មកដល់​ពេល​បច្ចុប្បន្នភាគី​ទាំងសងខាង​នៃ​ផ្លូវ​បាន​សម្រេច​ផ្តល់​ដី​របស់​ខ្លួន​ដើម្បី​ពង្រីក​ផ្លូវ​ឲ្យបាន​ទំហ៊ំ ២,៥ ម៉ែត្រ ធំ​ជាង​មុន​ដែល​ជា​ផ្លូវ​ភ្លឺស្រែ​នោះ​អាច​បើកបរ​រថយន្ត​ចេញចូល​បាន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ខាងក្រោយ​។ ដោយ​មាន​មហិច្ឆតា​ចង់បាន​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខាងក្រោយ​ក៏​កើត​មាន​រឿង​សុំ​បើកផ្លូវ​សារជាថ្មី​ម្តងទៀត ដែល​ក្នុងនោះ ក្រោម​ការដឹកនាំ​របស់​អតិ​ត​អភិបាលស្រុក​ត្រាំកក់ លោក តឹក តុង​លីម បាន​ធ្វើ​ការបកស្រាយ​បំភ្លឺ​លើ​ករណី​ពង្រីក​ផ្លូវ​នេះ​ទៅ​ថ្នាក់​ខេត្ត​យ៉ាងច្បាស់​ថា ដើមឡើយ​ផ្លូវ​នេះ​គឺជា​ផ្លូវ​ភ្លឺស្រែ​តែប៉ុណ្ណោះ ដោយ​មាន​សភាព​តូចចង្អៀត ពលរដ្ឋ​ដែល​រស់នៅ​ខាងក្រោយ​បាន​ស្នើសុំ​ឲ្យ​ម្ចាស់​ដី​ដែល​នៅ​ខាង​មុខ គឺ​លោក​ពូ អូ​ក ញ៉ និង​ភាគី​ដី​ម្ខាង​ទៀត​នៃ​ផ្លូវ​មេត្តា​ជួយ​បើកផ្លូវ​ឲ្យបាន​ធំ​ជាង​នេះ ក្រោយមក​ភាគី​ទាំង​សងខាង​បាន​សម្រេច​បើកផ្លូវ​តាម​សំណូមពរ​ប្រជាពលរដ្ឋ​ឲ្យ​ធំ​ជាង​មុន ក្នុង​ទំហ៊ំ​២,៥ ម៉ែត្រ​។ លុះ​អភិបាលស្រុក​ចាស់​ត្រូវ​ចូលនិវត្តិ៍​ប្តូរ​អភិបាលស្រុកថ្មី​ដោយលោក កៅ វគ្គ​សែ​ល ក៏​កើត​មាន​រឿង​សុំ​បើកផ្លូវ​សាជាថ្មី​ម្តងទៀត​ដែល​មាន​ទំហ៊ំ​រហូតដល់​៥​ម៉ែត្រ ដែល​អនុវត្ត​ដីកា​របស់​សាលាដំបូង​ខេត្តតាកែវ ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ឲ្យ​វាយ​កម្ទេច​របង​ផ្ទះ​របស់​គាត់​ធ្វើឲ្យ​ប៉ះពាល់​ដី​ផ្ទាល់ខ្លួន​របស់​លោក​ពូ អូ​ក ញ៉ ជាច្រើន​ម៉ែត្រ​ថែម​ទៀត​។

អ្វី​ដែល​គ្រួសារ​គាត់​មិន​សុខចិត្ត​នោះ ការពង្រីក​ផ្លូវ​គឺ​ទាល់តែ​មាន​ការចួក​រួមវិភាគទា​ន​គ្នា​ទាំង​ម្ចាស់​ដី​សងខាង​នៃ​ផ្លូវ ហេតុអ្វី​បាន​ជា​ពង្រីក​ផ្លូវ​យក​ដី​គាត់​តែ​ម្ខាង តើ​នេះ​ជា​រឿង​យុត្តិធម៌​ដែរ​ឬទេ​? តាកែវ​

spot_img
×