Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​បណ្ឌិត ប៉ែន បញ្ញា ៖ កិច្ចប្រជុំ​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍ APF ដំណើរការ​ទៅ​ល្អ និង​បានប​ញ្ចប់​ដោយ​ជោគជ័យ​

spot_img

​ភ្នំពេញ​ ៖ «​កិច្ចប្រជុំ​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍ នៃ​សភា​និយាយ​ភាសា​បារាំង APF ដែល​បាន​រៀបចំ​ធ្វើ​នៅ​ប្រទេស​កម្ពុជា​កន្លងមក គឺ​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ និង​បាន​បញ្ចប់​ប្រកបដោយ​ជោគជ័យ​ទៅ​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក។»

​ខាងលើនេះ ជា​ប្រសាសន៍​របស់​លោក​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌​នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា APF ដែល​បាន​លើកឡើង នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ APF នៅ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ បន្ទាប់ពី​សភា​កម្ពុជា បាន​ទទួល​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍ នៃ​សភា​និយាយ​ភាសា​បារាំង APF កាលពីដើម​ខែ​ឧសភា​កន្លងទៅ​។​

​បន្ទាប់ពី​លោក ហេង រដ្ឋា ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​កិច្ចការ​អន្តរជាតិ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា និង​ជា​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល នៃ​ក្រុម​សភាជាតិ​កម្ពុជា​APF បាន​ជម្រាបជូន​ដោយ​សង្ខេប អំពី​សកម្មភាព​ការងារ របស់​ក្រុម​ការងារ​តាម​ផ្នែក​នីមួយៗ និង​ពី​ដំណើរការ​ទូទៅ​នៃ​កិច្ចប្រជុំ​រួចមក ឯកឧត្ដម​បណ្ឌិត ប៉ែន បញ្ញា ក៏​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការចូលរួម​សហការ​គ្នា​របស់​ក្រុម​ការងារ​គ្រប់​ផ្នែក​ដែល​បាន​ខិតខំ​បំពេញ​ការងារ​ទៅ​តាម​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ការយកចិត្តទុកដាក់ ហើយ​ដែល​បាន​រួមចំណែក​ធ្វើឲ្យ​កិច្ចប្រជុំ​គណៈកម្មការ​កិច្ចសហប្រតិបត្តិកា​រ និង​អភិវឌ្ឍន៍ នៃ​សភា​ស​និយាយ​ភាសា​បារាំង APF កន្លងមក ទទួលបាន​ជោគជ័យ​។​

​លោក​បណ្ឌិត ក៏​បាន​ស្នើសុំ​ឲ្យ​ក្រុមការងារ​ដែល​បាន​ចូលរួម​ប្រជុំ​នា​ពេល​នេះ ជួយ​ពិនិត្យមើល​របាយការណ៍​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍ APF ដែល​សភា​កម្ពុជា​បាន​រៀ​ចំ​កន្លងមក មុន​នឹង​ឯកឧត្ដម​បណ្ឌិត​ចុះហត្ថលេខា ដើម្បី​បញ្ជូន​ទៅ​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​៕​ ដោយ​៖​កូឡាប​

spot_img
×