Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម​៖ នគរបាល បាន​ទប់ស្កាត់​បន្សាប​ឥទ្ធិពល​នៃ​មនោគមវិជ្ជា​របស់​កម្លាំង​អ​មិត្ត ដែល​តែងតែ​ញុះញង់ បំបែកបំបាក់​

spot_img

​ភ្នំពេញ​ ៖​ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៤ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា ១៦ ឧសភា ឆ្នាំ​១៩៤៥-១៦ ឧសភា ២០១៩ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ។​

​នាយ​ឧត្តមសេនីយ៍ នេត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែងថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ជូនជ្រាប​ដល់​សាធារណៈ​ជនជាតិ​អន្តរជាតិ​ឲ្យបាន​ជ្រួតជ្រាប​ពី​តួនាទី​រប​ស់​កងកម្លាំង​ដែល​ក៏​បាយ​ជាតិ​នា​ពេលកន្លងមក និង​ព្រឹត្តិការណ៍​សន្តិសុខ​សង្គម​សំខាន់​ជា​ប្រវត្តិសាស្ត្រ នៃ​សង្គម​កម្ពុជា​ព្រមទាំង​រំលឹក នូវ​ការចងចាំ​ពី​គំរូ​វីរភាព​និង​សមិទ្ធផល និង​បទពិសោធន៍​នានា​ដែល​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា​គ្រប់​ជំនាន់ សម្រេចបាន​ក្នុង​ដំណាក់កាល​នី​មួយៗ សំដៅ​បំផុសស្មារតី​ដល់​កងកម្លាំង​នគរបាល​ជំនាន់​ក្រោយ​នូវ​ភាព​អង់អាច​ក្លាហាន មាន​មនសិការ​ស្នេហា​ជាតិ មាន​សីលធម៌​គុណធម៌​សក្តិសម ជា​​កងកម្លាំង​អនុវត្ត​ច្បាប់ ប្រកប​ដោយ​មនសិការ​វិជ្ជាជីវៈ បំរើ​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ស្វាមីភ័ក្តិ​។

​លោក​អគ្គស្នងការ​នគ​របាល​ជាតិ​បាន​ថ្លែងថា ក្នុង​ឆ្នាំ 2018 នេះ​ទោះបី​មាន​សភាព​ការ​ក្នុង​តំបន់​ក៏ដូចជា​ពិភពលោក បាន​ប្រឈម​ទៅ​នឹង​សភាពការណ៍​អសន្តិសុខ​ជាច្រើន ក៏​ប៉ុន្តែ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅតែ​រក្សាបាន​នូវ​សន្តិសុខ​ពេញលេញ ធានា បាន​នូវ​ស្ថេរភាព​សន្តិសុខ ដោយ​មិន​ជិះ​បាន​នូវ​សកម្មភាព​អំពើ​ភារ​វ​កម្ម ខណៈពេល​ភេរវកម្ម​នៅលើ​ពិភពលោក​មាន​ការកើនឡើង​។ ក្នុងអំឡុង​នោះ​ដែរ​កម្ពុជា​បាន​ទប់ស្កាត់​សកម្មភាព​និង​នៅ​រាល់​ឧបាយកល​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​ប៉ុនប៉ង​ធ្វើ​បដិវត្ត​ពណ៌​នឹង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ បើទោះបីជា​សកម្មភាព​មួយចំនួន ក្នុង​ហេតុការណ៍​បាតុកម្ម​កូដកម្ម ប្រមាណ​ជា 1500 លើក​ដែល​កើតឡើង​ពី​ការ​ញុះញង់ ពី​ពួក​អមិត្ត​ក្តី ប៉ុន្តែ​ឧបាយកល​ទាំងនេះ​ត្រូវ​បាន​បរាជ័យ​តាមរយៈ​នៃ​ការខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​នគ​របាល​ជាតិ ក្នុង​ការរៀបចំ​សម្រួល​សណ្ដាប់ធ្នាប់​និង​សហការ​ដោះស្រាយ​ដោយ​សន្តិវិធី មិនឲ្យ​មាន​អំពើហិង្សាឬ​រាលដាល បង្ក​ឲ្យមាន​ផលប៉ះពាល់​ដល់​សន្តិសុ​ខ​សង្គម​ឡើយ​។ ទន្ទឹម​នឹង​នេះ​យើង​បាន​ទប់ស្កាត់​បន្សាប​ឥទ្ធិពល​នៃ​មនោគមវិជ្ជា​នានា​របស់​កម្លាំង​អមិត្ត នៅក្នុង​និង​ក្រៅប្រទេស​ដែល​តែងតែ​ញុះញង់ បំបែកបំបាក់​ធ្លុង​សាមគ្គី​ជាតិ ដូចជា​ប៉ុនប៉ង​ប្រើប្រាស់​ទឹកដី​កម្ពុជា ធ្វើការ​ប្រឆាំង​ជាមួយ​ប្រទេស​ជិតខាង​ផង​ដែរ​។ បណ្ដា​គោលដៅ​ការទូត​នយោបាយ​សេដ្ឋកិច្ច​វប្បធម៌​វិនិយោគ​ទេសចរណ៍​រួមទាំង​ឥស្សរជន​ជាន់ខ្ពស់​ព្រឹត្តិការណ៍​ជាតិ អន្តរជាតិ​ធំៗ ដែលមាន​សកម្មភាព​រៀបចំ​ប្រព្រឹត្តទៅនៅនៅ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រ​មាណជា 3.000 លើក​ត្រូវ​បាន​ធានា​ប្រកបដោយ​សុវត្ថិភាព​ទាំង​ស្រុង​។ ជោគជ័យ​ទាំងនេះ​បាន​ក្លាយ​ជា​សក្ខីកម្ម​ឆ្លុះបញ្ចាំង​ពី​ភាពម្ចាស់ការ​ប្រកបដោយ​ស្មារតី​ភាព​ទទួលខុសត្រូវ​ខ្ពស់​របស់​កងកម្លាំង​នគរបាលជាតិ​នាំមក​នូវ​កិត្តិយស​និង​កិត្យានុភាព​ជូន​ជាតិ​មាតុភូមិ​ថែមទៀត​ផង ដោយ​ក្នុង​នោះ​បង្ក្រាប​ក្រុម​ប្រដាប់​អាវុធ​ខុសច្បាប់​ចំនួន 13 នាក់​ដកហូត​អាវុធ 30 ដើម​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ និង​បាន​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន 6​ករណី​ឃាត់ខ្លួន​ជនបរទេស 491​នាក់​ក្នុងនោះ​ត្រូវ​បណ្ដេញចេញ​ពី​ប្រទេស​ចំនួន 303 នាក់ និង 188 នាក់​ទៀត​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​។ លោក​អគ្គស្នងការ​នគ​របាល​ជាតិ​ក៏បាន​លើកឡើង​ពី​សមិទ្ធផល​របស់​កង​កម្លាំង​នគរបាល​ជាតិ​ដែល​បាន​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៅលើ​ទឹកដី​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​និង​ទទួលខុសត្រូវ​ខ្ពស់​ជាមួយនឹង​លទ្ធផល​ដ៏​ល្អ​ប្រសើរ​ផង​ដែរ ជាពិសេស​បទល្មើស​ឧក្រិដ្ឋ​ចោរលួច​ចោរឆក់​ប្លន់​នឹង​អំពើ​គ្រឿងញៀន​។​

​ក្នុងឱកាស​នោះ​សម្ដេច​ក្រឡាហោម​ស ខេង ឧ​ប​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​មានប្រសាសន៍ថា នគរបាល​ជាតិ​គ្រប់​ជំនាន់​ដែល​បាន​ធ្វើ​ពលិកម្ម​ក្នុង​ការបំពេញ​កាតព្វកិច្ច​ប្រកបដោយ​ស្មារតី​អង់អាច​ក្លាហាន​និង​ទទួលខុសត្រូវ​ខ្ពស់​ដើម្បី​ការពារ​ឯករាជ្យ​អធិបតេយ្យភាព​ជាតិ​បូរណភាព​ទឹកដី​រក្សា​បាន​នូវ​សុខសន្តិភាព​ស្ថេរភាព​នយោបាយ​បញ្ចៀស​បាន​នៅ​នូវ​អំពើ​ភេរវកម្ម​បង្ការ​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​នូវ​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ប្រឆាំង​ទប់ស្កាត់​ឧបាយកល​នូវ​សកម្មភាព​របស់​ពួក​បច្ចាមិត្ត​គ្រប់​ប្រភេទ​បាន​បំផុស​ចលនា​បង្កើត​ក្រុម​ប្រដាប់​អាវុធ​ខុសច្បាប់​នឹង​ធ្វើ​បដិវត្តន៍​ពណ៌​ប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។​

​សម្ដេច​ក្រឡាហោម​បាន​មានប្រសាសន៍ថា ​កងកម្លាំង​នគរបាលជាតិ​បាន​តស៊ូ​ជម្នះ គ្រប់​ឧបសគ្គ​នឹង​ការលំបាក​គ្រប់បែប​យ៉ាង​និង​បាន​លះបង់​ពេលវេលា​កម្លាំង​កែចិត្ត​ព្រមទាំង​អាយុជីវិត​ដើម្បី​ប្រយុទ្ធប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​សំដៅ​ការពារ​អាយុជីវិត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​សាធារណៈ បង្កើតបាន​នូវ​បរិយាកាស​ប្រកបដោយ​ភាពកក់ក្តៅ ក្នុង​សង្គមជាតិ​ទាំងមូល​។​

​សម្ដេច​ស​ខេង​បញ្ជាក់បន្ថែម​ថា “​នគរបាល​បាន​ដោះស្រាយ​នៅ​គ្រប់​សភាពការណ៍​ប្រកប​ដោយ​វិជ្ជាជីវៈ​ដោយ​បាន​ទប់ស្កាត់​និង​បញ្ជៀ​ស​បាន​នូវ​ឧបាយកល​និង​សកម្មភាព​ដែល​បង្ក អន្តរាយ​ដល់​សង្គម ដែល​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​បាន​បង្ក​ឡើង​ក្នុង​ចេតនា​ទុច្ចរិត​ប៉ុនប៉ង ផ្ដួលរំលំ​រាជ​រដ្ឋា​​ភិបាល​ស្របច្បាប់​ក្នុង​គោលបំណ​ង​ដណ្ដើម​យក​អំណាច​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​និង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​”៕​ ដោយ​៖​កូឡាប​

spot_img
×